• 2018-11-15 08:06:46
  • សេដ្ឋកិច្ច

ស្មុគស្មាញរឿងបង់ពន្ធ អាច Call ទៅលេខ៤ខ្ទង់នេះដំណឹងច្បាស់ៗ មិនអស់លុយ១រៀល

  • 2018-11-15 08:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​បច្ចុប្បន្ន​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ បាន​សម្របសម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ភារកិច្ច​បង់​ពន្ធ​ជូន​រដ្ឋ​ ឲ្យ​កាន់​តែ​ងាយ​ស្រួល ​ដោយ​អាច​​បង់​ពន្ធ ​ផ្ទាល់​នៅ​សាខា​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ឬ​អាច​ទៅ​បង់​នៅ​តាម​ធនាគារ​ជា​ដៃ​គូ ដែល​មាន​សាខា​​របស់​ធនាគារ​អេស៊ីលីដា ​វឌ្ឍនៈ ​កាណាឌីយ៉ា​ កម្ពុជា​សាធារណៈ និង​អេអិនហ្សិត រ៉ូយ៉ាល់។

មិន​តែ​ប៉ុណ្ណោះ​ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់​ ឬ​បញ្ហា​ក្នុង​ការ​បង់​ពន្ធ​នានា ដូចជា​ ពន្ធ​អចលនទ្រព្យ​ ពន្ធ​ប្រថាប់​ត្រា​ ពន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យាន​ជំនិះ​គ្រប់​ប្រភេទ​ការ​ចុះ​បញ្ជី​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​សហគ្រាស​ ការប្រកាស​បង់​ពន្ធ​ទូទៅ​ និង​ព័ត៌មាន​ផ្សេង​ៗទៀត អាច​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​ភ្នាក់​ងារ​បម្រើ​សេវា​​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​តាម​រយៈ​Hot Line 1277 ដោយ​ឥត​គិត​ថ្លៃ​។ ជាង​នេះ​ទៀត​ លោកអ្នក​ក៏​អាចទាញ (Download) App ​ Live Chat ដើម្បី​​ជជែក​លម្អិត​បន្ថែម​ ហើយ​ឆាប់​ៗ​នេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ នឹង​បង្កើត​ GDT News ​ដែល​លោក​អ្នក​អាច​ព័ត៌មាន​ថ្មីៗ ពាក់​ព័ន្ធ​នឹង​ការ​បង់​ពន្ធ។

សូម​ទស្សនា​វីដេអូ​លម្អិត​ខាងក្រោម​នេះ៖ ​​​​​​​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់