- 2014-10-08 22:28:24
- ការអប់រំ
ពិធីបុរាណរបស់ខ្មែរឮញឹកតែមិនប្រាកដថាធ្លាប់ឃើញគ្រប់គ្នាឡើយ
- 2014-10-08 22:28:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីបុរាណរបស់ខ្មែរឮញឹកតែមិនប្រាកដថាធ្លាប់ឃើញគ្រប់គ្នាឡើយ
ចន្លោះមិនឃើញ
តាមការសាកសួរឃើញថា យុវវ័យទីក្រុងតិចណាស់ដែលស្គាល់ពិធីបន្សល់ពីបរមបុរាណមួយនេះ។ មកដល់បច្ចុប្បន្នសូម្បីជនបទក៏ប្រជាជនខ្មែរមួយភាគធំ ស្ទើរតែបំភ្លេចចោលទៅហើយ។ ពិធីនេះមានសេសសល់តិចតួច នៅតាមតំបន់ខ្លះក្នុងប្រទេស ពិសេសខេត្តសៀមរាប នោះគឺ ពិធីកោរជុក ដែលប្រជាជនខ្មែរធ្លាប់ឮ តែមិនប្រាកដថាធ្លាប់ឃើញគ្រប់ៗគ្នាឡើយ។
ឯកសារប្រពៃណីថា ពិធីកោរជុក ធ្វើឡើងលើក្មេងប្រុសស្រីក្រោមអាយុ១៦ឆ្នាំ។ វាបញ្ជាក់ពីការឆ្លងមួយដំណាក់កាលនៃជីវិត គឺពីកុមារវ័យទៅកាន់វ័យជំទង់។
រូបភាពពី៖ khmerenaissance