• ពុធ, 19 មេសា 2023 09:40
  • ព័ត៌មាន

ប្រពៃណាស់! ខេត្តសៀមរាប ចាប់​ផ្ដើម​គ្រប់​គ្រប​ការ​ចាក់​សំឡេង​រំខាន​ចេញ​ពី​កម្មវិធី​នានា​ហើយ!

  • ពុធ, 19 មេសា 2023 09:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការ រៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ សំដៅកាត់បន្ថយការរំខានដោយសំឡេង រដ្ឋបាលខេត្តសៀមរាប បាន​ធ្វើ​ការ​ណែនាំ​មួយ​នៅ​ថ្ងៃ​នេះ ស្តីពីការគ្រប់គ្រង និងវិធានការទប់ស្កាត់ការរំខានដោយសំឡេង នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។

តាម​សេចក្ដី​ជូន​ដំណឹង​ចុះ​លេខៈ ០០២ ....ណ.ន និង​យោង ៖- អនុក្រឹត្យ​លេខ ៤២ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យការ បំពុលខ្យល់ និងការរំខានដោយសំឡេង។ អនុក្រឹត្យលេខ ១៩១ អនក្រ.បក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រង មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ រដ្ឋបាលខេត្តសៀមរាប បាន​ណែនាំ និង​អនុវត្តកិច្ចការ​មួយ​ចំនួន ដើម្បី​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​សំឡេង​ដែល​ចាក់​ចេញ​ពី​កម្មវិធី​ផ្សេង​ៗ ដែល​អាច​បង្ក​ការ​រំខាន​នូវ​សុខដមរម្យនានៃ​ការ​​រស់​នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ។

ការ​ណែនាំ​នោះ ក៏​មាន​វិសាលភាព​ទៅ​លើ​អាជីវកម្ម​មួយ​ចំនួន​ដែល​បង្ក​ជា​សំឡេង​ដែរ​ដូច​ជា អាជីវកម្ម​រង្គសាល ឌីស្កូតេក ខារ៉ាអូខេ បៀហ្គាដិន​ជា​ដើម។ក្នុង​ន័យ​នេះ រដ្ឋបាល​ខេត្ត សូម​ណែនាំ និង​អនុវត្តកិច្ចការ​មួយចំនួនដូចខាងក្រោម៖

រូបតំណាង

១- មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត និងរដ្ឋបាលក្រុង-ស្រុក បន្តជំរុញផ្សព្វផ្សាយ អនុក្រឹត្យលេខ ៤២ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យការ បំពុលខ្យល់ និងការរំខានដោយសំឡេង និងអនុក្រឹត្យលេខ ១៩១ អនក្រ.បក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និង បន្តចុះអប់រំ ណែនាំដល់ម្ចាស់អាជីវកម្មរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្គាឌិន ការប្រគំតន្ត្រី ឬការរៀបចំកម្មវិធីនានា និងបងប្អូនប្រជាពលរដ្ឋដែលមានការបង្កជាសំឡេងរំខាន។

២-ម្ចាស់ ឬអ្នកគ្រប់គ្រង ដែលប្រកបអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ រួមមាន៖ រង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្គាឌិន និងមណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យដ៏ទៃទៀត ដែលមានឧបនិស្ស័យបម្រើឱ្យវិស័យទេសចរណ៍ ការប្រគំតន្ត្រី និងការរៀបចំកម្មវិធីនានា ត្រូវអនុវត្តគោលការណ៍ដូចខាងក្រោម៖

ក-ពេលវេលាដំណើរការ៖

• អាជីវកម្មរង្គសាល ឌីស្កូតក បៀរហ្គាឌិន ការប្រគំតន្ត្រី និងកម្មវិធីនានា ចាប់ដំណើរការពីម៉ោង ១៨៖០០នាទី ដល់ម៉ោង ២៤៖០០នាទី

• អាជីវកម្មខារ៉ាអូខេ ចាប់ដំណើរការពីម៉ោង ១០៖០០នាទី២៤៖០០នាទី

ខ-ការកម្រិតកំណត់ស្តង់ដារសំឡេងអតិបរមា ដែលអនុញ្ញាតនៅតំបន់សាធារណៈនិ តំបន់លំនៅឋាន ដូចខាងក្រោម

+តំបន់ស្ងប់ស្ងៀមដូចជា មន្ទីរពេទ្យ បណ្ណាល័យ សាលារៀន និងសាលាមត្តេយ្យ ៖

• ពីម៉ោង ០៦ព្រឹក ដល់ម៉ោង ១៨ល្ងាច កម្រិតសំឡេង 45 (ដេស៊ីប៊ែល) dBA • ពីម៉ោង ១៨ល្ងាច ដល់ម៉ោង ២២យប់ កម្រិតសំឡេង 40 (ដេស៊ីប៊ែល) dBA • ពីម៉ោង ២២យប់ ដល់ម៉ោង ៦ព្រឹក កម្រិត 35 (ដេស៊ីប៊ែល) dBA។

