• 2017-04-14 08:28:57
  • ការអប់រំ

​តុក្កតា​គុជសីហ៍មានអត្ថន័យសំខាន់នឹកស្មានមិនដល់ អ្នកទិញទាំងអស់គួរដឹង

  • 2017-04-14 08:28:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុក្កតា​មាន់ ឬ​គុជសីហ៍​ តំណាង​ឱ្យ​ឆ្នាំ​ថ្មី ឆ្នាំ​រកា​ និង​តំណាង​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​ឆ្នាំ​២០១៧ ឃើញ​ថា​មាន​ចំនួន​អ្នក​សម្រុក​ទៅ​ទិញ​យ៉ាង​ច្រើន​កុះករ​ ទោះ​បី​ជា​តម្លៃ​មួយ​ស្មើ​នឹង ៦០,០០០​រៀល​ក៏​ដោយ​។ ​ក្រៅ​ពី​ជា​រូប​តំណាង​ក្នុង​ឆ្នាំ​ថ្មី និង​ក្នុង​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ​គុជសីហ៍​ មាន​អត្ថន័យ​ផ្សេង​មួយ​ទៀត​ គឺ​តំណាង​ឱ្យ​សម្ដេច​វិបុល​បញ្ញា សុខ អាន​ ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​ប្រជាជន​ខ្មែរ ហើយ​​លោក​ជា​វីរជន​មួយ​រូប​របស់​ជាតិ​ខ្មែរ​ផង​ដែរ​។ ​នេះ​តាម​ការ​ឱ្យ​ដឹង​ពី ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

ឯកឧត្ដម​ ហ៊ុន ម៉ានី ក៏​បាន​បញ្ជាក់​ថា ការ​ជ្រើសរើស​យក​ សត្វ​មាន់​តំណាង​ឱ្យ​ឆ្នាំ​រកា ឬ​គុជសីហ៍ នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ដោយ​ហេតុ​ថា សម្ដេច​​វិបុល​បញ្ញា សុខ អាន ​ស្រឡាញ់​គុជសី​ហ៍នេះ​ខ្លាំង​ណាស់​។ ​ដូច្នេះ​ហើយ​បាន​ជ្រើស​រើស​ធ្វើ​រូប​ គុជសី​ហ៍ ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ដើម្បី​រំលឹក​ទៅ​ដល់​ សម្ដេច​វិបុល​បញ្ញា​ សុខ​ អាន ​និង​ជា​ការ​ដឹង​គុណ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ បម្រើ​ដល់​ផល​ប្រយោជន៍​ជាតិ ដែល​មាន​សមិទ្ធផល​ជា​ច្រើន​រាប់​មិន​អស់​៕​ ​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់