- 2019-06-01 05:50:00
- ស្នេហា
នារីម្នាក់បដិសេធស្នេហ៍វេជ្ជបណ្ឌិត ព្រោះចិញ្ចៀនភ្ជាប់ពាក្យតម្លៃមិនស្មើប្រាក់ខែ១ថ្ងៃរបស់លោកផង
- 2019-06-01 05:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីម្នាក់បដិសេធស្នេហ៍វេជ្ជបណ្ឌិត ព្រោះចិញ្ចៀនភ្ជាប់ពាក្យតម្លៃមិនស្មើប្រាក់ខែ១ថ្ងៃរបស់លោកផង
ចន្លោះមិនឃើញ
បន្ទាប់ពីមិត្តប្រុសរបស់នាងបានសារភាពស្នេហ៍នៅភោជនីយដ្ឋានប្រណីត តម្លៃថ្លៃមួយកន្លែងនៅសហរដ្ឋអាមេរិក នាងមិនបានចាប់អារម្មណ៍នឹងចិញ្ចៀនបញ្ចាំស្នេហ៍នោះឡើយ រហូតដល់ពួកគេត្រលប់ពីជាន់ទី៩នៅភោជនីយដ្ឋាននោះមកវិញ ទើបនាងភ្ញាក់ផ្អើលខ្លាំងនឹងចិញ្ចៀនភ្ជាប់ពាក្យរបស់នាង។
ស្ត្រីម្នាក់មិនបញ្ចេញឈ្មោះបានសរសេរនៅលើ Reddit ថាគូស្នេហ៍របស់នាងដែលបានក្លាយទៅជាវេជ្ជបណ្ឌិតអស់រយៈពេល៣ឆ្នាំមកហើយ ហើយគ្មានជំពាក់បំណុល និង រកចំណូលបានជាង ២០ម៉ឺនដុល្លារក្នុង១ឆ្នាំ ឬ ប្រាក់ខែជាង ១៦ ០០០ដុល្លារក្នុង១ខែ ប៉ុន្តែលោកវេជ្ជបណ្ឌិតទិញចិញ្ចៀនភ្ជាប់ពាក្យឲ្យនាងថោក តម្លៃមិនស្មើប្រាក់ខែលោករកបាន១ថ្ងៃផង។
នាងបានសរសេររៀបរាប់ថា "គាត់មើលទៅដូចជាមានមោទនភាពណាស់ ហើយនិយាយថាគាត់បានចំណាយយ៉ាងធំ សម្រាប់គ្រឿងពេជ្រតម្លៃ ១ពាន់ដុល្លារ ប៉ុន្តែតាមពិតវាមានតម្លៃត្រឹម ៣៥០ ដុល្លារប៉ុណ្ណោះ"។
"ខ្ញុំមិនកុហកទេ។ ខ្ញុំពិតជាឈឺចុកចាប់ណាស់។ ប្រាក់ខែរបស់គាត់ច្រើនខ្លាំងណាស់ ប៉ុន្តែគាត់បែរជាទិញចិញ្ចៀនដែលមានតម្លៃមិនស្មើនឹងប្រាក់ខែ១ថ្ងៃរបស់គាត់ផង"។
នាងបន្ថែមថា នាងបានប្រាប់ទៅបុរសនោះថា នាងនឹងព្រមរៀបការជាមួយលុះត្រាណាទិញចិញ្ចៀនតម្លៃ ៣ ០០០ ដុល្លារ មិនមែន ៣០០ដុល្លារទេ។ លោកវេជ្ជបណ្ឌិតបានប្រាប់នាងថា លោកចង់សន្សំលុយទុកក្រេបទឹកឃ្មុំ ឬ ទិញផ្ទះ ហើយថានឹងទិញចិញ្ចៀនថ្មីឲ្យនាងបើនាងស្អប់ចិញ្ចៀនមុន ប៉ុន្តែបុរសនោះថាការចំណាយលើសពី៥០០ ដុល្លារសម្រាប់ចិញ្ចៀនជារឿងមិនអាចទៅរួចទេ។
ក្រោយមកនាងបានរៀបរាប់ពីការវិវត្តន៍នៃរឿងរ៉ាវរបស់ពួកគេថា នាងបានដឹង កាលពីពេលថ្មីៗ លោកវេជ្ជបណ្ឌិតបានចំណាយជាង ៤ ០០០ ដុល្លារទៅ Vegas និង បានចំណាយលើស្រាថ្លៃជាងចិញ្ចៀននាងទៅទៀត។
អ្នកបញ្ចេញមតិនៅលើ Reddit ខ្លះបន្ទោសថានាងជាមនុស្សឲ្យតម្លៃទៅលើរបស់ ខណៈដែលអ្នកខ្លះទៀតថាលោកវេជ្ជបណ្ឌិតជាមនុស្សប្រុសគ្មានការទទួលខុសត្រូវ។ គាត់ឲ្យតម្លៃតែរបស់ដែលគាត់ចូលចិត្ត ហើយហ៊ានចំណាយទោះជាច្រើនប៉ុណ្ណាក៏ដោយ ប៉ុន្តែគាត់មិនឲ្យតម្លៃនាង និង របស់ដែលនាងចូលចិត្តឡើយ។
ខាងក្រោមនេះគឺជាវីដេអូផ្សេងមួយទៀត ស្រដៀងនឹងរឿងរ៉ាវខាងលើ បន្តែបុរសនោះបាននិយាយថាលោកបានជួលចិញ្ចៀនពីអ្នកមិនស្គាល់មុខម្នាក់ដើម្បីសុំស្នេហ៍នារីដែលខ្លួនស្រលាញ់៖
អាន៖ ការស្រាវជ្រាវបង្ហាញថា មនុស្សស្រីមិនអាចរក្សាការសម្ងាត់លើសពី៤៧ម៉ោងឡើយ