- 2023-07-09 00:37:45
- សុខភាព
KALBE បង្កើតជំនួបដ៏ពិសេសសម្រាប់ឱសថការី និងវេជ្ជបណ្ឌិតជំនាញ វិភាគលើបញ្ហាក្រពះ ពោះវៀន
- 2023-07-09 00:37:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
KALBE បង្កើតជំនួបដ៏ពិសេសសម្រាប់ឱសថការី និងវេជ្ជបណ្ឌិតជំនាញ វិភាគលើបញ្ហាក្រពះ ពោះវៀន
ចន្លោះមិនឃើញ
ក្រុមហ៊ុន KALBE ប្រចាំនៅកម្ពុជា បានបង្កើតកម្មវិធីដ៏ពិសេសមួយ ដើម្បីផ្ដល់ឱកាសឲ្យឱសថការី និងគ្រូពេទ្យជំនាញ បានពិភាក្សាគ្នាលម្អិតលើបញ្ហាក្រពះ ពោះវៀន។
កម្មវិធីដែលមានអ្នកឯកទេសវេជ្ជសាស្ដ្រ និងសាស្ដ្រាចារ្យចំនួន ៣រូប ចូលរួមធ្វើជាវាគ្មិន គឺមានទី១ លោក Smit soni ប្រធានផ្នែកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Kalbe ប្រចាំនៅកម្ពុជា ទី២ លោកស្រីវេជ្ជបណ្ឌិត វង់ ច័ន្ទលីណា ឯកទេសថ្ល្លើម ក្រពះ ពោះវៀន និងឬសដូងបាត នៃមន្ទីរពេទ្យកាលម៉ែត និងទី៣ លោកសាស្ដ្រាចារ្យ អ៊ុង ចក្រាវុធ ប្រធានសមាគម CAGE ឯកទេសក្រពះ ថ្លើម ពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត បានរៀបចំឡើងនៅសណ្ឋាគារ SUN &MOON នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងឱកាសនោះដែរអ្នកជំនាញ ក៏បានបង្ហាញ “ក្រពះម៉ែត” គឺជាគេហទំព័រដែលរហ័ស និងងាយស្រួលបំផុត អាចកំណត់ស្ថានភាពក្រពះបានភ្លាមៗ ដោយគ្រាន់តែឆ្លើយសំណួរសាមញ្ញអំពីខ្លួនរបស់អ្នក ក្នុងនោះគ្រាន់តែប្រាប់ពីទម្លាប់ញ៉ាំ សកម្មភាពប្រចាំថ្ងៃ និងប្រាប់ពីអាការៈរយៈពេល ៦ខែចុងក្រោយ នោះលោកអ្នកនឹងដឹងភ្លាមៗ ថាស្ថានភាពជំងឺក្រពះរបស់អ្នកស្ថិតនៅកម្រិតណា។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សាយ៉ាងលម្អិតលើបញ្ហាសុខភាពក្រពះ ពោះវៀន របស់ឱសថការី ជាមួយគ្រូពេទ្យ នៃសមាគមអន្ដោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជា គេក៏បានធ្វើពិសោធន៍ជាក់ស្ដែងលើគុណភាព និងប្រសិទ្ធភាពឱសថ PROMAG ។
អ្នកជំនាញ បានណែនាំអ្នកមានបញ្ហាក្រពះ អាចទៅកាន់ឱសថដ្ឋានដែលនៅក្បែរខ្លួនបំផុត ដើម្បីទិញ PROMAG មកប្រើ បន្ទាប់ពីដឹងអំពីស្ថានភាពបញ្ហាក្រពះរបស់ខ្លួនតាមរយៈគេហទំព័រក្រពះម៉ែត្រ ឬត្រូវទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិគ្រោះ និងព្យាបាលឲ្យបានត្រឹមត្រូវ៕