• 2018-08-29 02:41:42
  • សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍ល្បី ជំរុញឲ្យចាប់ជំនាញអាកាសយានិក ព្រោះហេតុផលមួយ

  • 2018-08-29 02:41:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អាកាសចរ​ល្បី​ឈ្មោះ Boeing បាន​ព្យាករណ៍​ថា​ត្រឹម​រយៈ​ពេល​ពីរ​ទសវត្ស​ទៀត​ប៉ុណ្ណោះ ចំនួន​អ្នក​បើកបរ​យន្តហោះ, អ្នក​បច្ចេកទេស និង​អ្នក​បម្រើ​លើ​យន្តហោះ​ជា​ច្រើន​នាក់ នឹង​មាន​តម្រូវ​ការ​កើន​ឡើង​ជា​ចាំ​បាច់។

យោង​តាម​ការ​ព្យាករណ៍​របស់​ក្រុម​ហ៊ុន Boeing ឲ្យ​ដឹង​ថា ការ​កើន​ឡើង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី នឹង​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​ជីវភាព​របស់​ប្រជាជន​ហើយ​តម្រូវ​ការ​ការ​ធ្វើ​ដំណើរ​ក៏​កើន​ឡើង​តាម​នោះ​ដែរ។ ដូច្នេះ​នៅ​ត្រឹម​ឆ្នាំ ២០៣៧ គេ​នឹង​ត្រូវ​ការ​អ្នក​បើក​យន្តហោះ​ជាង ២៤០ ០០០ នាក់ និង​អ្នក​បម្រើ​លើ​យន្តហោះ ៣១៧ ០០០ នាក់​បន្ថែម​ទៀត។ ជាមួយ​គ្នា​ដែរ ប្រទេស​ចិន​នឹង​ត្រូវ​ការ​ពាក់​កណ្ដាល​នៃ​ចំនួន​បន្ថែម​នេះ​ដើម្បី​បម្រើ​ដល់​ដំណើរ​ការ​នៃ​ជើង​ហោះ​ហើរ​ជុំ​វិញ​អាស៊ីអាគ្នេយ៍។

លើសពី​នេះ​ទៀត ដោយ​សារ​ក្រុម​ហ៊ុន​មួយ​ចំនួន កំពុង​ជួប​វិបត្តិ​ខ្វះ​ខាត​អ្នក​បើកបរ​យន្តហោះ ស្រប​ពេល​ដែល​បុគ្គលិក​ចាស់​ៗ​នឹង​ចូល​និវត្ត​ក្នុង​រយៈ​ពេល​ត្រឹម​ជាង ១​ទសវត្ស​ទៀត​ប៉ុណ្ណោះ។ ហេតុដូច្នេះហើយ នេះ​គឺ​ជា​ឱកាស​ល្អ​សម្រាប់​យុវវ័យ​ទាំង​ឡាយ​ដែល​មាន​បំណង និង​ការ​ស្រឡាញ់​ផ្នែក​អាកាសយានិក​នេះ គួរ​ចាប់​យក​វា​ឲ្យ​បាន​និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បំពេញ​តម្រូវ​ការ​ដែល​នឹង​កើន​ឡើង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់