- 2015-07-27 20:24:56
- ការអប់រំ
ទស្សនៈខ្លីៗ ដើម្បីក្លាយជាអ្នកដឹកនាំ
- 2015-07-27 20:24:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនៈខ្លីៗ ដើម្បីក្លាយជាអ្នកដឹកនាំ
ចន្លោះមិនឃើញ
ដើម្បីឱ្យក្លាយជាអ្នកដឹកនាំម្នាក់បាន អ្នកត្រូវគិតលើរឿងពីរ គឺដឹកនាំខ្លួនឯង និង ដឹកនាំអ្នកដទៃ។ នេះជាគំនិតគោលៗរបស់ លោក យ៉ង់ ណាវុធ ប្រធានធនធានមនុស្ស នៃក្រុមហ៊ុន DKSH ក្នុងទីក្រុងភ្នំពេញ។
លោក យ៉ង់ ណាវុធ (ទី១ឆ្វេង) លោក គឹម ពុធគិរី (បន្ទាប់ឆ្វេង) និងអ្នកស្រី ម៉ុច ស្រីរ័ត្ន (ទី១ស្ដាំ)
វាគ្មិនសំបូរវោហារសព្ទ ក្នុងកម្មវិធី “Inspiring Leadership Talk” រូបនេះ បានប្រាប់ទៅកាន់ក្រុមអ្នកជំនួញ និង សិស្សានុសិស្សថា ដើម្បីដឹកនាំខ្លួនឯងបាន បុគ្គលនោះត្រូវគិតលើ៖
-ឃើញឱកាសអាចឈ្នះ៖ ត្រូវគិតថាអ្វីដែលអ្នកចង់ធ្វើ គឺអាចទៅរួច អាចធ្វើបាន និង អាចទទួលបានជោគជ័យ។ ត្រូវមានជំនឿលើអ្វីដែលអ្នកចង់ធ្វើ។ -រៀនចេះហើយចែកចាយ៖ មិនត្រឹមតែចេះខ្លួនឯងទេ អ្នកត្រូវចេះចែកចាយបន្ត។ -នៅតែស្រែកឃ្លាន៖ មិនមែនបោះបង់អ្វីដែលខ្លួនធ្វើ...ដួលងើបៗ ព្យាយាមម្ដងហើយម្ដងទៀត អ្នកនឹងក្រេបបានចំណេះដឹងច្រើនពីការងារ ឬមុខជំនាញនោះ។
ដឹកនាំអ្នកដទៃ
-យល់ឱ្យបានច្បាស់ពីមនុស្ស៖ ត្រូវយល់ថា មនុស្សដែលអ្នកចង់ដឹកនាំជាមនុស្សប្រភេទណា អាចធ្វើអ្វីបានខ្លះ ចេះអ្វីខ្លះ មានអត្តចរិតដូចម្ដេច ឬស្មោះត្រង់ដែរឬទេជាដើម។ -មានទំនុកទុកចិត្តលើដៃគូ -ចេះដោះស្រាយបញ្ហាជាមួយអ្នកដទៃជាដើម។
ចុះចំណែកវាគ្មិនទាំងបីរូប ដែលមកពីក្រុមហ៊ុនធំៗខាងក្រោមនេះវិញ?
លោក គឹម ពុធគិរី អនុប្រធានក្រុមហ៊ុន World Bridge
-ត្រូវមានចក្ខុវិស័យ -ការព្យាយាម តស៊ូ អត់ធ្មត់ មិនបោះបង់ -ការប្ដេជ្ញាចិត្ត -រៀនអ្វីដែលថ្មី
លោក សុខ ពុទ្ធិវុធ នាយកប្រតិបត្តិក្រុមហ៊ុន SOMA Group
-គោរពខ្លួនឯង -គោរពអ្នកដទៃ -ធ្វើការជាក្រុម -រួមគ្នាអភិវឌ្ឍសង្គម
លោក សុខ ពុទ្ធិវុធ
អ្នកស្រី ម៉ុញ ស្រីរ័ត្ន ប្រធានគម្រោងអភិវឌ្ឍព្រលានយន្តហោះកម្ពុជា
-ត្រូវមានចក្ខុវិស័យ -ចេះជ្រើសរើសមនុស្ស មានសមត្ថភាព ត្រូវតាមជំនាញ -យល់ដឹងពីចំណុចខ្លាំង និងខ្សោយនៃក្រុមហ៊ុន -មានអាកប្បកិរិយាល្អ
ក្រុមវាគ្មិនទាំង៤រូបខាងលើ និយាយយ៉ាងដូច្នេះក្នុងកម្មវិធី "Inspiring Leadership Talk” ក្នុងអគារ CJCC ផ្ដួចផ្ដើមធ្វើដោយ សភាយុវពាណិជ្ជកម្មអន្តរជាតិ កម្ពុជា សាខាចតុមុខ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ។ ជាមួយគ្នានោះដែរ មុនបញ្ចប់កម្មវិធី ពួកគេបានផ្ដល់នូវសារខ្លីៗដល់អ្នកចូលរួមដូចជា ជីវិតត្រូវការរៀនសូត្ររហូត កុំធ្វើឱ្យខ្លួនឯងទំនេរពេក ត្រូវមានឆន្ទៈ ធ្វើល្អបានល្អជាដើម៕
លោក គឹម អឿន ប្រធាន CJCC (ឆ្វេង) អ្នកស្រី ជា សុខលាង ប្រធាន JCI Cambodia (កណ្ដាល)
ចុចអាន៖ ២ ឆ្នាំជាប់គ្នា យុវតីខ្មែរជាប់ពានវោហារសព្ទថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក
អត្ថបទ៖ អ៊ុំ សុភក្តិ