- 2023-11-28 08:23:10
- ការអប់រំ
លោកស្រីឧកញ៉ា សុខ ចន្ធី៖ ស្នាមញញឹមរបស់ពួកគាត់ គឺជាក្ដីសុខរបស់ខ្ញុំ!
- 2023-11-28 08:23:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកស្រីឧកញ៉ា សុខ ចន្ធី៖ ស្នាមញញឹមរបស់ពួកគាត់ គឺជាក្ដីសុខរបស់ខ្ញុំ!
ចន្លោះមិនឃើញ
លោកស្រីឧកញ៉ា សុខ ចន្ធី បានបញ្ជាក់ថា «ស្នាមញញឹមរបស់ពួកគាត់ គឺជាក្ដីសុខរបស់ខ្ញុំ។ យើងរស់នៅក្នុងសហគមន៍តែមួយ ប្រទេសជាតិតែមួយ យើងត្រូវតែចេះជួយគ្នាទៅវិញទៅមក។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ យើងទាំងអស់គ្នាដើម្បីកម្ពុជា» ទាំងនេះគឺជាអ្វីដែលលោកស្រីឧកញ៉ាតែងតែផ្ដល់ទៅកាន់ប្អូនកុមារៗ និងជនទីទាល់ក្រកន្លងទៅ។
កូនស្រីរបស់លោកឧកញ៉ា សុខ គង់ ខាងលើគឺជាអ្នកជំនួញដែលសកម្មនឹងកិច្ចការងារសប្បុរសធម៌។ ជារឿយៗលោកស្រីឧកញ៉ា សុខ ចន្ធី តែងតែចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនដើម្បីជួយសង្គ្រោះដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់ អគ្គីភ័យ កុមារកំព្រា ស្ត្រីមេម៉ាយ មនុស្សចាស់ និងប្រជាជនទីទាល់ក្រ។
លោកស្រីឧកញ៉ាបន្ថែមទៀតថា ការជួយអ្នកដទៃគឺជាទាន ជាបុណ្យកុសល ដែលមិនអាចកាត់ថ្លៃបាន ដូច្នេះនៅពេលដែលគ្រប់គ្នាមានសុធាជ្រះថ្លាធ្វើបុណ្យដោយចិត្តស្មោះនោះនឹងទទួលបានក្តីសុខ និងស្នាមញញឹមមកឲ្យខ្លួនឯង និងក្រុមគ្រួសារ។
ក្រៅពីនេះលោកស្រីឧកញ៉ាបានបង្កើតការងារឲ្យកូនខ្មែររាប់ពាន់នាក់ តាមរយៈផ្តល់ឱកាសការងារដោយផ្ទាល់និងដោយប្រយោលនៅក្នុងក្រុមហ៊ុន និងអាជីវកម្មផ្ទាល់ខ្លួនថែមទៀតផង។ មិនថាពេលនេះ ឬថ្ងៃអនាគតនោះទេ ពោលលោកស្រីឧកញ៉ានឹងនៅតែបន្តជួយប្រជាពលរដ្ឋខ្មែរទៀត។ រំលឹកដែរថា លោកស្រីឧកញ៉ា សុខ ចន្ធី បានបញ្ចប់ការសិក្សានៅប្រទេសសិង្ហបុរី និង ប្រទេសអូស្រ្តាលី ផ្នែកទីផ្សារហើយបច្ចុប្បន្នកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនសូគីម៉ិច អិនវេសមេនគ្រុប មានតួនាទីជាអនុប្រធាន ក្រុមហ៊ុនសុខារៀលអីស្តេត ឯ.កផងដែរ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB