• 2018-12-11 11:04:23
  • សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ វត្តមានធនាគារលំដាប់នៅកម្ពុជា បង្ហាញពីទំនុកចិត្តដល់អ្នករកស៊ី

  • 2018-12-11 11:04:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​មក​ត្រឹម​ឆ្នាំ២០១៧ ​កម្ពុជា​បាន​ទទួល​គម្រោង​វិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ​ចំនួន ​២០៨​ គម្រោង​ ក្នុង​ទំហំ​វិនិយោគ​សរុប​ប្រមាណ ៤,៧ ពាន់​លាន​ដុល្លារ​អាមេរិក។​ ក្នុង​នោះរយៈ​ពេល៥ឆ្នាំ​ចុង​ក្រោយ​ គេ​សង្កេត​ឃើញ​ធនាគារ​លំដាប់​ៗ​របស់​ប្រទេស​មួយ​នេះ​ក៏​ហក់​ចូល​ទីផ្សារ​កម្ពុជា​គួរ​ឲ្យ​កត់​សម្គាល់ផងដែរ​។

​ឯកឧត្តម​ រ័ត្ន សុវណ្ណនរៈ ​អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​ថ្លែង​ក្នុង​ពិធី​បើក​ដំណើរ​ការ​ជា​ផ្លូវការ​ សាខា​ធនាគារ អ៊ិនដាសស្រ្ទៀល ប៊ែង អហ្វ ខូរៀ “ភ្នំពេញ“ទី១​ ឲ្យ​ដឹង​ថា​    វត្តមាន​ធនាគារ​កូរ៉េ​ខាងត្បូង​ បង្ហាញ​ពី​ជំនឿ​ទុក​ចិត្ត ការ​​គាំទ្រ ការ​រួមចំណែក​របស់​វិនិយោគិន​នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង​​ និង​មក​លើ​ការ​វិវត្ត​រីកចម្រើន​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ក្នុង​ការ​​ចូលរួម​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ជាតិ។

​លោក Kim Do-Jin ​ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ និង​ជា​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ បញ្ជាក់ថា​ IBK ជា​ធនាគារ​សាធារណរដ្ឋ​កូរ៉េ​​ឈរ​នៅ​ក្នុង​លំដាប់​លេខ១​ ​ដែល​មាន​ចក្ខុវិស័យ​ជា​ចម្បង​ក្នុង​ការ​ទ្រទ្រង់​អាជីវកម្ម​ខ្នាត​តូច និង មធ្យម (SME) ហើយ​គោល​បំណង​សំខាន់​គឺ​ដើម្បី​ទ្រទ្រង់​ក្រុមហ៊ុន​នានា​របស់សាធារណៈ​រដ្ឋ​កូរ៉េ​ដែល​កំពុង​បណ្តាក់​ទុនរកស៊ីនៅ​ក្នុងប្រទេសកម្ពុជា និង អាជីវកម្មកម្មក្នុងស្រុក ក៏​ដូចជា​ដើម្បី​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ផងដែរ​។ លោក​បន្ថែម​ថា​ ធនាគារនឹងពង្រីកខ្លួនបន្ថែមនៅក្នុងពេលអនាគតដ៏ខ្លី នៅយ៉ាងយូរនៅត្រឹមដើមឆ្នាំ២០២០ខាងមុខ៕

 

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់