• 2018-12-24 10:23:38
  • សេដ្ឋកិច្ច

តិចអត់ជឿ? ជះលុយ ២៥ដុល្លារ ដើរលេងនៅកំពត-កែប បាន២ថ្ងៃ សប្បាយចាប់មិនឈ្នះ(មានវីដេអូ)

  • 2018-12-24 10:23:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃនេះ Sabay សូម​លើក​យក​ដំណើរ​កម្សាន្ត​របស់​យុវជន​មួយ​ក្រុម​ ដែល​ពួកគេ​បាន​​ទៅ​លេង​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង​ខេត្ត​កំពត​-កែប រយៈ​ពេល​ខ្លី ពោល​គឺ​​១យប់ ២ថ្ងៃ។ អ្វី​ដែល​ពិសេសនោះ​ក្នុង​ដំណើរ​កម្សាន្ត​ជា​ក្រុម​​​នេះ​ ម្នាក់​ៗ​​ចំណាយ​ត្រឹម​​តែ ​២៥ដុល្លារ​ប៉ុណ្ណោះ ​តែ​ញ៉ាំ​អាហារឆ្ងាញ់ៗ ​បបូរ​ហូរ​ហៀរ​ និង​ពោល​ពេញ​ដោយ​ក្ដី​រីករាយ​ សាមគ្គី​ និង​ការ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន។ ដើម្បី​ជា​ការ​ចែក​រំលែក​​ពិសោធន៍​​ កញ្ញា លីកា ដែល​ជា​អ្នក​រៀប​ចំ​ដំណើរ​កម្សាន្ត ​បាន​បង្ហាញ​ការ​ចំណាយ​ប្រព្រឹត្ត​ទៅ​ដូច​ខាង​ក្រោម​៖

  • ក្រុម៖ មាន​គ្នា​សរុប ​១៦នាក់ មាន​ថវិកា​សរុប ៤២៥​ដុល្លារ​​

  • មធ្យោបាយ​ធ្វើដំណើរ៖ ​ជួល​ឡាន​ តម្លៃ​សរុប​ ១២០ដុល្លារ​ (តម្លៃស្គាល់គ្នា)

  • កន្លែង​ស្នាក់​នៅ៖ ​គេង​ផ្ទះសំណាក់​នៅ​កែប​ ឈ្មោះថា ​Kep Seaside ​ចំនួន​ ៤បន្ទប់​ ដោយ​១បន្ទប់​ ១៥ដុល្លារ​​

  • ​អាហារ​ជា​ក្រុម ៖

អាហារ​សម្រន់ ៤៣ ​ដុល្លារ​

ពេល​ថ្ងៃ​ ២ពេល​ ២៣ដុល្លារ

ពេល​ល្ងាច​ BBQ ១ពេល​ ១០២ដុល្លារ (បញ្ជាក់ ដើម្បី​ចំណាយ​អស់​តិច​ លោក​អ្នក​គួរ​ទិញ​បន្លែ​ និង​សាច់​ទុក ​និង​ដាក់​ធុង​មាន​ទឹកកក​ជាស្រេច​​​)

  • កន្លែង​ដើរលេង​៖

ថ្ងៃ​ទី១ ​ទៅ​ញាំ​បាយ​ថ្ងៃ​ត្រង់​នៅ​​កំពត​ សម្រាក​​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹក​ឈូ​ ជួល​កន្លែង​អស់ ​២៥០០០រៀល​

​បន្ទាប់​មក​​ចេញ​ដំណើរ​ទៅ​ឧទ្យាន​ដង​ព្រែក

​ចូល​រុក​រុល​ផ្សារ​ក្ដាម​ខេត្ត​កែប និង​ទិញ​គ្រឿង​សមុទ្រ​​​

​ទៅ​មើល​ថ្ងៃលិច​ ញ៉ាំ​BBQ អាហារ​ពេល​ល្ងាច​ ​មាត់​​សមុទ្រ​នៅ​កែប​

​ថ្ងៃ​ទី​២ ​បក​ទៅ​​កំពត​វិញ​​ ទៅ​លេង​ភ្នំ​កំពង់​ត្រាច ​និង​ថតរូប​ស្អាត​ៗ ផ្លូវ​រថភ្លើង ​ទៅ​ភ្លក់​នំ​បញ្ចុក​ទឹក​ម្ហេច​​ ១ចាន ៣០០០រៀល និង​អាហារ​ឆ្ងាញ់​ៗ​ជាច្រើន​ទៀត រួច​ហើយ​ត្រឡប់​ទៅ​​ភ្នំពេញ​។

ប៉ុន្តែ​បើ​ប្រិយមិត្ត​ចង់​ដឹង​ទិដ្ឋភាព និង​បរិយាការ​របស់​ដំណើរ​កម្សាន្ត​ក្រុម​នេះ​ រីករាយ​យ៉ាង​ណា​ សូម​ទស្សនា​វីដេអូ​លម្អិត​បន្ថែម៖ ​​​​​​​​​​​​​​​​​​

​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់