
- 2023-01-18 03:45:00
- ព័ត៌មាន
សម្តេចតេជោ កំណត់គោលដៅ ឱ្យចៅៗ ត្រូវរៀនទាបបំផុតថ្នាក់អនុបណ្ឌិត
- 2023-01-18 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចតេជោ កំណត់គោលដៅ ឱ្យចៅៗ ត្រូវរៀនទាបបំផុតថ្នាក់អនុបណ្ឌិត
ចន្លោះមិនឃើញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហើបពីបំណងប្រាថ្នា និងការកំណត់គោលដៅរបស់សម្តេច ដែលចង់ឱ្យចៅៗរបស់សម្តេច រៀនយ៉ាងទាបបំផុត ត្រឹមបរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់អនុបណ្ឌិត។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់សម្ដេច ក្នុងពេលចៅស្រីច្បងរបស់សម្តេច បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នេះ។
អមដោយរូបថតលោកជំទាវ ហ៊ុន ម៉ាណា អបអរកូនស្រី ដែលទទួលបានសញ្ញាបត្របរិញ្ញា សម្ដេចតេជោ លោកបានបញ្ជាក់ថា «ការចង់បានរបស់ជីដូនជីតាគឺចៅទាំងអស់ត្រូវតែមានបរិញ្ញាបត្រជាន់ខ្ពស់ទាបបំផុតនិងថ្នាក់បណ្ឌិតជាគោលដៅខ្ពស់បំផុត។ នេះជាការកំណត់គោលដៅនៃគ្រួសារ ដែលសាមីខ្លួនចៅម្នាក់ៗនិងឪពុកម្តាយ ពួកគេត្រូវខិតខំក្រោមការតម្រង់ទិសពីខ្ញុំផ្ទាល់ដែលជាមេគ្រួសារ» ។
សូមជម្រាបថា ចៅស្រីច្បងរបស់សម្តេច ដែលឡើងទទួលសញ្ញាបត្របរិញាបត្រ នាថ្ងៃទី១៧មករានេះ ឈ្មោះ ធីតា ហ៊ុន សែន កូនស្រីលោកជំទាវ ហ៊ុន ម៉ាណា រៀននៅមហាវិទ្យាល័យ King’s College ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ៕