• 2023-06-08 04:40:49
  • សុខភាព

សម្ដេច​តេជោ៖ កម្មករ-កម្មការិនីមានពិការភាព ត្រូវបានអនុញ្ញាតឲ្យចេញមុនម៉ោងការងារយ៉ាងហោច ១៥នាទី

  • 2023-06-08 04:40:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ជាក់លើសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការអនុញ្ញាតឲ្យកម្មករ-កម្មការិនីមានពិការភាពទាំងអស់ ត្រូវបានអនុញ្ញាតចេញមុនម៉ោងការងារយ៉ាងហោច ១៥នាទី នៅគ្រប់រោងចក្រ-សហគ្រាសទាំងអស់ទូទាំងប្រទេស។ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់បន្ថែម ក្នុងឱកាសសម្ដេចចុះជួបសំណេះសំណាលកម្មករ-កម្មការិនីរោងចក្រប្រមាណ ២ម៉ឺននាក់ នៅខេត្ដកំពង់ឆ្នាំង។

សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា មុនឈានដល់ការសម្រេចជាផ្លូវការនេះ គឺមានស្ដ្រីម្នាក់ផ្ដល់ការសំណូមពរដល់រាជរដ្ឋាភិបាលតាមរយៈការLive ផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន។ ដូច្នេះចាប់ពីខែសីហា ឆ្នាំ២០២៣ តទៅកម្មករ-កម្មការិនីមានពិការភាព នឹងត្រូវចេញមុនម៉ោងការងារយ៉ាងហោច ១៥នាទី ដូចជាកម្មការិនីមានផ្ទៃពោះដូច្នោះដែរ។

ក្នុងឱកាសនេះដែរ សម្ដេចក៏បានប្រកាសស្នើទៅគ្រប់ក្រុមហ៊ុន ឬសហគ្រាស ដើម្បីផ្ដល់អត្ថប្រយោជន៍មួយចំនួនទៀតសម្រាប់កម្មការិនីមានផ្ទៃពោះ និងជនពិការ tតាមរយៈក្រសួងការងារ។ សម្ដេចបញ្ជាក់ថា កាលពីមុនស្រី្ដមានផ្ទៃពោះទៅពិនិត្យសុខភាពមុនសម្រាលមិនអស់លុយ ហើយនៅពេលនេះស្រ្ដីមានផ្ទៃពោះទៅពិនិត្យសុខភាពមិនត្រឹមតែមិនអស់លុយទេ គឺថែមទាំងបានលុយមកវិញទៀតផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់