
- សៅរ៍, 20 ឧសភា 2023 02:07
- ព័ត៌មាន
ស្លាបព្រា ដែលជាពិព័រណ៍ម្ហូបអាហារធំជាងគេបង្អស់នៅកម្ពុជា បានចាប់ផ្ដើមហើយ ជាមួយរសជាតិសម្បូរបែប!
- សៅរ៍, 20 ឧសភា 2023 02:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាបព្រា ដែលជាពិព័រណ៍ម្ហូបអាហារធំជាងគេបង្អស់នៅកម្ពុជា បានចាប់ផ្ដើមហើយ ជាមួយរសជាតិសម្បូរបែប!
ចន្លោះមិនឃើញ
ស្លាបព្រា (Slaprea) ដែលជាពិព័រណ៍ម្ហូបអាហារធំជាងគេបង្អស់របស់កម្ពុជាដែលនឹងធ្វើរយៈពេលបីថ្ងៃជាប់ៗគ្នា បានចាប់ផ្ដើមហើយនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។ នៅថ្ងៃចាប់ផ្ដើមនេះ គេសង្កេតឃើញមនុស្សជាច្រើនបានចូលរួមទស្សនា និងពិសារចំណីអាហារដ៏សម្បូរបែបចាប់ពីតាំងពីម៉ោងប្រហែល៤ រសៀល រហូតដល់ម៉ោង ១០រយបតែម្ដង។
ការតាំងពិព័រណ៍នេះ គេរំពឹងថានឹងមានអ្នកចូលរួមយ៉ាងតិចជាង ១០ម៉ឺននាក់ពីគ្រប់ទិសទីជុំគ្នា ជាមួយនិងអ្នកលក់ជាង 100 នាក់ពេញពិព័រណ៍ត្រៀមខ្លួនផ្តល់ជូនម្ហូបអាហារ រាប់ពាន់មុខសម្រាប់អ្នកភ្នំពេញ។
ចាប់តាំងពី ស្លាបព្រា លើកដំបូងក្នុងឆ្នាំ 2017 មក តែងតែមានគោលបំណងលុបបំបាត់ការប្រើប្រាស់ផ្លាស្ទិចដែលប្រើបានតែមួយដង (single-use plastics) នៅក្នុងពិព័រណ៍ ហើយឆ្នាំ 2023 នេះនឹងក្លាយជាឆ្នាំដែលសុបិនដ៏យូរអង្វែងនេះក្លាយជាការពិត។ ឆ្នាំនេះ ស្លាបព្រា បានសហការជាមួយ Grab Food ដើម្បីផ្តល់ចាន និងស្លាបព្រាដែលអាចអាចកែច្នៃឡើងវិញជាជីកំប៉ុសបានចំនួន 100,000 រួមជាមួយពែងប្លាស្ទិក PET (Polyethylene terephthalate) ដែលអាចកែច្នៃឡើងវិញបានដល់អ្នកលក់ទាំងអស់របស់ ស្លាបព្រា។ គំនិតផ្តួចផ្តើមរួមគ្នានេះ នឹងបង្កើនការយល់ដឹងកាន់តែច្រើនអំពីសារៈសំខាន់នៃការបញ្ឈប់ការប្រើប្រាស់ផ្លាស្ទិក និងស្ទីរ៉ូហ្វូមដែលប្រើបានតែមួយដង។ ស្លាបព្រា ជឿជាក់ថា ទោះបីជាមិនអាចសម្រេចបាននូវពិព័រណ៍ដែលមិនប្រើប្លាស្ទីក 100% ក៏ដោយ រាល់ជំហានតូចៗរាប់បញ្ចូលក្នុងការកសាងប្រព័ន្ធអាហារប្រកបដោយនិរន្តរភាព។
"ថ្មីៗនេះ Grab បានប្រកាសពី Zero Waste in Nature (ធម្មជាតិគ្មានកាកសំណល់) គោលដៅសម្រេចត្រឹមឆ្នាំ 2040 ហើយការគាំទ្រការប្រើប្រាស់ដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់ការវេចខ្ចប់ម្ហូបអាហារ គឺជាឧទាហរណ៍នៃការប្តេជ្ញាចិត្តរបស់យើងនៅក្នុងផ្នែកនេះដែរ។ ដំណើរការ និងធនធានដើមនេះបានបញ្ជាក់ច្បាស់ថាជាកិច្ចការដ៏លំបាក ដូច្នេះហើយពួកយើងត្រូវថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិនៃសម្ភារៈផ្សេងៗ។
ជាឧទាហរណ៍ ពួកយើងជាប់គាំងជាមួយពែងប្លាស្ទិក PET ដែលយើងអាចធានាថានឹងត្រូវកែច្នៃឡើងវិញ ជំនួសឱ្យការប្រើពែងក្រដាស ដែលភាគច្រើនគិតថា មិនកែច្នៃឡើងវិញ និងល្អដល់បរិស្ថាន ការពិតទៅមិនអាចកែច្នៃឡើងវិញបានទេ ដោយសារពែងក្រដាសត្រូវបានរាប់ចូលជាប្លាស្ទិក ហើយនឹងប្រមូលទៅកន្លែងចាក់សំរាម" ប្រសាសពី លោក Corentin Rouxel ប្រធានផ្នែក Expansion Region នៃក្រុមហ៊ុន Grab កម្ពុជា។ ការសហការរបស់ ស្លាបព្រា ជាមួយ Grab គឺជាលើកទីមួយ។
"នេះគឺជាអ្វីដែល ស្លាបព្រា តែងតែចង់ឈានទៅដល់។ ពួកយើងពិតជារីករាយណាស់ដែលបានឈានដល់ចំណុចសំខាន់នេះ ហើយក៏រីករាយខ្លាំងដែរដែលមានដៃគូដ៏ល្អពី Grab។ ពួកយើងនឹងខិតខំជាមួយគ្នាសម្រាប់អនាគតដ៏មាននិរន្តរភាពជាងនេះ" ប្រសាសពី លោក សួន បូឌីសត្ត សហអ្នកគ្រប់គ្រង ស្លាបព្រា។ ឆ្នាំនេះ ស្លាបព្រា នាំមកជូនអ្នកទាំងអស់គ្នាដោយស្រាបៀរ Ganzberg (អ្នកឧបត្ថម្ភធំរបស់ ស្លាបព្រា) ដែលត្រូវគ្នាឥតខ្ចោះជាមួយម្ហូបគ្រប់ប្រភេទក្នុងកម្មវិធី។
ស្លាបព្រា ជាកម្មវិធីដែលស្វាគមន៍អ្នកទាំងអស់ដើម្បីភ្លក្សរសជាតិថ្មីៗ និងដកពិសោធន៍មុខម្ហូបថ្មីៗព្រមទាំងចូលរួមលេងកម្សាន្តមិនថាចាស់ ឬក្មេងនៅក្នុងសហគមន៍ដ៏ស្រស់ស្អាតថែមទាំងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងក្លាយជាការតាំងពិព័រណ៍ម្ហូបអាហារមួយដែលមានសុវត្ថិភាពក្នុងអាសុី។ ចូលរួមទាំងងស់គ្នានៅថ្ងៃ ១៩ ២០ ២១ ខែឧសភា ខាងមុខនេះ។