- 2024-10-22 06:44:02
- ព័ត៌មាន
សាលាបឋមសិក្សាមួយមានកូនភ្លោះ៤០នាក់ ធ្វើឲ្យទាំងគ្រូទាំងសិស្សវិលមុខចង់សន្លប់
- 2024-10-22 06:44:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាបឋមសិក្សាមួយមានកូនភ្លោះ៤០នាក់ ធ្វើឲ្យទាំងគ្រូទាំងសិស្សវិលមុខចង់សន្លប់
ចន្លោះមិនឃើញ
ក្នុងជីវិតរស់នៅប្រចាំថ្ងៃ យូរៗឃើញកូនភ្លោះមួយគូ គឺធ្វើឲ្យយើងពិបាកបែងចែកណាស់ទៅហើយ។ ប៉ុន្តែករណីដូចនេះនឹងទៅជាស្មុគស្មាញយ៉ាងណាប្រសិនបើអ្នកប្រទះឃើញកូនភ្លោះដល់ទៅ២០គូជារៀងរាល់ថ្ងៃនោះ។
បណ្ដាញព័ត៌មាន QQ បានរាយការណ៍ថា សាលាបឋមសិក្សាមួយដែលមានទីតាំងនៅក្នុងស្រុក Zhong ទីក្រុង Shenzhen ប្រទេសចិន មានកូនភ្លោះដល់ទៅ៤០នាក់ ដ្បិត២០គូ សម្រាប់ឆ្នាំសិក្សាថ្មីនេះ។ ដោយសារតែមិនចង់ឲ្យកូនភ្លោះរបស់ខ្លួន មើលទៅកណ្ដោចកណ្ដែងតែឯង ទើបអាណាព្យាបាលរបស់កូនភ្លោះជាច្រើនគូ បានសំណូមពរឲ្យសាលាដាក់កូនភ្លោះច្រើនគូ ក្នុងថ្នាក់តែមួយ ដែលធ្វើឲ្យលោកគ្រូ អ្នកគ្រូ ក៏ដូចជាមិត្តរួមថ្នាក់ពិបាកបែងចែកយ៉ាងខ្លាំង។
ក្រោយពេលច្រឡំឈ្មោះកូនភ្លោះច្រើនលើកច្រើនសារខ្លាំងពេក គ្រូសាលានេះចាប់ផ្ដើមបំបែកកូនភ្លោះចេញពីគ្នា ដោយមានសិស្សដទៃអង្គុយខណ្ឌកណ្ដាលទើបករណីច្រឡំត្រូវកាត់បន្ថយខ្លះ។ យ៉ាងណាក្ដី ករណីច្រឡំនៅតែកើតឡើងនៅពេលសិស្សកូនភ្លោះត្រូវហៅឡើងសូត្រលើក្ដារខៀន ទាល់តែត្រលប់ទៅតុអង្គុយវិញ ទើបអាចបែងចែកដាច់។ និយាយពីចំនួនកូនភ្លោះច្រើនហួសនៅសាលាខ្លួន នាយកសាលាបានឲ្យដឹងថា លោកក៏មិនដឹងថាហេតុអ្វីសាលាខ្លួនមានសិស្សកូនភ្លោះច្រើនបែបនេះដែរ ដ្បិតសាលានានានៅក្នុងតំបន់ មិនមានច្រើនដូចនេះឡើយ៕