• 2023-08-18 09:03:11
  • ព័ត៌មាន

កម្ពុជា នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​តម្លៃ​ជា​ទឹក​ប្រាក់​ជាង ៤ពាន់លានដុល្លារ​លើ​មុខ​ទំនិញ​ទាំង​នេះ

  • 2023-08-18 09:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម ដែល​បាន​បោះពុម្ពផ្សាយព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិក (iTrade Bulletin) វ៉ុល០៤ លេខ០១ (ជាភាសាខ្មែរ និងអង់គ្លេស) សម្រាប់ខែកក្កដា ឆ្នាំ២០២៣ បាន​ឲ្យ​ដឹង​ថា ទំហំ​ទឹក​ប្រាក់​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​មាន​ចំនួន​ជាង ៤ពាន់​ដុល្លារ​អាមេរិក។

របាយការណ៍​នេះ​ដដែល បាន​បញ្ជាក់​ថា សភាព​អឺរ៉ុប​គឺ​ជា​ដៃគូពាណិជ្ជកម្ម​ធំ​លំដាប់​ថ្នាក់​ទី៤ របស់​កម្ពុជា តែ​ជា​គោលដៅនាំ​ចេញ​ទំនិញ​​កម្ពុជា​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពី​​សហរដ្ឋអាមេរិក ក្នុង​នោះ​ប្រទេសដែល​ជា​ដៃគូសំខាន់​របស់​កម្ពុជា​ក្នុង​សហភាព​អឺរ៉ុប​មាន៖ ១.អាល្លឺម៉ង់ មាន​ទឹក​ប្រាក់ ១,២៤ប៊ីលាន​ដុល្លារ។ ២.បែលហ្សិក ៧៣១,៧១លានដុល្លារ ទី៣​ហូឡង់ ៥៩៦,៧១លានដុល្លារ។ ទី៤ បារាំង ៥៤២,៣៦លានដុល្លារ និង​អេស្ប៉ាញ ៥០៣,៧៧លានដុល្លារ។

មុខ​ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​មាន៖ សំលៀកបំពាក់ និង​គ្រឿង​បន្ទាប់​បន្សំ​ដែល​ធ្វើ​ឡើង​ពី​ក្រណាត់​ចាក់ដោយ​ម្ជុល​ពីរ ឬមួយ(HS Code 61) ទំហំ​ទឹក​ប្រាក់ ១,៩៦ប៊ីលានដុល្លារ។ សំលៀកបំពាក់ និង​គ្រឿង​បន្ទាប់​បន្សំ​ដែល​ធ្វើ​ឡើង​ពី​ក្រណាត់​ចាក់ដោយ​ម្ជុល​ពីរ ឬមួយ(HS Code 62) ទំហំទឹកប្រាក់ ៦៨៥លានដុល្លារ។

ស្រោមជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល ៤៨៩លានដុល្លារ។ យាន ក្រៅ​ពី​អយស្ម័យយាន ឬ​អយរថអគ្គីសនី ៤៥២លានដុល្លារ។ និង​វត្ថុ​ធ្វើ​ស្បែក៖ គ្រឿង​ប្រដាប់​សម្រាប់​ការ​ធ្វើ​ដំណើរ កាបូបដៃ ១៥៣លានដុល្លារ​អាមេរិក។

តម្លៃ​ពាណិជ្ជកម្ម​ទេ្វរ​ភាគី​សរុប​ឆ្នាំ ២០២២ មាន​ចំនួន ៤៨៥៧លានដុល្លារ​អាមេរិក តួលេខ​​នេះ​កើន​ឡើង ១៥,៩៧% ធៀប​នឹង​ឆ្នាំ ២០២១ ដែល​មាន​ត្រឹម ៤១៨៨លានដុល្លារ​អាមេរិក​ប៉ុណ្ណោះ៕

អត្ថបទ៖ ទារិកា

មតិយោបល់