- 2015-07-09 16:30:32
- ការអប់រំ
ហេតុអ្វីសិស្សថ្នាក់ទី ១០ ពីររូបនេះ បានមេដាយមាសពីសហរដ្ឋអាមេរិក?
- 2015-07-09 16:30:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីសិស្សថ្នាក់ទី ១០ ពីររូបនេះ បានមេដាយមាសពីសហរដ្ឋអាមេរិក?
ចន្លោះមិនឃើញ
លីម ធានហុក និង ប៉ូចរ័ត្ន វិចិត្រជាសិស្សថ្នាក់ទី ១០ នៃសាលា ZAMAN ដណ្ដើមបានជ័យលាភី មេដាយមាសក្នុងកម្មវិធី ទេពកោសល្យអូឡាំពិក អន្តរជាតិឆ្នាំ ២០១៥ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៧ខែ មិថុនាកន្លងទៅ។ ការណ៍ដែលយុវជនទាំងពីរទទួលបានមេដាយមាស ដោយសារពួកគេបានបង្កើតគម្រោង «កង់ចម្រោះទឹកស្អាតប្រើប្រាស់ជីវៈខ្សាច់» ដែលគាំទ្រទៅនឹងប្រធានបទរបស់កម្មវិធី ស្ដីពីបញ្ហាបរិស្ថាន។
ក្រៅពី យុវជនទាំងពីររូបខាងលើក៏មាន យុវតី ៧ រូបផ្សេងទៀតដែរ ដែលទទួលបានមេដាយ ប្រាក់និង សំរឹទ្ធិ ក្នុងកម្មវិធីខាងលើនេះ។
គួរបញ្ជាក់ផងដែរថា ទេពកោសល្យអូឡាំពិក គឺជា ការប្រកួតប្រជែងវិញ្ញាសាសម្រាប់វិទ្យាល័យអន្តរជាតិអំពីបញ្ហាបរិស្ថាន ដែលបង្កើតឡើងដោយ Terra Science and Education និង រៀបរៀងឡើងដោយសាកលវិទ្យាល័យរដ្ឋ នៃទីក្រុង New York នៅ Oswego។ កម្មវិធីនេះទៀតសោតមាន បេក្ខជនមកពី ៦៩ ប្រទេសលើសាកលលោកបានចូលរួម៕
ចង់ដឹងឈ្មោះ អ្នកទទួលបានមេដាយផ្សេងទៀតចុចត្រង់នេះ
អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង