• 2018-04-24 07:40:02
  • សេដ្ឋកិច្ច

ក្រុង​ស្ទឹង​សែន​ បង្ហាញ​ប្លង់​មេ​ ​ស្ថាបនា​​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​មួយ​

  • 2018-04-24 07:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​លើ​ក​កម្ពស់​សោភ័ណ​ភាព​ក្រុង​ស្ទឹងសែន ​ឱ្យ​កាន់​តែ​ស្រស់​​ស្អាត​​​ប្លង់​មេ​ជា​រូប 3D ​ស្ថាបនា​សួន​ច្បារ​មួយ​ត្រូវ​បាន​បង្ហាញ ដោយ​ឯកឧត្ដម​ សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​ តាម​​រយៈ​បណ្តាញ​សង្គម Facebook ផ្ទាល់​ខ្លួន។

គម្រោង​ប្លង់​មេ សួនច្បារ​នៅក្រុងស្ទឹងសែន

ថ្លែង​ប្រាប់​តាម​ទូរសព្ទ​ឯកឧត្ដម​​បាន​លើក​ឡើង​ថា ​នេះ​គ្រាន់​ជា​ប្លង់​បឋម​ប៉ុណ្ណោះ ​នៃ​​ការ​ស្ថាប​នា​សួន​ច្បារ​ ខណៈ​គម្រោង​សាង​សង់​អាច​នឹង​ចាប់​ផ្ដើម​​នៅ​ឆ្នាំ​ក្រោយ ចាប់​ពី​ចំណុច​គល់​ស្ពាន​ស្ទឹង​សែន​​រហូត​ដល់​វេទិកា​អុំទូក។

ចុចអាន៖ ពិសេសអស់ស្ទះ! សួនច្បារមុខព្រះបរមរាជវាំង កែប្រែមុខមាត់ថ្មីបានសម្រេច

ឯកឧត្ដម​ សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​

ឯកឧត្ដម​​ថា ​ក្រុម​ការងារ​ផ្នែក​សាង​សង់​នឹង​ត្រូវ​រង់​ចាំ​រហូត​ដល់​ទៅ​ការ​ស្ថាបនា​ច្រាំង​ស្ទឹង​សែន​រួចរាល់ ​១០០%​សិន​។ ច្រាំង​ស្ទឹង​សែន​ ដែល​​កំពុង​សាង​សង់​មាន​ប្រវែង​ ៣០០ ម៉ែត្រ​ ។  «អញ្ចឹង​យើង​ត្រូវ​រង់ចាំ​រហូត​ដល់​​ការ​សាងសង់​ច្រាំង​រួច​រាល់​​សិន ដើម្បី​ទប់​ដី​មិន​​ឱ្យ​បាក់​ទើប​យើង​អាច​ស្ថាបនា​ច្បារ​សួន​បាន​។ ម្យ៉ាង​ប្លង់​មេ​ដែល​​បាន​បង្ហាញ​នេះ​ នឹង​ត្រូវ​ឆ្លង​កិច្ច​ប្រជុំ​ ដើម្បី​ឈាន​ទៅ​ធ្វើ​ការ​កែ​សម្រួល​បន្ថែម​ទៀត​»។  

ឯកឧត្ដម​​បាន​បន្ថែម​ថា ​សួនច្បារ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​អាច​ម​ក​លំហែ​កាយ​ ស្រូប​យក​ខ្យល់​អាកាស និង​ការហាត់​ប្រាណ ហើយ​ខេត្ត​ក៏​មាន​​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀត​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សោភ័ណ​ក្រុង​កាន់​តែ​ស្រស់​ស្អាត។ បន្ទាប់​​ពី​ចលនា​ប្រឡង​​ប្រណាំង​ទី​ក្រុង​ស្អាត​លើក​ទី​២ (២០១៥-២០១៨) កន្លង​ផុត​ទៅ​ លទ្ធផល​បង្ហាញ​ថា​ ​គ្រប់​ក្រុង-ខណ្ឌ ​បេក្ខភាព​សុទ្ធតែ​ទទួល​បាន​​ផ្ការំ​ដួល​ទាំ​ងអ​ស់​គ្នា​ ក្រុង-ខណ្ឌ​ខ្លះ ​ទទួល​បាន​ផ្ការំ​ដួល​​១​ទ​ង ​ផ្ការំ​ដួល២​ទង ​និង​ផ្ការំ​ដួល​៣​ទង ​ដោយឡែក​នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ទទួល​បាន​ពានរង្វាន់ ផ្តារំ​ដួល ២ទង។  

ឯកឧត្ដម សុខ លូ បាន​ជំរុញ​ដល់​អភិបាល​ក្រុងស្ទឹងសែន និង​មន្ទីរ​ទេសចរណ៍​ខេត្ត ត្រូវ​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង​ក្លា​បំផុត ដើម្បី​ទទួល​បាន​ផ្ការំដួល៣ទង ​ព្រោះ​នេះ​មោទកភាព​របស់​​ខេត្ត​កំព​ង់ធំ។ ​​​ទីក្រុង​ស្អាត​នាំមក​នូវ​ផាសុកភាព​ ជំរុញ​ការ​រក្សាបា​ន​នូវ​អនា​ម័យ​ល្អ ​និង​សណ្ដាប់​ធ្នាប់​ល្អ ​ដែល​ជា​កា​​ររួម​ចំណែក​ក្នុង​ការ​ទាក់ទាញ ទេសចរ​ និង​ចំណេញ​ដ​ល់​សេ​ដ្ឋកិ​ច្ចជា​តិ តា​មរយៈ​ការ​ធ្វើឲ្យ​​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ទីនោះ​មាន​ការ​រីក​ចម្រើន៕        

អត្ថបទ៖ សុផល

រូបថត៖ ផ្ដល់ឲ្យ

មតិយោបល់