• 2018-08-25 03:01:12
  • សេដ្ឋកិច្ច

ពិព័រណ៍​​ Thailand Best Buy 2018 ​​ចុង​ខែ​នេះ​មាន​ទំាងតារាខ្មែរ ថៃល្បីៗចូលរួម​

  • 2018-08-25 03:01:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ពិព័រណ៍​​ផលិតផល​ថៃ​ Thailand​ Best Buy 2018 ​​នឹង​​ធ្វើ​​​ឡើង​ពី​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ដល់​ថ្ងៃ​ទី​២​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នៅ​សាល​តាំង​ពិព័រណ៍​​កោះ​ពេជ្រ​ចាប់​ពី​ម៉ោង​​៩​ព្រឹក​ដល់​ម៉ោង​៩​យប់​​។

ពិព័រណ៍​​​ផលិតផល​ថៃ​លើក​ទី​ពីរ​​នេះ​​​នឹង​បង្ហាញ​​ពី​​ផលិត​ផល​ថៃ​ Thailand Best Buy បន្ទាប់​ពី​លើក​ទី​១​កាល​ពី​ឆ្នាំ​មុន​ ពិព័រណ៍​ផលិត​ផល​ថៃ​នេះ​បាន​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង។​ដូច្នេះ​ហើយ​​ទើប​បាន​ជា​​អាជីវករ​ជា​ច្រើន​នាក់​បាន​សហការ​គ្នា​លើ​ផ្នែក​អាជីវកម្ម​ ដើម្បី​បន្ត​ពង្រីក​ធុរកិច្ច​ នៅ​ប្រទេស​កម្ពុជា។ ម្យ៉ាង​វិញ​ទៀត​ ប្រជាជន​កម្ពុជា​​អាច​ចូល​មក​ជ្រើស​រើស​ទិញ​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​ ពី​ម្ចាស់​ផលិតផល​ផ្ទាល់​ៗ​តែ​ម្តង។

លើក​នេះ​ខាង​យើង​ខ្ញុំ​​​រៀប​ចំ​ជា​​ Campaign​ ហើយ​សង្ឃឹម​​ថា​ ពលរដ្ឋ​កម្ពុជា​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​នោះ​គឺ​ Campaign​ Mega​ Sale​ ដែល​យើង​ខ្ញុំ​បាន​ទទួល​ការ​សហការ​ ពី​ម្ចាស់​ក្រុម​ហ៊ុន​គ្រប់​ផលិតផល​គ្រប់​ស្តង់​ ដែល​បាន​ចូល​រួម​ក្នុង​ពិព័រណ៍​លើក​នេះ។ គ្រប់​​ស្តង់​​ទាំង​អស់​នឹង​មាន​ប្រូម៉ូសិន​ពិសេស​សម្រាប់​អតិថិជន​គ្រប់​ៗ​គ្នា។ លោក​អ្នក​នឹង​បាន​ទិញ​ទំនិញ​ដែល​មាន​គុណភាព​ល្អ​ មាន​តម្លៃ​ទាប​ជាង​ធម្មតា​ ដែល​នឹង​ត្រូវ​បាន ​បញ្ចុះ​តម្លៃ​ពិសេស​តាំង​ពី​ថ្ងៃ​ដំបូង​ មិន​ចាំ​បាច់​រង​ចាំ​ដល់​ថ្ងៃ​បញ្ចប់​​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ

