- 2019-04-30 03:06:52
- សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន៖ ២០ឆ្នាំជាសមាជិកអា៊សាន កម្ពុជាបានទទួលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេង
- 2019-04-30 03:06:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន៖ ២០ឆ្នាំជាសមាជិកអា៊សាន កម្ពុជាបានទទួលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេង
ចន្លោះមិនឃើញ
គិតមកដល់ថ្ងៃនេះកម្ពុជាបានចូលជាសមាជិកអាស៊ានអស់រយៈពេល២០ឆ្នាំមកហើយ ដែលការចូលជាសមាជិកអាស៊ាននេះត្រូវបានប្រមុខរាជរដ្ឋាភិបាលចាត់ទុកថាបានផ្ដល់ប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងពីការចូលជាសមាជិកគ្រួសារអង្គការតំបន់មួយនេះ។
ក្នុងខួប២០ឆ្នាំនៃការចូលជាសមាជិកអាស៊ាន ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចហ៊ុន សែន បានចេញជាសារលិខិតមួយកាលពីម្សិលមិញសម្រាប់ខួប២០ឆ្នាំនេះ។
ក្នុងលិខិតនោះត្រង់ចំណុចទី៤ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថាចំពោះវិស័យសេដ្ឋកិច្ចកម្ពុជាបានទទួលផលប្រយោជន៍យ៉ាងធំធេងក្នុងការចូលជាសមាជិកគ្រួសារអាស៊ាន។
សម្ដេចបានគូសបញ្ជាក់ថាផ្ដើមចេញពីការដោះដូរផ្នែកសេដ្ឋកិច្ចបន្តិចបន្ទួច បច្ចុប្បន្នអាស៊ានជាទីផ្សារនាំចេញធំជាងគេទីបីរបស់កម្ពុជាបន្ទាប់ពីសហភាពអឺរ៉ុប និងអាមេរិក។
ក្នុងសារលិខិតនោះសម្ដេច ហ៊ុន សែន ឲ្យដឹងទៀតថាទំហំពានិជ្ជកម្មរវាងកម្ពុជានិងសមាជិកអាស៊ានបានកើនឡើងពី៤ភាគរយនៅឆ្នាំ១៩៩៩ មកដល់ជាង២០ភាគរយនៅឆ្នាំ២០១៨។ លើសពីនេះទៅ ទៀតក្នុងឆ្នាំ២០១៦ វិនិយោគទុនមកពីបណ្តាប្រទេសជាសមាជិកអាស៊ានមានជាង១៧ភាគរយនៃវិនិយោគទុនដោយផ្ទាល់ពីក្រៅប្រទេសមកកម្ពុជា។
តាមរយៈសារលិខិតដដែលសម្ដេច ហ៊ុន សែន ឲ្យដឹងទៀតថា ភ្ញៀវទេសចរមកពីប្រទេសជាសមាជិកអាស៊ានមកកាន់កម្ពុជាក៏ឈរលំដាប់ខ្ពស់លេខបីផងដែរ។
គួរបញ្ជាក់ថាអាស៊ានបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយមានសហស្ថានិកចំនួនប្រាំប្រទេស ថៃ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ អាស៊ានមានប្រជាជនសរុបប្រហែល៦២៩លាននាក់ ច្រើនជាគេលំដាប់ទីបីលើពីភពលោកគិតត្រឹមឆ្នាំ២០១៥ និងជាទីផ្សារធំទីប្រាំមួយនៅលើពិភពលោកផងដែរ៕