- 2024-03-12 06:56:04
- ការអប់រំ
ឯកឧត្ដម ហេង សួរ៖ អង្គការ PSE ជាកន្លែងកែប្រែជីវិតកុមារក្រីក្រ និងងាយរងគ្រោះឲ្យមានជម្រើសថ្មី
- 2024-03-12 06:56:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ហេង សួរ៖ អង្គការ PSE ជាកន្លែងកែប្រែជីវិតកុមារក្រីក្រ និងងាយរងគ្រោះឲ្យមានជម្រើសថ្មី
ចន្លោះមិនឃើញ
ឯកឧត្ដម ហេង សួរ ថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ ឬហៅថា PSE ដែលបានរួមចំណែកបណ្ដុះធនធានមនុស្សពិសេសកន្លែងនេះហើយដែលកែប្រែឆាកជីវិតកុមារក្រីក្រគ្មានលទ្ធភាព ងាយរងគ្រោះនានាឲ្យមានជម្រើសថ្មី។
ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រជូន សិស្ស-និស្សិត វិទ្យាស្ថាន PSE ព្រឹកមិញនេះឯកឧត្ដម ហេង សួរ សម្ដែងនូវការកោតសរសើរអង្គការភាពញញឹម នៃកុមារ ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ដែលបានខិតខំដឹកនាំតាំងពីនៅតូចរហូតឈានឲ្យមានជាវិទ្យាស្ថានគំរូមួយលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបច្ចេកទេស។
ពិតមែនណាស់អង្គការ PSE បានជួយកែប្រែជីវិតកុមារក្រីក្រ និងងាយរងគ្រោះនានាមិនតិចជាង ៧០០០នាក់នោះទេឲ្យមានជម្រើសថ្មី មានជំនាញវិជ្ជាជីវៈប្រែក្លាយជាធនធានប្រកបដោយសមត្ថភាព។ ឯកឧត្ដមសូមថ្លែងអំណរគុណចំពោះស្ថាបនិក លោក លោកស្រី Christian និង Marie France Des Pallieres ដែលបានបង្កើតឲ្យមានអង្គការមួយនេះឡើងរហូតមកដល់ពេលសព្វថ្ងៃ។
បញ្ជាក់ដែរថា ពិធីប្រគល់សញ្ញាប័ត្ររបស់អង្គការដើម្បីភាពញញឹម នៃកុមារ ឬហៅថា PSE ធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅក្នុងអង្គការផ្ទាល់តែម្ដង។ កម្មវិធីប្រគល់ជូននេះមានបេក្ខជនដែលបញ្ចប់ការសិក្សាដោយជោគជ័យឆ្នាំសិក្សា ២០១៨-២០២០ សរុបមានចំនួន ៩០៥នាក់ (ស្រី៤៦៤នាក់)។ គណៈអធិបតីបានការអញ្ជើញចូលរួមពីឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំជាច្រើនរូបទៀត៕