• 2015-05-16 19:14:09
  • ការអប់រំ

​ក្នុង​១​ឆ្នាំ​និស្សិត​​៥០​នាក់​​​បាន​​ទទួល​អាហារូបករណ៍​​ពី​ក្រុម​ហ៊ុន​​ខ្មែរ​ប្រ៊ូវើរី​​

  • 2015-05-16 19:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​មួយ​ឆ្នាំ​មាន​និស្សិត​​​​​ ៥០នាក់ ​បាន​ទទួល​​អាហារូបករណ៍​​​ពី​ក្រុមហ៊ុន​​ខ្មែរប្រ៊ូវើរី ​លីមីត​ធីត ដែល​ជា​ក្រុមហ៊ុន​ផលិត​ ស្រាបៀ​កម្ពុជា។ ​​គម្រោង​​​ផ្តល់​អាហារូបករណ៍​​នេះ​បាន​ចាប់​ផ្ដើម​តាំង​ពី​​ឆ្នាំ​ ២០១២​​ មក​​ម្ល៉េះ​។​​ ​

 

​​​ក្នុង​​នាម​​ក្រុមហ៊ុន​នាំ​មុខ​​គេ ​​ខ្មែរប្រ៊ូវើរី ​​​​​​​តែ​ង​តែ​ចូល​រួម​​ចំណែក​ក្នុង​ការងារ​សប្បុរសធម៌​ជា​ច្រើន​​​​​ ពិសេស​ក្នុង​​​វិស័យ​អប់រំ​​។ សាកលវិទ្យាល័យ​​កម្ពុជា​​គឺ​ជា​​​ដៃ​​​​​គូរ​សហការ​​តែ​​មួយ​គត់​ ​ក្នុង​​ការ​ជ្រើស​រើស​​​និស្សិត​​អាហារូបករណ៍​ ​ក្នុង​​នោះ​​​​ផ្តល់​អាទិភាព​​ដល់​​​កូន​ប្រជាពលរដ្ឋ​​​ក្រីក្រ​ និងអ្នក​​មក​ពី​ទី​ជន​បទ​​ឆ្ងាយ​ដាច់​ស្រយាល​។

 

ក្រុមហ៊ុន​នឹង​​បន្ត​​ជ្រើស​រើស​និស្សិត​ទើប​ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​ ​ហើយ​​មាន​​បំណង​​ពិត​ប្រាកដ​សិក្សា​នៅ​មហាវិទ្យាល័យ​​តែ​គ្មាន​លទ្ធភាព​បង់​ថ្លៃ​សិក្សា​។ ​​​ចក្ខុវិស័យ​​របស់​​ក្រុមហ៊ុន​ ​ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា​​មិន​ចង់​ឃើញ​​​អ្នក​ទាំង​នោះ​បោះ​បង់​ចោល​​ការ​សិក្សា​ខ្លួន​ឡើយ​។ ​ការ​​ផ្តល់​ឱកាស​ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​​​ក្នុង​ការ​សម្រេច​គោល​ដៅ​​​អ្នក​ទាំង​​​នោះ​​​ទៅ​ថ្ងៃ​អនាគត​។​

 

​​ក្រុមហ៊ុន​​ខ្មែរប្រ៊ូវើរី ​​​តែង​​​ចាត់​ទុក​ខ្លួន​ឯង​​ជាផ្នែក​​​​ដ៏​សំខាន់ ​​​​នៃ​សហគមន៍​ទាំង​​មូល​​ ហើយ​នឹង​ខិត​ខំ​ពុះ​ពារ​​ជម្នះ​​គ្រប់​ឧបសគ្គ​ទាំង​អស់​ ​​ដើម្បី​ឱ្យ​ប្រាកដ​ថា​ ​គ្រប់​សកម្មភាព​ទាំង​អស់​ស្រប​ទៅ​តាម​គោល​​ការណ៍​សីលធម៌​ និង​មនុស្សធម៌​៕

 

 

អត្ថបទ៖មៃ សុខលីម

មតិយោបល់
អត្ថបទពេញនិយម