កម្មវិធី​នេះ​​ក៏​នឹង​មាន​ការ​រៀប​ចំ​ជា​​ផ្នែក​ (​Zone​)​ មាន​ដូច​ជា​ Zone​ ចំណី​អាហារ​, Zone​ ផលិត​ផល​គ្រឿង​សំអាង​, Zone​ ផលិត​ផល​ថៃ​គ្រប់​មុខ​ ​និង Zone​ រថយន្ត​ ម៉ូតូ​ មក​ពី​ក្រុម​ហ៊ុន​ Honda​ រួម​ទាំង​មាន​ការ​រៀប​ចំ​ជា​ឆាក​​ជា​ច្រើន​ទៀត​នៅ​ខាង​ក្នុង​សាល​ពិព័រណ៍។​ លោក​អ្នក​​នឹង​បាន​ចូល​រួម​ក្នុង​កម្មវិធី​ផ្សេង​ៗ​​ជា​ច្រើន​របស់​​យើង​ខ្ញុំ។ ជាង​នេះ​ទៅ​ទៀត​​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​​នឹង​មាន​ការ​ប្រគំ​តន្ត្រី​​ដែល​ចូល​រួម​សម្តែង​ដោយ​តារា​ចម្រៀង​​កម្ពុជា​ល្បី​ៗ​ជា​ច្រើន​រូប​ និង​​ជា​ពិសេស​​​តារា​សម្តែង​ថៃ​​​ដែល​កំពុង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​​គឺ​ កញ្ញា​ប្រាង​ រឺ​ក៏​ ម៉ែចាន់វ៉ាត ​​ដែល​សម្តែង​ក្នុង​​ខ្សែ​ភាពយន្ត​ថៃ​រឿង ​“ បុព្វេសន្និវាស’’ ចូល​រួម​​សម្តែង​ និង​ជួប​​​អ្នក​គាំទ្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​ ៣១​ ខែ​សីហា​នេះ

ផលិតផល​ដែល​នឹង​បង្ហាញ​ក្នុង​​ព្រឹត្តិការណ៍​ពិព័រណ៍​ដ៏​ធំ​នេះ​ពោរ​ពេញ​ដោយ​ម៉ាក​ល្បី​ៗ​នាំ​យក​មក​ពី​ប្រទេស​ថៃ​ ​បរទេស​ជា​ច្រើន​ទៀត ដែល​សុទ្ធ​សឹង​តែ​ជា​ផលិតផល​ថ្មី​ៗ​ និង​មាន​​គុណភាព​ខ្ពស់​ ដោយ​ម្ចាស់​ម៉ាក​ទាំង​អស់​នោះ​​បាន​តាំង​ចិត្ត​នាំ​យក​មក​ដាក់​តាំង​លក់​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​នេះ​ដើម្បី​​ឲ្យ​ប្រជាជន​កម្ពុជា​បាន​ប្រើ​ប្រាស់​​ ហើយ​ផ្តល់​​ទំនុក​ចិត្ត​ថា​ ផលិតផល​ថៃ​ដែល​បាន​ដាក់​តាំង​លក់​នេះ​គឺ​ជា​ផលិត​ផល​ដែល​មាន​គុណភាព​ល្អ​ពិត​ប្រាកដ​​ មិន​ក្លែង​ក្លាយ​ឡើយ។

ជាង​នេះ​ទៀត​នោះ​ ម្ចាស់​ផលិត​ផល​​ក៏​មាន​គោល​បំណង​​ស្វែង​រក​តំណាង​ចែក​ចាយ​ផលិត​ផល​របស់​ខ្លួន​ដើម្បី​នាំ​យក​ផលិត​ផល​ដែល​មាន​គុណភាព​ល្អ​ មក​ចែក​ចាយ​ដល់​អ្នក​ប្រើ​ប្រាស់​នៅ​កម្ពុជា​​។ លើស​ពី​នេះ​ទៀត​នោះ​ក៏​​មាន​រថយន្ត​ និង​ ម៉ូតូ​ មក​ពី​ក្រុម​ហ៊ុន​ Honda​  ​ចូល​រួម​ដាក់​តាំង​បង្ហាញ​ ​និង​មាន​ផ្តល់​ជា​ប្រូម៉ូសិន​ពិសេស​ជូន​អតិថិជន​។

សកម្មភាព​ក្នុង​សាល​តាំង​ពិព័រណ៍​ ដែល​មាន​ឈ្មោះ​ថា​ Golden​ Minute​ ខាង​យើង​ខ្ញុំ​នឹង​នាំ​យក​ផលិត​ផល​មក​លក់​បញ្ចុះ​តម្លៃ​​ឲ្យ​នៅ​ ត្រឹម​តែ​១​​ដុល្លារ​ប៉ុណ្ណោះ​​ពី​តម្លៃ​ដែល​លក់​នៅ​មុខ​ស្តង់​ ក្នុង​រយ:​ពេល​ខ្លី​ៗ​ មាន​ន័យ​ថា​ អ្នក​មក​ចូល​រួម​ពិព័រណ៍​ នឹង​លេង​ល្បែង​កម្សាន្ត​ ជា​មួយ​កម្មវិធី​ងាយ​ៗ​ដើម្បី​ទទួល​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់