• 2015-04-29 15:16:32
  • ការអប់រំ

និស្សិតកម្ពុជា១៧រូប បាន​អាហារូបករណ៍​​ទៅ​​សិក្សា​​នៅ​​ប្រទេស​​បារាំង​​

  • 2015-04-29 15:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​កម្ពុជា​១៧​រូប ​​​បាន​ទទួល​អាហារូបករណ៍​​ពី​កម្មវិធី​អាហារូបករណ៍ ​អេហ្វ៊ែល​ ដែល​ជា​កម្មវិធី​អាហារូបករណ៍​បារាំង​ ​ប្រកប​ដោយ​លក្ខណៈ​ប្រកួត​ប្រជែង​ខ្លាំង​។ នេះ​បើ​តាម​​សេចក្ដី​ប្រកាស​មួយ​​​របស់​ស្ថាន​ទូត​បា​រាំង​ប្រចាំ​នៅ​​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មេសា​ កន្លង​មក​នេះ។ ​​​

ក្នុង​ចំណោម​ជយលាភី​ ​៣៨០​រូប ​ដែល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ ​​មាន​និស្សិត​កម្ពុជា​១៧​រូប​។​ ​ចំនួន​នេះ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​៧ ​ក្នុង​ពិភពលោក​។​ នេះ​ជា​លទ្ធផល​ដ៏​គាប់​ប្រសើរ​ ​និង​បង្ហាញ​ពី​គុណភាព​និស្សិត​ ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ ដែល​ប្រើ​

 

ប្រាស់​ភាសា​បារាំង​។ ​ក្នុង​ចំណោម​និស្សិត​កម្ពុជា​ទាំង​១៧​រូប​ រួម​មាន​៖​ ៧​រូប ​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​៖ Hong Sreng, ​Yoang Samrith​, Heang Kitiyavirayuth​, Khun​ Kimang, ​Sam Chantrea​, Sann Sotheary ​និង​ Ma Chiva ​។ និស្សិត​៥​រូប​ផ្នែក​សេដ្ឋកិច្ច​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត​ ​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច ៖​ Hong Guech Chhum,​ Nop ​Sangvaleaph, Phon Sarath, Seang Sothearath, Chea Sopanha និស្សិត​៥​រូប​ផ្នែក​ច្បាប់​ មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត ​និង​វិទ្យាសាស្រ្តសេដ្ឋកិច្ច ​៖​ Im Bounheng, ​Yi Bora,​ Keo Rattana,​ In Sopheak ​និង ​Chea Chandavit។​ អ្នក​ទាំង​នោះ​​នឹង​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ នៅ​លីយ៉ុង ​លីល ​ណង់ត៍ ​ប៉ារីស៍ ​និង​ម៉ុង​ប៉ឺលីយេ៕

 

 

 

 

អានអត្ថបទ៖ កញ្ញា​សួស​ រ័ត្ន​មុន្នី ​៖ ​​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ ​ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​​​

អត្ថបទ៖មៃ សុខលីម

រូបភាព៖ស្ថានទូត​បារាំង

មតិយោបល់
អត្ថបទថ្មី