• 2018-11-03 09:30:00
  • ចរាចរណ៍

សម្ដេច ស​ ខេ​ង​ ផ្តាំផ្ញើរឿងសំខាន់២ ក្នុងទិវាអន្តរជាតិ នៃអ្នករងគ្រោះថ្នាក់ចរាចរណ៍

  • 2018-11-03 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​ក្រឡា​ហោម​ ស​ ខេ​ង​ ឧប​នាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ចូលរួម​ក្នុង​ទិវា​អន្តរជាតិ ​រំលឹក​ដល់​ជន​រង​គ្រោះ ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ លើក​ទី​១៣។ សម្ដេច​ក៏បានផ្តាំផ្ញើ ២ចំណុចសំខាន់នេះ ដែលនាំឲ្យគ្រោះថ្នាក់បន្តកើតមាន។

តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ ​ក្រសួង​មហា​ផ្ទៃបានបញ្ជាក់ថា​ សម្ដេច​ក្រឡា​ហោម​ ស​ ខេ​ង បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​ មាន​សុឆន្ទៈ​ខ្ពស់​ក្នុង​ការ​ចូល​រួម​យ៉ាង​សកម្ម​ ជា​មួយ​ចលនា​របស់​ពិភព​លោក ក្នុង​ការ​ទប់ស្កាត់ និង​កាត់​បន្ថយ គ្រោះ​ថ្នាក់​​ចរាចរណ៍​ឲ្យ​មក​នៅ​កម្រិត​ទាប​បំផុត​។

សម្ដេច​ក្រឡា​ហោម​ ស​ ខេ​ង បានបន្តថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​រៀបចំ​ទិវា​នេះ​ក្នុង​គោល​បំណង​ដូច​ខាង​ក្រោមៈ

ប្រភពរូប គេហទំព័រ ​ក្រសួង​មហា​ផ្ទៃ

១. ​រំលែកទុក្ខ​ដល់​ក្រុម​គ្រួសារ និង​ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍

​២. ជួយ​ពញ្ញាក់​អារម្មណ៍​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ឲ្យ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើត​ឡើង ដោយ​ការ​បើកបរ​មិន​គោរពច្បាប់​ តាមរយៈ​បើកបរ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព  ការ​បើកបរ​ហួស​ល្បឿន​កំណត់ ការ​វ៉ា ជែង​ក្នុង​ស្ថាន​ភាព​គ្រោះថ្នាក់ ការ​ដឹក​លើស​ទម្ងន់​កំណត់ និង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​ នៃ​គ្រឿង​ស្រវឹង។

​សូម​បញ្ជាក់​ថា​ ទិវា​អន្តរជាតិ​រំលឹក​ដល់​ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ ត្រូវ​បាន​​រាជ​រដ្ឋាភិបាល​លើក​ទឹក​​ចិត្ត​ឲ្យ​​​​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ រៀប​ចំ​តាំង​ពី​ឆ្នាំ ២០០៦ ហើយដែល​ប្រារព្ធ​លើក​ទី១ ធ្វើ​នៅ​រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​អាទិត្យ ទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០០៦។  នេះបើតាម​គេហទំព័រ ​ក្រសួង​មហា​ផ្ទៃ។

ដោយ​ឡែក សម្រាប់​ឆ្នាំ​២០១៨​ ទិវា​នេះ​បាន​រៀប​ចំ ក្នុងថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ​នៅ​ភូមិ​ស្វាយ​អាត់ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់៕

អត្ថបទ៖ ពៅ រក្សា

មតិយោបល់