- 2016-07-04 16:10:05
- ការអប់រំ
សិស្សពូកែរូបវិទ្យាមកពីខេត្តតាកែវត្រៀមខ្លួន ដើម្បីប្រលងបាក់ឌុប ឲ្យបាននិទ្ទេសល្អ
- 2016-07-04 16:10:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សពូកែរូបវិទ្យាមកពីខេត្តតាកែវត្រៀមខ្លួន ដើម្បីប្រលងបាក់ឌុប ឲ្យបាននិទ្ទេសល្អ
ចន្លោះមិនឃើញ
មានវ័យ១៨ឆ្នាំ យុវសិស្ស ស៊ាប វីរៈរៀនថ្នាក់ទី១២ “ជ” នៃវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនបាទីប្រាប់Sabay ថា នៅសល់ពេលតែជាង១ខែទៀតទេនឹងដល់ពេលប្រលងធំបំផុតហើយ។
“ខ្ញុំត្រូវប្រឹងរំលឹកគ្រប់មេរៀនទាំងអស់ឡើងវិញ ដើម្បីបាននិទ្ទេសល្អមិនថាមេរៀនទន្ទេញឬមេរៀនធ្វើលំហាត់ទេ។ វីរៈ និយាយ។
ដើម្បីសម្រេចគោលដៅនេះ វីរៈ ប្រាប់ថា ការសិក្សាតែជាមួយលោកគ្រូនៅសាលាមិនគ្រប់គ្រាន់ទេគឺត្រូវស្រាវជ្រាវបន្ថែមខ្លួនឯង ម៉្លោះហើយ វីរៈ បានកំណត់ពេលវេលាច្បាស់លាស់ក្នុងសកម្មភាពសិក្សាប្រចាំថ្ងៃ គឺពីម៉ោង ៨យប់ដល់ម៉ោង ១២យប់ជាពេលត្រូវដោះស្រាយលំហាត់គ្រប់មុខវិជ្ជាវិទ្យាសាស្ត្រព្រោះជាវេលាស្ងាត់ល្អ។
រីឯមូលដ្ឋាននៃកាស្រាវជ្រាវនោះ យុវជន ជាសិស្សពូកែ រូបវិទ្យា បានកំណត់យកកត្តាគន្លឹះបីយ៉ាង៖
ទី១. ស្វែងយល់ពីឯកសារប្រលងឆ្នាំមុនៗ ដើម្បីយកមកផ្ទៀងផ្ទាត់គ្នា។
ទី២. សិក្សាលំហាត់ថ្មីៗ និង
ទី៣. ស្វែងយល់តាមអ៊ិនធឺណេត ឬបណ្ដាញសង្គមជាដើម។
ប៉ុន្តែទោះបីជាការសិក្សាមុនការប្រលងមានភាពមមាញឹកយ៉ាងណាក៏យុវសិស្សកូនពៅក្នុងគ្រួសារមួយដែលមានបងប្រុស ៤នាក់ និងស្រីម្នាក់បានប្រាប់ថា គាត់ពេលខ្លះក៏ត្រូវការបន្ធូរអារម្មណ៍ដែរដូចជាស្ដាប់ចម្រៀង មើលបាល់ទាត់ជាដើម តែមិនចំណាយពេលលើសពី ៣០នាទីទេ។
និយាយពីគោលបំណងទៅអនាគត យុវសិស្សរូបនេះប្រាប់ថា៖ ” ខ្ញុំចង់សិក្សាផ្នែកវេជ្ជសាស្ត្រ តែបើមានឱកាស និងឈោងចាប់យកអាហារូបករណ៍សិក្សានៅបរទេសវិញ។
អត្ថបទៈ ជិន វេន