• 2018-01-28 09:00:37
  • ចរាចរណ៍

តាមសំណូមពរ អភិបាលក្រុងសម្រេចធ្វើប្រឡាយថ្មីជិត១ ៥០០ម៉ែត្រនៅតំបន់ពិសេសមួយ

  • 2018-01-28 09:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិបាលក្រុងភ្នំពេញ ឯកឧត្តម ឃួង ស្រេង ​បាន​សម្រេច​ឲ្យ​សាង​សង់​គម្រោង​ប្រឡាយ​​ស្ទឹងមាន​ជ័យ​លើប្រវែង​ជិត​ ១ ៥០០ ម៉ែត្រ ​តាម​សំណូម​ពរ​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​​ស្ទឹងមានជ័យ។ ​ប្រឡាយ​ជញ្ជាំង​បេតុងថ្មីនេះ នឹង​ធ្វើ​ចាប់​ពី​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ដល់​ទ្វារ​ទឹក​ដើម​ស្លែង​ ផ្លូវ​លេខ​ ៣៧១។

កាលពីថ្ងៃទី ២៧ មករា ម្សិលមិញនេះ​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​ដំណើរ​ការ​កាយសំរាម​ ចាក់ដី និង​សាងសង់​ប្រឡាយ​បេតុងស្ទឹង​មានជ័យ​។ ជា​លទ្ធផល​ ក្រុម​ការងារ​សាលា​រាជធានី និង​មន្ទីរ​សាធារណការ​ភ្នំពេញ​ បាន​កាយសំរាម​និងភក់​ដឹកចេញ​បានបរិមាណ​ ១១ ០០០ម៉ែត្រគូបនៃ​សំរាម​សរុប ៤៣.០០០ម៉ែត្រគូប ​និង​បាន​ចាក់​ដីខ្សាច់​បាន​បរិមាណ​ ៧៥ ០០០ម៉ែត្រ​គូបនៃ​ដីខ្សាច់​សរុប​ ១៧៥.០០០ម៉ែត្រគូប​។

​​ ​ឯកឧត្តម ​គូស​បញ្ជាក់​ថា ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​រំដោះ​ទឹក​ជំនន់​ទឹក​ភ្លៀង​ ចេញ​ពីតំបន់​ព្រលាន​យន្តហោះ​ផ្នែក​ខាង​ត្បូង​ និងខាងកើត​ ផ្លូវ​២០០៤​ ផ្លូវ​២០០២​ និង​តំបន់​ប្រមូល​ទឹក​ស្ទឹងមានជ័យ​ ដោយបង្ហូរ​ទំលាក់​ទៅ​តាម​ប្រឡាយ​មេ​ស្ទឹងមានជ័យ​ ឆ្កោះ​ទៅ​ស្ថានីយ​បូម​ទឹក​បឹង​ទំពុន​។

​ចំពោះ​​គម្រោងសាងសង់ប្រឡាយថ្មី ​មន្ទីរ​សាធារណការ ​បាន​សិក្សា​រួចរាល់​ហើយ នឹង​ស្ថាបនា​ប្រវែង​ ១៤៩៨ម៉ែត្រ​ និង​ទទឹង ៨ម៉ែត្រ ក្នុង​ពេល​ឆាប់​ៗនេះ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់