- 2015-08-21 18:49:49
- ជំនឿ
សិស្សបាក់ឌុបថា «អុជធូបបន់ ស្រន់ជាផ្នែកមួយសម្រួលដល់ការប្រឡង»
- 2015-08-21 18:49:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សបាក់ឌុបថា «អុជធូបបន់ ស្រន់ជាផ្នែកមួយសម្រួលដល់ការប្រឡង»
ចន្លោះមិនឃើញ
សល់តែ បី ថ្ងៃទៀតប៉ុណ្ណោះ សិស្សានុសិស្សថ្នាក់ទី ១២ ទូទាំងប្រទេសនឹង ឆ្លងកាត់ពេលវេលាមួយដែលជា វេលាវាស់ស្ទង់សមត្ថភាពរបស់ពួកគេ ថាតើពួកគេគួរតែបន្តទៅរៀនថ្នាក់មហាវិទ្យាល័យឬក៏ នៅរៀនវិទ្យាល័យដដែល។ ថ្ងៃប្រឡងកាន់តែកៀក គេបែរជាឃើញ សិស្សានុសិស្ស ជាច្រើនទៅអុជធូបបន់ស្រន់ នៅឯព្រះអង្គដងកើ ទៅវិញ។
ជុំវិញបញ្ហានេះ យុវជន ភួង សុម៉ាឌី សិស្សថ្នាក់ទី ១២ នៃវិទ្យាល័យ ហ៊ុនសែន សេរីភាព បានប្រាប់ Sabay ថា រូបគេមកអុជធូបនៅព្រអង្គដងកើនេះលើកទីបីហើយ ព្រមទាំងដាក់បំណន់ថា បើរូបគេជាប់គេនឹង ថ្វាយមាន់នឹងភ្លេងពិណពាទ្យ។ សុម៉ាឌីក៏បានបន្ថែមថា ក្រៅពីខិតខំសិក្សារៀនសូត្រហើយ នេះជាផ្នែកមួយដែលជួយសម្រួលដល់ការប្រឡងរបស់គេ ធ្វើឱ្យមានអារម្មណ៍ជ្រះថ្លាផងដែរ។
យុវតី កន បូណែត សិស្សមកពីវិទ្យាល័យ ជម្ពូវ័ន្តបានឱ្យដឹងថា នាងគឺជាពុទ្ធសាសនិកដែលផ្សារភ្ជាប់ទៅនឹងព្រហ្មញ្ញសាសនា ដូច្នេះការបន់ស្រន់ជារឿងមួយធម្មតាទៅហើយសម្រាប់ប្រជាជនខ្មែរ ដូចដែលពាក្យចាស់លើកឡើងថា «អាគមផ្សំអាយ៉ុះ»។ បូណែតក៏បានបន្តទៀតថា ការបន់ស្រន់ ក៏អាចនាំសំណាងដល់នាងនៅពេលប្រឡងដែរ។ «អុជធូបសុំសំណាងបូកនឹងការខិតខំរៀនសូត្រ ប្រឡងជាប់មិនខាន»។ យុវតីសម្បុរស្រអែមរូបនេះបានបន្ថែម។
ចំណែក យុវជន លាង សេនមកពីវិទ្យាល័យសេរីភាព បានប្រាប់ថារូបគេ មកតាមមិត្តភ័ក្ដិដើម្បីអុជធូបបន់ស្រន់សុំពរនៅពេលប្រឡងខាងមុខ។ «ការអុជធូប ជាជំនឿរបស់ប្រជាជនខ្មែរ ទោះស័ក្ដិសិទ្ធិឬមិនស័ក្ដិសិទ្ធិតែយើងត្រូវមកបន់ស្រន់ដើម្បីឱ្យចិត្តយើងមាន ជំនឿលើខ្លួនឯង»។ សេនបានបញ្ជាក់៕
សូមទស្សនាវីដេអូសកម្មភាពសិស្សបាក់ឌុបអុជធូបនៅព្រះអង្គដងកើ៖