• 2019-04-25 01:30:00
  • ស្នេហា

ស្រលាញ់គ្នាតាមOnline ខាងប្រុសស្មានជួបកំពូលស្រីស្អាត បែរប៉ះអ៊ុំស្រីទម្ងន់៧០គីឡូទៅវិញ

  • 2019-04-25 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យកាល​ជឿនលឿន ស្រលាញ់​គ្នា​តាម​បណ្ដាញ​សង្គម​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ជា​ច្រើន យ៉ាង​ណា​ក្ដី ហានិភ័យ​ពី​ការ​ស្រលាញ់​គ្នា​តាម​របៀប​នេះ​ក៏​មាន​មិនតិច​ដែរ។

ស្រលាញ់​គ្នា​តាម​អ៊ីនធឺណិត កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ត្បិត​មនុស្ស​ជា​ច្រើន​មិន​បាន​រស់​នៅ​ជិត​គ្នា។ ទន្ទឹម​នឹង​​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​ស្រលាញ់​គ្នា តាម​អនឡាញ​នាំ​មក​នោះ ក៏​មាន​ហានិភ័យ​ភ្ជាប់​មក​ជាមួយ​មិន​តិច​ដែរ។ ជាក់​ស្ដែង​ថ្មី​ៗ​នេះ បុរស​ជនជាតិចិន​ម្នាក់ ស្មាន​តែ​បាន​ជួប​គូព្រេង​ជីវិត​ខ្លួន​ហើយ នៅ​ពេល​ស្រលាញ់​ប៉ះ​ចំ​ស្រី​ស្អាត​ម្នាក់​លើ​អ៊ីនធឺណិត ក្រោយ​ពេល​អ្នក​ទាំង​២​លេង​ហ្គេម​ជាមួយ​គ្នា​អស់​មួយ​រយៈ​ពេល។

បុរស​ឈ្មោះ Xiao Li បាន​ឲ្យ​ដឹង​ថា កំឡុង​ពេល​លេង​ហ្គេម​ជាមួយ​គ្នា លោក​សង្កេត​ឃើញ​ថា ដៃ​គូ​របស់​ខ្លួន​មាន​រូប​ស្អាត​ៗ​ណាស់ ក៏​ចាប់​ចិត្ត​ស្រលាញ់។ ក្រោយ​សា​សង​គ្នា ខាង​ស្រី​ក៏​មិន​បាន​បដិសេធ​លោក​ដែរ ពោល​គឺ​មាន​ចិត្ត​ស្រលាញ់​វិញ​ដូច​គ្នា។ យោង​តាម​ការ​ណែនាំ​ខ្លួន​ឯង ខាង​ស្រី​ប្រាប់​ថា​ខ្លួន​ជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​សកលវិទ្យាល័យ Wuhan និង​មិន​ដែល​មាន​សង្សារ​សោះ ដែល​ធ្វើ​ឲ្យ​ខាង​ប្រុស​រឹត​តែ​លង់​ងើប​មិន​រួច។

យ៉ាង​ណា​ក៏​ដោយ ក្ដី​សុបិន​របស់ Xiao Li ត្រូវ​រលាយ​នៅ​ពេល​ណាត់​ជួប​សង្សារ​អនឡាញ​នៅ​ក្រៅ​ជា​លើក​ដំបូង។ តាម​នោះ​ដែរ នារី​ដែល​លោក​ស្រលាញ់​នោះ នៅ​ក្រៅ​មាន​រូប​សម្បត្តិ​ខុស​ពី​រូប​ខាង​ក្នុង​អ៊ីនធឺណិត​ទាំង​ស្រុង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ នាង​មើល​ទៅ​ក៏​មិន​ដូច​និស្សិត​អាយុ​២១​ឆ្នាំ​ផង​ដែរ ដោយ​ត្រូវ​គេ​សន្និដ្ឋាន​ថា​មាន​អាយុ​៣០​ប្លាយ។

ខាង​ប្រុស​បាន​ឲ្យ​ដឹង​ថា នាង​មាន​ទម្ងន់​ប្រមាណ​៧០​គីឡូក្រាម ខុស​ពី​នាង​ប្រាប់​លោក​ដែល​នាង​មាន​ទម្ងន់​៤៥​គីឡូ​ក្រាម​ប៉ុណ្ណោះ។ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​នឹក​ស្មាន​មិន​ដល់​នោះ​គឺ ពេញ​មួយ​ពេល​ជួប​គ្នា​នេះ គឺ​នាង​មិន​សូវ​រវល់​នឹង​លោក​ឡើយ គឺ​ជ្រមុជ​ញ៉ាំ​យក​តែ​​ម្ដង។ ក្រោយ​ជួប​ហេតុការណ៍​ដូច​នេះ លោក​បាន​សន្យា​នឹង​ខ្លួន​ឯង​ថា លែង​ហ៊ាន​ស្រលាញ់​អ្នក​ណា​ទៀត​ហើយ​តាម​អ៊ីនធឺណិត​ទៀត​ហើយ៕

ចុចអាន៖ ស្រី​ស្អាត​ចិន​បាត់​អ្នកគាំទ្រ​១ សែន​នាក់ ព្រោះ​ជ្រុល​ដៃ​បិទ filter ពេល​ផ្សាយ​ផ្ទាល់​តែ​១០ វិនាទី

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

មតិយោបល់