- 2024-03-13 12:27:20
- ព័ត៌មាន
ថៃមានគម្រោងចរចា ក្នុងការលើកលែងទិដ្ឋាការជាមួយតំបន់អឺរ៉ុប
- 2024-03-13 12:27:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃមានគម្រោងចរចា ក្នុងការលើកលែងទិដ្ឋាការជាមួយតំបន់អឺរ៉ុប
ចន្លោះមិនឃើញ
ប្រទេសថៃកំពុងមានគម្រោងចរចាជាមួយសហភាពអឺរ៉ុបដើម្បីទទួលបានកិច្ចព្រមព្រៀងក្នុងការលើកលែងទិដ្ឋាការជាមួយ២៧ប្រទេសនៅតំបន់អឺរ៉ុប (តំបន់ Schengen)។ នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post កាលពីពេលថ្មីៗនេះ។
ប្រទេសថៃបានធ្វើការបង្ហាញបំណងដ៏ធំរបស់ខ្លួននេះ ក្នុងជំនួបថ្នាក់ដឹកនាំកំពូលរវាងប្រទេសរបស់ខ្លួន និងប្រទេសបារាំង កាលពីថ្ងៃច័ន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ។
ក្រោយបង្ហាញមហិច្ឆតារបស់ខ្លួនបែបនេះ ប្រទេសបារាំងក៏គាំទ្រនឹងគំនិតមួយនេះដោយបានបង្ហាញបំណងចូលរួមដោយស្ម័គ្រចិត្តក្នុងការចូលរួមជាមួយថៃដើម្បីចរចាជាមួយសហភាពអឺរ៉ុបត្រង់ចំណុចមួយនេះ លទ្ធផលយ៉ាងណានឹងដឹងនៅចុងឆ្នាំ។
គោលបំណងរបស់ថៃក្នុងការលើកលែងទិដ្ឋាការជាមួយ ២៧ប្រទេសនៅតំបន់អឺរ៉ុបនេះ គឺដើម្បីលើកកម្ពស់កិច្ចធុរកិច្ច និងរឹតចំណងមិត្តភាព ព្រមទាំងសកម្មភាពផ្សេងៗទៀតរវាងតំបន់ទាំងពីរ៕