• 2023-06-21 02:30:00
  • ការអប់រំ

ឈ្មោះបង្កងដូចគ្នាមែន តែបង្កងពីរនេះមានចំណុចខុសគ្នាច្រើន

  • 2023-06-21 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្កង​​នាគ ​និង​បង្កង​​ទឹក​ប្រៃ​ជា​ពពួក​សត្វ​ដែល​រស់​នៅ​ក្នុង​ទឹក ​ហើយ​ជា​ទូទៅ​ត្រូវ​បាន​គេ​បែង​ចែក​ជា​២​គឺ ​ពពួក​រស់​នៅ​ក្នុង​​ទឹក​ប្រៃ​និង​ទឹ​ក​សាប។ ​អ្វី​ដែល​ដូច​គ្នា គឺ​វា​​ចាត់​ចូល​ជា​ប្រភេទ Decapoda ​ដែល​មាន​ជើង៥​គូ និង​ជើង​សម្រាប់​ជួយ​ឲ្យ​ហែល​ទឹក​៥​គូ។ ​

​មិន​តែ​ប៉ុណ្ណោះ ​ជើង​របស់​ពួក​វា​​មាន​ក្រញ៉ាំ​ធំ​២​ដែល​​ជា​អាវុធ​ការពារ​ពី​សត្វ​ផ្សេង​ៗ ​រួម​ទាំង​​ងាយ​ស្រួល​ក្នុង​ការ​ចាប់​ចំណី។ ក្រៅ​ពី​នេះ ​ពួក​វា​ក៏​​ចូល​ចិត្ត​រស់​នៅ​ក្នុង​បាត​ទឹក ​លាក់​ខ្លួន​នៅ​ក្រោម​ថ្ម ឬ​កន្លុក​កន្លៀត​​ថ្ម​ជា​ដើម។ ​យ៉ាង​ណា​ក្តី ​វា​ក៏​មាន​ចំណុច​ខុស​គ្នា​ខ្លះ​ដែរ ​ដូច​ជា​៖

ការរស់នៅ

បង្កង​នាគ ​​រស់​នៅ​ក្នុង​បឹង ​អូរ និង​ស្រះ ចំណែក​បង្កង​ទឹក​ប្រៃ​រស​នៅ​ក្នុង​សមុទ្រ និង​មហាសមុទ្រ។

ពពួក​គ្រួសារ

បង្កង​នាគ ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ពពួក​គ្រួសារ​ Cambaridae, Astacidae, និង Parastacidae ​ហើយ​ពពួក​បង្កង​ទឹក​ប្រៃ​វិញ ​គឺ​ពពួក​គ្រួសារ Palinuridae។

ទំហំ

ជា​ទូ​ទៅ ​បង្កង​នាគ ​គឺ​មាន​ទំ​ហំ​តូ​ច​ជាង​​បង្កង​ទឹក​ប្រៃ។

ការ​ស៊ីចំណី

​បង្កង​នាគ ​តែង​ស៊ី​ពពួក​សត្វ​ល្អិត ​រុក្ខជាតិ​តូច​ៗ ​រួម​ទាំង​​ដង្កូវ​ផង​ដែរ ​ចំណែក​ឯ​បង្កង​ទឹក​ប្រៃ​វិញ​តែង​ស៊ី​ពពួក​ត្រី​តូច​ៗ ​បង្គា ​ខ្យង ​ឬ​គ្រំ​ជា​ដើម។

សរុប​ជា​រួម​មក ​ពពួក​បង្កង​នាគ​​មាន​ក្រញ៉ាំ​មុខ​តូច ​ចំណែក​បង្កង​ទឹក​ប្រៃ​គឺ​​មាន​ក្រញ៉ាំ​មុខ​ធំ ​ហើយ​បង្កង​នាគ​ក៏​មិន​សូវ​មាន​ពណ៍​​ច្រើន​លើ​ដង​ខ្លួន​ដែរ ខណៈ​ដែល​បង្កង​ទឹក​ប្រៃ​គឺ​មាន​ពណ៍​ច្រើន​ចម្រុះ។ ភាព​ខុស​គ្នា​ខ្លាំង​រវាង​បង្កង​ទាំង​ពីរ គឺ​ទំហំ​រួម​ទាំង​​របៀប​រស់​នៅ​របស់​ពួក​វា​៕

​​

ប្រភព៖ PEDIAA ប្រែ​សម្រួល៖ លឹម សុនា

មតិយោបល់