• 2023-08-18 08:16:44
  • ព័ត៌មាន

រដ្ឋាភិបាលម៉ាឡេស៊ី ថ្កោលទោសចំពោះការប្រមាថលើម្ហូបខ្មែរ ដោយ NIGEL NG (Uncle Roger)

  • 2023-08-18 08:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូតម៉ាឡេសុី ប្រចាំកម្ពុជា នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣នេះ បានចេញលិខិតមួយ ស្តីការថ្កោលទោសដោយរដ្ឋាភិបាលម៉ាឡេស៊ីចំពោះការប្រមាថលើម្ហូបខ្មែរ ដោយ NIGEL NG (Uncle Roger)។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ៖ ស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា សំដៅលើសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍ ទាក់ទងនឹងការអត្ថាធិប្បាយប្រមាថដោយលោក Nigel Ng ជនជាតិម៉ាឡេស៊ី នៅលើ Channel YouTube របស់លោក នៅថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2023។ រដ្ឋាភិបាលម៉ាឡេស៊ី សូមបញ្ជាក់ជាថ្មីថា ខ្លួនមិនអត់ឱនចំពោះពាក្យសម្តី ឬសកម្មភាពណាមួយដែល បង្កគ្រោះថ្នាក់ និងធ្វើឱ្យដទៃឈឺចាប់ឡើយ។

កម្ពុជានិងម៉ាឡេស៊ីមានទំនាក់ទំនងដ៏រឹងមាំ និងពហុភាគីដែលស៊ីជម្រៅ និងទូលំទូលាយ។ យើងក៏ចែករំលែកនូវទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដែលជិតស្និទ្ធនឹងគ្នាក្នុងប្រវត្តិសាស្ត្រ។ ហេតុដូច្នេះហើយ ការលើកឡើងបែបនេះរបស់ Nigel Ng គឺជាការរារាំង និងធ្វើឱ្យខូចខាតដល់ការជឿទុកចិត្ត និងមិត្តភាពដែលជំរុញដោយប្រទេសទាំងពីរ និងប្រជាជនរបស់យើង។

ប្រទេសរបស់យើងទាំងពីរបានរក្សាកិច្ចសហប្រតិបត្តិការល្អទាំងក្នុងវេទិកាអន្តរជាតិ និងតំបន់ ខណៈពេលដែលបានភ្ជាប់សារៈសំខាន់យ៉ាងខ្លាំងក្នុងការរក្សាគោលការណ៍របស់អាស៊ាន។ នេះគឺជាខ្លឹមសារនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការថែរក្សាមិត្តភាព ប្រកបដោយសុខដុមរមនាជាមួយសមភាគីបរទេសរបស់យើង។ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Dato' Seri Anwar Ibrahim នាពេលថ្មីៗនេះ មកកាន់ប្រទេសកម្ពុជា បានពង្រឹងទំនាក់ទំនងដ៏យូរអង្វែង និងពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត៕

អត្ថបទ ៖ សង្ហា

មតិយោបល់