• 2023-08-23 06:39:37
  • ព័ត៌មាន

លោក Leak Tino Real រៀបរាប់ពីការតស៊ូក្នុងជីវិត រហូតអាចបង្កើត Brand ផ្ទាល់ខ្លួន

  • 2023-08-23 06:39:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ថៃ ដាវល័ក្ខ ដែលគ្រប់គ្នាស្គាល់ថា Leak Tino Real បានរៀបរាប់ពីការតស៊ូរបស់លោកតាំងពីបាតដៃទរទេរហូតអាចបង្កើតក្រុមហ៊ុន និងជាម្ចាស់ Brand ដោយខ្លួនឯងបាន ។

លោក Leak Tino Real បានបន្តទៀតថា មុននឹងលោកអាចបង្កើត Brand ដោយខ្លួនឯងបាន លោកបានជួបរឿងលំបាក ការសើចចំអក និងឧបសគ្គជាច្រើន ប៉ុន្តែលោកនៅតែព្យាយាមតស៊ូរហូតទទួលបានលទ្ធផលដូចសព្វថ្ងៃ ។

លោក Leak Tino Real បានថ្លែងប្រាប់ទៀតថា ជីវិតត្រូវតែហ៊ានសាកល្បងនូវអ្វីដែលយើងចង់បាន ហ៊ានដើរតាមក្តីស្រម៉ៃ ចាប់យកឧកាសដែលមានអោយជាប់ហើយប្រឹងប្រែង បន្តិចម្តងៗរហូតទទួលបានលទ្ធផលដែលយើងបានកំណត់ទុកក្នុងចិត្ត ។

គួររំលឹកផងដែរថា លោក Leak Tino Real បានចាប់ផ្តើមមុខរបររកស៊ីលក្នុងឆ្នាំ 2019។ បន្ទាប់មក ឆ្នាំ 2021 លោក Leak Tino Real បានងាកមកបង្កើតប្រេនដោយខ្លួនឯង “ TINO BRAND ” ដែលផ្តោតទៅលើការថែរក្សាសក់ និងថែទាំសរសៃសក់ ។

បច្ចុប្បន្ន ក្រុមហ៊ុន Tino Brand Co.,Ltd របស់ លោក Leak Tino Real កំពុងផ្ទុះការគាំទ្រ ដោយសារតែផលិតផលល្អ មានគុណភាពខ្ពស់ មានចុះបញ្ជីការ ប្រព័នប្រវេទត្រឹមត្រូវ ត្រូវតាមស្តង់ដារក្រសួងពាណិជ្ជកម្ម និង ក្រសួងសុខាភិបាល។

មិនតែប៉ុណ្ណោះលោក Leak Tino Real តែងតែចែករំលែកនូវក្តីស្រឡាញ់ទៅកាន់មនុស្សទីទាល់ក្រ កុមារកំព្រា មនុស្សចាស់តាមរយៈការឧបត្ថម្ភនូវ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាផងដែរ៕

មតិយោបល់