• 2017-04-14 07:00:53
  • ការអប់រំ

​ចង់​ដើរ​លេង​អង្គរ​សង្ក្រាន្ត​បាន​ច្រើន​ និង​ ​ចំណេញ​ពេល​​​ ត្រូវ​ចូល​មណ្ឌល​ព័ត៌មាន​ជា​មុន​សិន

  • 2017-04-14 07:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អង្គរ​សង្ក្រាន្ត​មាន​កម្មវិធី​ច្រើន​បែប​​ ច្រើន​យ៉ាង​ដែល​ប្រព្រឹត្តិ​ទៅ​​ស្ថិត​នៅ​ទីតាំង​​ និង​ ​ពេល​វេលា​ខុស​ៗ​គ្នា​។​ ដូច​នេះ​ដើម្បី​​អោយ​មាន​ភាព​ងាយ​ស្រួល​ លោក​អ្នក​គួរ​តែ​ឈាន​ចូល​ស្តង់​ការិយាល័យ​​ព័ត៌មាន​ជាមុន​សិន​ ដើម្បី​ចំណេញ​ពេល​វេលា​ និង​ដើរ​លេង​បាន​ច្រើន​កន្លែង​។​

​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ​ម៉េង​ ពុទ្ធី​ ជា​ប្រធាន​ស្តង់​ព័ត៌មាន​អង្គរ​សង្ក្រាន្ត​ដែល​មាន​ទី​តាំង​នៅ​មុខ​ប្រសាទ​អង្គរ​វត្ត​​បាន​​ថ្លែង​ថា​ ​ស្តង់​សម្រាប់​ផ្ដល់​​ព័ត៌មាន​អោយ​​សាធារណ​ជន​មាន​​​ទាំង​អស់​គឺ​​២​ទី​តាំង​។​ ទី​តាំង​ទី​មួយ​គឺ​នៅ​ទល់​មុខ​​ប្រាសាទ​អង្គរ​វត្ត​ និង ​ស្តង់​ទី​២​មាន​ទី​តាំង​នៅ​ទីលាន​ជល់​ដំរី​។​ ​លោក​បន្ត​ថា​​​ ស្តង់​​ទាំង​នេះ​ត្រូវ​បាន​បង្កើត​​ឡើង​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​មហាជន​ទូទៅ​ដែល​បាន​មក​​ទស្សនា​កម្សាន្ត​នៅ​អង្គរ​សង្ក្រាន្ត ​អោយ​បាន​ដឹង​ពី​ទី​​តាំង​ និង ពេល​វេលា​នៃ​ការ​សំដែង​កម្មវិធី​​នានា​​ជាដើម​។​ លោក​​បាន​បន្ថែម​ទៀត​ថា​ ​ក្នុង​មួយ​ស្តង់​គឺ​មាន​គ្នា​​ចំនួន​ ១៥​​នាក់​ដែល​បម្រើ​ការ​ចាប់​ពី​ម៉ោង​ ៧ ព្រឹក​ដល់​ម៉ោង​​៧​​ យប់​។​

លោក​ ​ម៉េង​ ពុទ្ធី​

ក្រុម​ការ​ងារ​របស់​លោក​ គឺ​មាន​​ចែក​ជា​ខិត្តប័ណ្ណ​ផ្សព្វ​ផ្សាយ​ និង ​Appអង្គរ​សង្ក្រាន្ត​ដ៏​ទំនើប​​សម្រាប់​ប្រើ​ជាមួយ​ទូរស័ព្ទ​ស្មាតហ្វូន​​( ទាំង iOS​ និង Android )ទៀត​ផង​។

សូម​ចូល​ទៅ​កាន់​​តំណ​ភ្ជាប់​នេះ​ដើម្បី​ដោន​ឡូត​

​​​

អត្ថបទ៖ ចន្ថា

មតិយោបល់