១-តំបន់លំនៅឋាន រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ប៊ូទិក ទីកន្លែងរដ្ឋបាល ភូមិគ្រឹះ និងផ្ទះល្វែង ៖

• ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១៨ល្ងាច កម្រិតសំឡេង 60 (ដេស៊ីប៊ែល) dBA • ពីម៉ោង ១៨ល្ងាច ដល់ម៉ោង ២២យប់ កម្រិតសំឡេង 50 (ដេស៊ីប៊ែល) dBA • ពីម៉ោង ២២យប់ ដល់ម៉ោង ៦ព្រឹក កម្រិតសំឡេង 45 (ដេស៊ីប៊ែល) dBA។

២- តំបន់ពាណិជ្ជកម្ម សេវាកម្ម និងចម្រុះ ៖

• ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១៨ល្ងាច កម្រិតសំឡេង 70 (ដេស៊ីប៊ែល) dBA • ពីម៉ោង ១៨ល្ងាច ដល់ម៉ោង ២២យប់ កម្រិតសំឡេង 65 (ដេស៊ីប៊ែល) dBA • ពីម៉ោង ២២យប់ ដល់ម៉ោង ៦ព្រឹក កម្រិតសំឡេង 50 (ដេស៊ីប៊ែល) dBA។

**ឧស្សាហកម្មធន់ស្រាលលាយចម្រុះនៅក្នុងតំបន់លំនៅឋាន៖ **

• ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១៨ល្ងាច កម្រិតសំឡេង 75 (ដេស៊ីប៊ែល) dBA • ពីម៉ោង ១៨ល្ងាច ដល់ម៉ោង ២២យប់ កម្រិតសំឡេង 70 (ដេស៊ីប៊ែល) dBA • ពីម៉ោង ២២យប់ ដល់ម៉ោង ៦ព្រឹក កម្រិតសំឡេង 50 (ដេស៊ីប៊ែល) dBA នៅ ក្នុងមូលដ្ឋាន និងតាមសមត្ថកិច្ចរបស់ខ្លួន។

៣-ម្ចាស់ ឬអ្នកគ្រប់គ្រង ដែលប្រកបអាជីវកម្មគ្រប់ប្រភេទរួមមាន៖ អាជីវកម្មរង្គសាល ឌីស្កូតក ខារ៉ាអូខេ បៀរហ្គាឌិន អាជីវកម្មផ្សេងៗទៀត និងការប្រគំតន្ត្រី ឬការរៀបចំកម្មវិធីនានា ត្រូវចូលរួមសហការជាមួយមន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងត្រូវអនុវត្ត ដូចមានចែងក្នុងខ្លឹមសារចំណុចទី២ នៃសេចក្ដីណែនាំនេះ។

៤- មន្ទីរទេសចរណ៍ខេត្ត មន្ទីរបរិស្ថានខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជ- អាវុធហត្ថខេត្ត និងរដ្ឋបាលក្រុង-ស្រុក ត្រូវតាមដាន ត្រួតពិនិត្យ និងចាត់វិធានការចំពោះ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មគ្រប់ប្រភេទរួមមាន៖ អាជីវកម្មរង្គសាល ឌីស្កូតក ខារ៉ាអូខ បៀរហ្គាឌិន អាជីវកម្មផ្សេងៗទៀត និងការប្រគំតន្ត្រី ឬការរៀបចំកម្មវិធីនានា ដែលប្រព្រឹត្ត ផ្ទុយពីអនុក្រឹត្យលេខ ៤២ អនក្រ.បក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួត ពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង និងអនុក្រឹត្យលេខ ១៩១ អនក្រ.បក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រងមណ្ឌលកម្សាន្តទេសចរណ៍មនុស្ស ពេញវ័យ។

ក្នុងករណីអាជីវកម្មរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្គាឌិន និងការប្រគំតន្ត្រី ឬការរៀបចំកម្មវិធីនានាដែលបង្កការរំខានដោយសំឡេង មិនអនុវត្តតាមវិធានការដែល បានណែនាំខាងលើ រដ្ឋបាលខេត្ត ក្រុង-ស្រុក មន្ទីរ-អង្គភាព និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវផ្អាកជាបណ្ដោះអាសន្ន ឬជាស្ថាពរចំពោះអាជីវកម្មរង្គសាល ឌីស្កុតក ខាអូខេ, បៀរហ្គាឌិន និងការប្រគំតន្ត្រី ឬការរៀបចំកម្មវិធីនានា ស្របតាមនីតិវិធី លិខិតបទដ្ឋានគតិយុត្តជាធរមាន៕

អត្ថបទ៖ ទារិកា

មតិយោបល់