- 2023-06-20 04:17:00
- សុខភាព
SpringLeaf Cambodia នាំយកអាហារបំប៉នសុខភាពអូស្ត្រាលីលំដាប់ខ្ពស់ដែលមានតម្លៃសមរម្យមកកាន់កម្ពុជា
- 2023-06-20 04:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SpringLeaf Cambodia នាំយកអាហារបំប៉នសុខភាពអូស្ត្រាលីលំដាប់ខ្ពស់ដែលមានតម្លៃសមរម្យមកកាន់កម្ពុជា
ចន្លោះមិនឃើញ
SpringLeaf Cambodia - ម៉ាកសញ្ញាអាហារបំប៉នសុខភាពលេខ 1 នៅកម្ពុជា - នាំយកនូវអាហារបំប៉នសុខភាពធម្មជាតិដែលមានគុណភាពល្អបំផុត និងតម្លៃសមរម្យពីប្រទេសអូស្ត្រាលីជូនដល់អតិថិជនកម្ពុជា។
SpringLeaf Cambodia បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍មុខទំនិញឈានមុខគេមួយរបស់អតិថិជនក្នុងប្រទេសកម្ពុជាគឺ «ពិព័រណ៍សម្រស់ឆ្នាំ 2023»។ ពិព័រណ៍នេះមានគោលបំណងប្រមូលផ្តុំអាជីវកម្មសំខាន់ៗទាំង 4 រួមមាន៖ អចលនទ្រព្យ យានយន្ត ផលិតផល/សេវាកម្មអាពាហ៍ពិពាហ៍ ផលិតផលសម្រស់ និងរបៀបរស់នៅ ព្រមទាំងផលិតផលពាក់ព័ន្ធផ្សេងៗទៀត។
ពិព័រណ៍សម្រស់ឆ្នាំ 2023 ប្រព្រឹត្តទៅមានរយៈពេល 2ថ្ងៃ គឺចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2023 នៅ Premier Sensok។ អ្នកចូលរួមប្រមាណ 20,000 នាក់រីករាយក្នុងការទិញទំនិញ ក៏ដូចជាចូលរួមលេងកម្សាន្តក្នុងសកម្មភាពច្នៃប្រតិដ្ឋ ប្រកបដោយស្នាមញញឹម និងភាពសប្បាយរីករាយជាមួយនឹងព្រឹត្តិការណ៍លក់បញ្ចុះតម្លៃតាមរដូវកាលជាច្រើន។
ខណៈពេលដែលតម្រូវការទិញទំនិញរបស់អតិថិជនកម្ពុជាកើនឡើង ហើយពួកគេកាន់តែយកចិត្តទុកដាក់ចំពោះសុខភាពនោះ តម្រូវការអាហារបំប៉នសុខភាពដែលមានតម្លៃសមរម្យ និងស្តង់ដាខ្ពស់នៅក្នុងប្រទេសក៏មានការកើនឡើងផងដែរ។ ដូច្នេះហើយ SpringLeaf ដែលជាម៉ាកសញ្ញាផលិតផលអាហារបំប៉នសុខភាពដ៏ល្បីល្បាញផលិតនៅប្រទេសអូស្ត្រាលីមួយនេះ តែងតែចាត់ទុកគុណភាពជាអាទិភាពខ្ពស់បំផុត ហើយបច្ចុប្បន្ន យើងមានបេសកកម្មដើម្បីភ្ជាប់អតិថិជនកម្ពុជាទៅនឹងតម្រូវការសុខភាពរបស់ពួកគេ ដោយធានាថាពួកគេនឹងទទួលបានអាហារបំប៉នសុខភាពធម្មជាតិលំដាប់ខ្ពស់បំផុតពីប្រទេសអូស្ត្រាលីជាមួយនឹងតម្លៃដ៏សមរម្យ។
លោក Allen Xin នាយកគ្រប់គ្រងទូទៅនៃ SpringLeaf Cambodia បានមានប្រសាសន៍ថា «យើងពិតជាសប្បាយរីករាយណាស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ គោលដៅរបស់យើងគឺផ្តល់នូវអាហារបំប៉នសុខភាពដែលមានគុណភាពល្អបំផុតក្នុងតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការរបស់អតិថិជនទូទាំងប្រទេស»។ ក្នុងព្រឹត្តិការណ៍នេះដែរ SpringLeaf Cambodia បានផ្តល់ឱកាសអាជីវកម្មពិសេសសម្រាប់តំណាងចែកចាយក្នុងប្រទេសកម្ពុជាដូចជា៖
ដោយបានបង្កើតឡើងក្នុងឆ្នាំ 1992 SpringLeaf តែងតែជ្រើសរើសគ្រឿងផ្សំធម្មជាតិដែលមានគុណភាពខ្ពស់បំផុត ដើម្បីផលិតជាអាហារបំប៉នសុខភាពធម្មជាតិ និងមានប្រសិទ្ធភាពបំផុត។ អាហារបំប៉នសុខភាព SpringLeaf ត្រូវបានផលិតឡើងតាមស្តង់ដាផលិតឱសថ cGMP របស់អន្តរជាតិ និងប្រទេសអូស្ត្រាលី ដោយអនុលោមតាមបទបញ្ញត្តិដ៏តឹងរ៉ឹងសម្រាប់អាហារបំប៉នសុខភាពអូស្ត្រាលី។ ទាំងនេះធានាបាននូវអាហារបំប៉នសុខភាពដ៏មានគុណភាពល្អបំផុតសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នក៕