- 2019-07-15 10:30:00
- សេដ្ឋកិច្ច
ចំណេញហើយ! សណ្ឋាគារនេះបញ្ចុះតម្លៃពិសេសសម្រាប់តែបងប្អូនខ្មែរប៉ុណ្ណោះ
- 2019-07-15 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណេញហើយ! សណ្ឋាគារនេះបញ្ចុះតម្លៃពិសេសសម្រាប់តែបងប្អូនខ្មែរប៉ុណ្ណោះ
ចន្លោះមិនឃើញ
ប្រិយមិត្តមួយចំនួន នៅពេលទៅលេងខេត្តសៀមរាប តែងតែបារម្ភរឿងកន្លែងស្នាក់នៅ មិនដឹងថាទៅគេងនៅឯណាល្អ ខ្លាចឆ្ងាយហើយ តម្លៃក៏ថ្លៃតែសេវាកម្មមិនសូវល្អជាដើម។ ឈប់ឈឺក្បាលរឿងពិបាករើសសណ្ឋាគារទៀតទៅ ឥលូវមកស្គាល់សណ្ឋាគារល្អនៅសៀមរាប ដែលនៅជិតកន្លែងដើរលេងសំខាន់ៗ ហើយទាំងស្អាត ទាំងសេវាកម្មល្អ គឺ eOcambo Resort and Spa ។
សណ្ឋាគារមួយនេះ មានទីតាំងស្ថិតនៅចំកណ្ដាលក្រុងសៀមរាប ដោយធ្វើដំណើរតែ ៥នាទីប៉ុណ្ណោះ ទៅដល់ផាបស្ត្រីត ហើយមានអាងទឹកដ៏ស្រស់ស្អាត អមដោយសួនបៃតង ដែលផ្តល់នូវអារម្មណ៍ស្រស់ស្រាយជាប្រចាំ ។
ឯបន្ទប់គេងវិញ មានច្រើនជម្រើស ស្អាតៗមានផាសុកភាព បំពាក់ដោយម៉ាស៊ីនត្រជាក់ WiFi ល្បឿនលឿន (150mb) អាហារពេលព្រឹកជាលក្ខណៈបូហ្វេ (Buffet) ចំណតរថយន្តធំទូលាយសន្តិសុខយាម ២៤ម៉ោង និងមានសេវាកម្មទៅទទួលដល់ព្រលានយន្តហោះ ឬនៅតាមស្ថានីយរថយន្តក្រុងនានាទៀតផង។
ពិសេស! នៅរដូវកាលបៃតងនេះ eOcambo Resort & Spa មានផ្ដល់ជូនការបញ្ចុះតម្លៃពិសេសដូចជា៖
២០% លើបន្ទប់ទាំងអស់ចំពោះភ្ញៀវដែលកក់តាមបណ្ដាញសង្គមឬគេហទំព័ររបស់សណ្ឋាគារ។
១៥% លើការទទួលទានអាហារ និងភេសជ្ជៈ។
និង ៣០% លើសេវាកម្មម៉ាស្សាទៀតផង។
ការបញ្ចុះតម្លៃពិសេសទាំងអស់នេះផ្ដល់ជូនសម្រាប់តែជនជាតិខ្មែរប៉ុណ្ណោះ។
eOcambo ក៏មានគម្រោងបេសកកម្ម ១០០១យប់ សម្រាប់ជួយដល់កុមារក្រីក្រនៅតាមជនបទដាច់ស្រយាល ដែលខ្វះខាតមធ្យោបាយធ្វើដំណើរទៅរៀន។ រាល់ការចូលរួមបរិច្ចាគជាសាច់ប្រាក់ ៥០ដុល្លារ ឬកង់មួយគ្រឿងដែលមានតម្លៃស្មើ នឹងទទួលបានការបញ្ចុះតម្លៃ ២០% លើថ្លៃបន្ទប់ និង៣០% លើអាហារ និងភេសជ្ជៈចាប់ពីថ្ងៃទី១ មិថុនា ២០១៩ ដល់ថ្ងៃទី៣១ តុលា ២០១៩៕
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