• 2017-04-24 06:12:16
  • ការអប់រំ

​អបអរ​សាទរ! ​បុគ្គលិក​វិស័យ​ឯកជន​នឹងមាន​ប្រាក់​ចូលនិវត្តន៍​ដូច​មន្ត្រី​រាជការ​​ដែរ​​

  • 2017-04-24 06:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុគ្គលិក កម្មករ​កម្មការិនី ​ក្នុង​វិស័យ​ឯកជន​ទាំង​អស់ ​នឹង​ទទួល​បាន​ប្រាក់​សោធន​និវត្ត​ដូចជា​មន្ត្រី​រាជការ​​ក្នុង​វិស័យ​សាធារណៈ​ដែរ នៅ​ចុង​ឆ្នាំ ២០១៧​នេះ​ ដែល​បាន​អនុម័ត​រួចរាល់​ហើយ ដោយ​ប្រមុខ​​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន តាម​រយៈ​ក្រសួង​ការងារ​។ នេះ​បើ​តាម​លោក ជាវ ប៊ុណ្ណារិទ្ធ​ អ្នក​នាំ​ពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឱ្យ​ទូរទស្សន៍​មួយ​កាល​ពី​ថ្មីៗ​កន្លង​ទៅ​។

ការ​ផ្ដល់​ប្រាក់​សោធន​និវត្ត​​ដល់​បុគ្គលិក​ក្នុង​វិស័យ​ឯកជន​នេះ​ នឹង​ចាប់​ផ្ដើម​អនុវត្ត​ជា​ផ្លូវ​ការ នៅ​ចុង​ឆ្នាំ​ ២០១៧​នេះហើយ មិន​ថា​តែ​ជា​បុគ្គលិក​ក្នុង​ក្រុម​ហ៊ុន​ប្រភេទ​អ្វី​នោះ​ទេ ពោល​គឺ​គ្រប់​ប្រភេទ​ក្រុមហ៊ុន​​អាជីវកម្ម ក្នុង​វិស័យ​ឯកជន​ទាំង​អស់​។ ​ចំពោះ​​ដំណើរការ​នៃ​ការ​ផ្ដល់​ប្រាក់​ចូល​និវត្ត​ ឬ​ប្រាក់​សោធន​និវត្ត​នេះ​ ដូច​គ្នា​នឹង​ដំណើរការ​នៃ​ការ​ផ្ដល់​ប្រាក់​សោធន​និវត្ត​មន្ត្រី​រាជការ​ដែរ គឺ​​អាស្រ័យ​ទៅ​លើ​ទំហំ​ទឹក​ប្រាក់ និង​ប្រាក់​ឈ្នួល​របស់​កម្មករ​និយោជិក​។

​លោក​ ជាវ ប៊ុណ្ណារិទ្ធ​ បាន​បន្ថែម​ទៀត​ថា កម្មករ​កម្មការិនី ដែល​មាន​អាយុ​ ៦០​ឆ្នាំ គឺ​មាន​សិទ្ធិ​ចូល​និវត្ត​ ហើយ​ត្រូវ​​ទទួល​បាន​ប្រាក់​សោធន​និវត្ត​ពី បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ​(បសស)។ បន្ទាប់​មក​​ (បសស)​ នឹង​តម្រូវ​ឱ្យ​បើក​កុង​ធនាគារ​នៅ​អេស៊ីលីដា។ ដូច្នេះ​​កម្មករ​កម្មការិនី​​នឹង​ទទួល​បាន​ប្រាក់​សោធន​និវត្ត​ជា​ប្រចាំ​ខែ​៕

​​

​​

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់