- 2024-01-13 16:51:39
- ការអប់រំ
ចូលរួមត្រេកអរ ក្រុម ZEN.TRACK ជាប់លេខ១ ការប្រកួតភាពជាសហគ្រិនរបស់ CamEd ទទួលបានប្រាក់រង្វាន់ ៥,០០០ដុល្លារ
- 2024-01-13 16:51:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមត្រេកអរ ក្រុម ZEN.TRACK ជាប់លេខ១ ការប្រកួតភាពជាសហគ្រិនរបស់ CamEd ទទួលបានប្រាក់រង្វាន់ ៥,០០០ដុល្លារ
ចន្លោះមិនឃើញ
ការប្រកួតភាពជាសហគ្រិនប្រចាំឆ្នាំ២០២៣ ដែលរៀបចំដោយវិទ្យាស្ថានខេមអេដ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នេះរកឃើញក្រុមជយលាភីលេខ១ ហើយគឺ ក្រុម ZEN.TRACK អបដោយប្រាក់រង្វាន់ ៥,០០០ដុល្លារ។
យុវសិស្ស ឡុង សេរីបូរីតា តំណាងក្រុម ZEN.TRACK បានឲ្យដឹងថា មិននឹកស្មានថាទទួលបានលេខ១ សម្រាប់ការប្រកួតភាពជាសហគ្រិនប្រចាំឆ្នាំ២០២៣ ក៏ព្រោះតែប្រធានបទដែលក្រុមជ្រើសរើសយកធ្វើបទបង្ហាញនេះពាក់ព័ន្ធ និងបច្ចេកវិទ្យា ខណៈដែលពួកខ្លួនជាសិស្សផ្នែកគណនេយ្យនោះទេ។
តំណាងក្រុម ZEN.TRACK រូបនេះបន្ថែមទៀតថា ការយកប្រធាន «Tracker Bracelet=ខ្សែដៃចាប់ទីតាំងដែលបំពាក់ដោយ GPS និងអាចហៅទៅលេខសង្គ្រោះបន្ទាន់» នេះឡើងគឺដកស្រង់ចេញពីបទពិសោធផ្ទាល់រស់នៅប្រចាំថ្ងៃតែម្ដង។ ដោយសារតែពេលទៅណាមកណាជាមួយមិត្តភ័ក្ដិម្ដងៗគឺតែងតែមានការបារម្ភ ឬមានការសួរនាំពីក្រុមគ្រួសារជានិច្ច ដូច្នេះទើបក្រុមរបស់ខ្លួនមូលមតិគ្នាបង្កើតជាគំនិតដើម្បីធ្វើជាឧបករណ៍នេះឡើង។
យុវតីដែលមានថ្វីមាត់រូបនេះ ជឿជាក់ថា «Tracker Bracelet = ខ្សែដៃចាប់ទីតាំងដែលបំពាក់ដោយ GPS និងអាចហៅទៅលេខសង្គ្រោះបន្ទាន់» បើបានបង្កើតវាឡើងមែននឹងជួយដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទៅពិសេសចាស់ជរាជាដើម។ ព្រោះវាអាចហៅ(Call) ទៅក្រុមគ្រួសារ ទៅប៉ូលិស និងទៅមន្ទីរពេទ្យនៅពេលមានហេតុការណ៍បន្ទាន់ភ្លាមៗ។ មួយវិញទៀតគឺវាដឹងពីទីតាំងរបស់អ្នកប្រើប្រាស់ផងដែរ ងាយស្រួលនៅពេលដែលនរណាម្នាក់ចង់រកអ្នកដែលកំពុងប្រើប្រាស់ឧបករណ៍មួយនេះ។
បញ្ជាក់ដែរថា ការប្រកួតភាពជាសហគ្រិនប្រចាំឆ្នាំ២០២៣ ដែលរៀបចំដោយវិទ្យាស្ថានខេមអេដ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នេះជាលើកទី២។ ការប្រកួតនេះមានការចូលរួមពីសិស្សនិស្សិតសរុប ២៥ក្រុម ដោយឆ្លដកាត់ការជម្រុះរហូតដល់ជុំចុងក្រោយចម្រាញ់នៅសល់១០ក្រុមប៉ុណ្ណោះ។ ក្រុមនីមួយៗបានប្រើពេលចំនួន ៥ខែក្នុងការស្រាវជ្រាវ និងត្រៀមខ្លួនរៀបចំការធ្វើបទបង្ហាញ។ លេខ១ បានលើ ក្រុម ZEN.TRACK ទទួលបានប្រាក់រង្វាន់ ៥,០០០ដុល្លារ លេខ២ បានលើ ក្រុម HIVE ទទួលបានប្រាក់រង្វាន់ ៣,០០០ដុល្លារ និងលេខ៣ បានលើ ក្រុម Block Beads ទទួលបានប្រាក់រង្វាន់ ២,០០០ដុល្លារ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB