- 2019-01-28 08:11:36
- សេដ្ឋកិច្ច
អគារ៤២ជាន់ បន្ថែមជាន់កាន់តែខ្ពស់ ជាការលើកហុងស៊ុយថ្មី រំពឹងលក់អស់ត្រឹមឆ្នាំនេះ
- 2019-01-28 08:11:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគារ៤២ជាន់ បន្ថែមជាន់កាន់តែខ្ពស់ ជាការលើកហុងស៊ុយថ្មី រំពឹងលក់អស់ត្រឹមឆ្នាំនេះ
ចន្លោះមិនឃើញ
បន្ទាប់ពីផ្អាកការសាងសង់ជាច្រើនលើក គម្រោងអគារមាសកណ្ដាលទីក្រុងភ្នំពេញ បានរំលេចខ្លួនជាថ្មី ដោយបានបញ្ចប់គ្រោងឆ្អឹងនៃគម្រោងទាំងមូលនៅថ្ងៃ២៨ មករា ២០១៩ ពោលគឺប្រើពេលអស់រយៈពេលជិតមួយឆ្នាំ ក្រោយទទួលបានសិទ្ធិអនុញ្ញាតសាងសង់បន្តពីក្រសួងដែនដីកាលពីចុងឆ្នាំ២០១៧ កន្លងទៅ។
លោក Samuel តំណាងក្រុមហ៊ុន SHENZHEN HONGTAO DECORATION ដែលម្ចាស់ភាគហ៊ុនធំមួយនៃ គម្រោងអគារ Gold Tower បានឲ្យដឹងថា "ការសាងសង់បញ្ចប់ទាំងស្រុងតែម្ដងយ៉ាងយូរនៅឆ្នាំក្រោយនេះ នឹងចំណាយប្រមាណជាង ២០០លានដុល្លារ។ បច្ចុប្បន្នគ្រោងអគារបានបញ្ចប់ ហើយបានបន្តសាងសង់៥ជាន់បន្ថែម នឹងត្រៀមប្រកាសបើកលក់ជាផ្លូវការនៅខែឧសភា ឆ្នាំនេះ ជាមួយនឹងការប្រើប្រាស់ឈ្មោះថ្មីមួយទៀតក៏ថាបាន" ។ លោកថា គម្រោងនេះ ជាទីតាំងចាប់ចិត្តរបស់អតិថិជនក្នុងនិងក្រៅស្រុក ជាពិសេសអតិថិជន ចិន និងកូរ៉េ ហើយរំពឹងថា នឹងលក់អស់នៅឆ្នាំ២០១៩នេះ។
យ៉ាងណាមិញ នៅពេលនេះ ម្ចាស់គម្រោងអគារផ្សារទំនើប និងខុនដូនេះ សូមមិនបញ្ជាក់ តម្លៃលក់ក្នុងមួយយូនីតឡើយ ដោយបានបញ្ជាក់ថាមិនទាន់មានអតិថិជនណាបានកក់ ឬទិញទុកនោះទេ ខណៈសំណងដល់អតិថិជនចាស់បានដោះស្រាយរួចជាយូរ ហើយការលក់លើកនេះ គឺចាប់ផ្ដើមថ្មីទាំងស្រុង។
ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងថ្ងៃបិទបញ្ចប់គ្រោងអគារនេះថា បើទោះបីជាគម្រោងផ្អាកសាងសង់រយៈពេលជាច្រើនឆ្នាំក្ដី ប៉ុន្តែអគារនៅតែអាចបញ្ចប់ ដោយមានការជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ឯកឧត្តម ជឿជាក់ថា នឹងជួយលើកមុខមាត់កម្ពុជា និងជំរុញសក្ដានុពលវិស័យសំណង់កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
សូមទស្សនាទិដ្ឋភាពខាងក្នុងអគារហ្គោលថោវ័រ ៤២ជាន់ ដែលបញ្ចប់គ្រោងអគារនៅថ្ងៃនេះ