- 2019-01-09 04:19:54
- សេដ្ឋកិច្ច
លៃលកទៅ វិឡា ស្អាតក្នុងក្តីស្រមៃ តម្លៃមិនដល់២ម៉ឺនដុល្លារផងមាននៅខេត្តព្រះសីហនុឆាប់ៗនេះ
- 2019-01-09 04:19:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លៃលកទៅ វិឡា ស្អាតក្នុងក្តីស្រមៃ តម្លៃមិនដល់២ម៉ឺនដុល្លារផងមាននៅខេត្តព្រះសីហនុឆាប់ៗនេះ
ចន្លោះមិនឃើញ
វិឡាទោលក្នុងក្ដីស្រមៃតម្លៃត្រឹមតែ១៩៩៩៩ ដុល្លារ នឹងផុសចេញជារូបរាងឆាប់ៗនេះ នៅលើទឹកដីខេត្ត ព្រះសីហនុ ពោលគឺក្នុងទីតាំងគម្រោងដីឡូតិ៍បុរី ឡេង ណាវ៉ាត្រា របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា តែម្ដង។
តាមរយៈ Facebook Page របស់លោកឧកញ៉ាល្បីឈ្មោះខាងលើ ក្នុងគម្រោងជាច្រើន របស់បុរី ឡេង ណាវ៉ាត្រា សាខាខេត្ត ព្រះសីហនុ ក្រុមហ៊ុនមានគម្រោងសាងសង់វិឡាទោលជាច្រើនខ្នង ដាក់លក់ជូនអតិថិជនដែលមានតម្លៃទាបមិនគួរឲ្យជឿ ពោលគឺត្រឹមតែ ១៩៩៩៩ ដុល្លារ ដោយតម្លៃនេះ ក្រុមហ៊ុនបានបញ្ចុះរហូតដល់២ម៉ឺនដុល្លារ ខណៈតម្លៃពេញគឺ ៣៩៩៩៩ ដុល្លារ។
វិឡាទោលក្នុងក្ដីស្រមៃនេះ ដែលមនុស្សស្ទើរគ្រប់គ្នាប្រាថ្នាចង់បាននោះលើទឹកដីកំពង់សោម ហ៊ុមព័ទ្ធទៅដោយភ្នំ និង សមុទ្រមានទំហំផ្ទះ 6.8m×9mទំហំដី8.4mx14m ទីតាំងចេញពីប្រលានយន្តហោះ18km គីឡូម៉ែត្រ ជិះតាមផ្លូវជាតិលេខ៤ដល់បង្គោលkm ១៨៩ឆ្វេងដៃ ជាប់ផ្សារ ព្រៃនប់ ក្រុងព្រះសីហនុ តំបន់មនុស្សរស់នៅអ៊ូអរបំផុត។ លក្ខណៈពិសេសរបស់ វីឡាទោលខាងខាងលើ មានសួនច្បារខាងមុខវិឡា ងាយស្រួលក្នុងការធ្វើកម្មវិធីផ្សេងៗ ដូចជាជប់លៀងជាដើម ក្នុងផ្ទះមានបន្ទប់គេង ២ កន្លែងទទួលភ្ញៀវ បូករួមជាមួយផ្ទះបាយដែលមានការរចនាដ៏ល្អប្រណិត និងបរិក្ខារទំនើបទំនើប ។
ការប្រកាសខាងលើថែមទាំងមានរូបម៉ូដវិឡាជាច្រើនប្លង់ផងនោះ បានធ្វើឲ្យអតិថិជន គាំទ្រជាខ្លាំង ដោយពួកគេ រំពឹងថា តម្លៃនេះម្នាក់ៗអាចមានលទ្ធភាពទិញរស់នៅបានគ្រប់គ្នា ត្បិតអីវាមានតម្លៃទាបសូម្បីតែយកប្រាក់ដែលទិញនេះមកសាងសង់ដោយខ្លួនឯងក៏សង់មិនបាន ហើយប្រសិនបើទិញទុកលក់វិញទទួលបានប្រាក់ចំណេញច្រើន ក្នុងរយៈពេលខ្លី។ ទទឹមគ្នានោះផងដែរក៏ មានអតិថិជនមួយចំនួនមិនជឿថា លើទឹកដីខេត្តព្រះសីហនុ ដែលជាខេត្តមួយល្បី កំពុងតែមានជនជាតិចិនសម្រុកមករកស៊ីច្រើនម៉ឺននាក់ធ្វើឲ្យទីផ្សារដីនៅខេត្តនោះហក់ឡើងយ៉ាងគំហុក មានផ្ទះវីឡាទោល លក់ក្នុងតម្លៃទាបបែបនេះឡើយ។ អតិថិជនខ្លះបានលើកឡើងថា វីឡាទោល ក្នុងតម្លៃខាងលើ ធ្វើមិនអាចទៅរួចឡើយ ព្រោះគ្រប់គ្នាបានដឹងថា នៅខេត្តខាងលើតម្លៃដីថ្លៃ និងតម្លៃការសាងសង់ក៏ថ្លៃដូចគ្នា។
ប៉ុន្តែបើក្រឡេកមើលថយក្រោយបន្តិចអតិថិជននឹងយល់ពីចំណុច នៃការរកស៊ីរបស់បុរីខាងលើ ជាធម្មតាការរកស៊ីដែលប្រើដើមទុនរាប់រយលានដុល្លារ ក្រុមហ៊ុនមិនមែនចេះតែធ្វើនោះទេ គឺមានការសិក្សាផ្នែកទីផ្សារយ៉ាងល្អិតល្អន់ណាស់ ដើម្បីឲ្យប្រយោជន៍ទាំងអ្នកលក់ ទាំងអ្នកទិញ។
ជាកស្តែងកាលទៅមើលគម្រោងទី១ របស់បុរី ឡេង ណាវ៉ាត្រា នៅផ្លូវវ៉េងស្រេងដែលជាទីប្រជុំជនកណ្ដាលក្រុងនោះ ដំបូងឡើយ អតិថិជនមានការរារែកទិញដូចគ្នា ដែលកាលណោះ ទំហំផ្ទះ៤.២m×១២m កម្ពស់២ជាន់ តម្លៃត្រឹមតែ២៩៨០០ ដុល្លារប៉ុណ្ណោះ។ កាលណោះ អតិថិជនចំនួនធំឆ្ងល់ថា ហេតុអ្វីបានលក់តម្លៃទាបម្ល៉េះ អ្នកខ្លះអត់ហ៊ានទិញ អ្នកខ្លះហ៊ានទិញ។ គ្រាន់តែក្រុមហ៊ុនបើកលក់មិនបានប៉ុន្មានផងលក់ដាច់អស់គ្មានសល់ ហើយអ្នកដែលទិញនោះ ចង់លក់វិញបានចំណេញ១ល្វែងៗជាច្រើនម៉ឺនដុល្លារ។
ក្រៅពីប្រកាសសាងសង់វីឡាទោល បុរីឡេង ណាវ៉ាត្រា មានគម្រោងជាច្រើនទៀតលើ ផ្ទៃដី១៥០ហិតា ដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិ ទូលទទឹង២ ឃុំ ទូលទទឹង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ។ ថ្មីៗនេះ ឧកញ៉ា ដែលមានប្រវត្តិ អតីតពលករធ្វើការនៅ ប្រទេសកូរ៉េរូបនេះ ក៏បានប្រកាស និងសាងសង់ផ្ទះសំណាក់ដែលមានតម្លៃ ១០ទៅ២៥ ដុល្លារ ក្នុង១យប់ លើទីតាំងអភិវឌ្ឍន៍ខាងលើផងដែរ។
ប្រសិនបើ អតិថិជនចាប់អារម្មណ៍ចង់ទិញវីឡាទោលខាងលើ សូមប្រលេខទូរសព្ទទំនាក់ទំនង 067 40 1111/067 42 1111/067 43 1111/067 44 1111/067 45 1111/086 5555 91/070 5555 91/092 333 473/092 333 472 បុរី ឡេង ណាវ៉ាត្រា នឹងបើកទទួលលក់ប្រាក់នៅថ្ងៃ១៩ ខែ មករា ឆ្នាំ ២០១៩ ខាងមុខនេះ៕