- 2019-09-06 02:57:24
- សេដ្ឋកិច្ច
កាន់តែស្រួល! ពេទ្យមកពីសិង្ហបុរី នឹងបើកដំណើរការនៅកម្ពុជាឆាប់នេះ
- 2019-09-06 02:57:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែស្រួល! ពេទ្យមកពីសិង្ហបុរី នឹងបើកដំណើរការនៅកម្ពុជាឆាប់នេះ
ចន្លោះមិនឃើញ
Singapore Medical Center (SGMC) បានរៀបចំសន្និសីទកាសែតកាលពីម្សិលមិញនេះ នៅអគារ The Bridge ដែលជាទីតាំងផ្ទាល់របស់ SGMC ដោយបានប្រកាសថាពួកគេនឹងបើកទ្វារទទួលអ្នកជម្ងឺសម្រាប់សេវាសុខភាពទូទៅនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៩ ហើយសេវាកម្មមានដូចជា ការវះកាត់ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩។
ការសាងសង់មជ្ឈមណ្ឌលនេះគឺអស់ជិត ៨ លានដុល្លារ បើតាមលោកវេជ្ជបណ្ឌិត Anthony Tan នាយកប្រត្តិបត្តិ DrMap បានលើកឡើង ដោយលោកបានបន្តទៀតថា SGMC នឹងអនុញ្ញាតឲ្យប្រជាជនកម្ពុជា និងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជាទទួលយកសេវាកម្មសុខាភិបាលដែលមានស្ដង់ដារអន្តរជាតិ។
SGMC នឹងផ្ដល់នូវសេវាកម្មវេជ្ជសាស្រ្ត និងថែទាំសុខភាពគ្រប់ផ្នែក ដែលមានចាប់ពីសេវាកម្មវេជ្ជសាស្រ្តទូទៅ ពិនិត្យសុខភាព និងការថតឆ្លុះធ្វើរោគវិនិច្ឆ័យ សេវាកម្មសុខភាពស្រ្តី ផ្នែកកែសម្ផស្ស ការវះកាត់ទូទៅ ការព្យាបាលដោយកាំរស្មីឡាស៊ែរ ការព្យាបាលដោយអ៊ីយ៉ុងអវិជ្ជមាន និងកាំរស្មីអ៊ីនហ្រ្វា (NIFI) ការព្យាបាលដោយប្រើកំអែខ្សាច់ភ្នំភ្លើង (Volcanic Sand Bath Therapy) ការព្យាបាលដោយផ្ដល់ជាតិទឹកសេរ៉ូម IV និងសេវាកម្មអាហារូបត្ថម្ភជាដើម។
លោក Anthony បានគូសបញ្ជាក់បន្ថែមទៀតថា៖ «យើងជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តដែលមានចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងស្តង់ដារសុវត្ថិភាព និងសុខុមាលភាពតាមរយៈ DrMap ដែលជាប្រភពដំបូងគេនៃការរៀបចំនីតិវិធី។ គណៈកម្មាធិការវេជ្ជសាស្រ្តរបស់យើងធ្វើការត្រួតពិនិត្យ និងអនុម័តជាចុងក្រោយដើម្បីធានាថាស្ដង់ដារជាតិ និងអន្តរជាតិត្រូវបានគោរពយ៉ាងត្រឹមត្រូវបំផុត។»
លោកវេជ្ជបណ្ឌិត Roy Koh Kiok Miang ដែលជាគ្រូពេទ្យឯកទេសផ្នែកវះកាត់ប្រព័ន្ធប្រសាទ និងជាសមាជិកនៃគណៈកម្មាធិការវេជ្ជសាស្រ្តរបស់ SGMC បានថ្លែងថា ៖«ក្នុងនាមជាមន្ទីរពេទ្យមួយ យើងសូមធានាថា រាល់វិធីសាស្រ្តទាំងអស់សុទ្ធតែប្រកបទៅដោយក្រមសីលធម៌ខ្ពស់ អនុវត្តតាមនីតិវិធីវេជ្ជសាស្រ្ត និងអ្នកជំងឺ ព្រមទាំងស្តង់ដារសុវត្ថិភាពផងដែរ។ លើសពីនេះទៅទៀត មុនពេលនីតិវិធីថ្មីណាមួយត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ SGMC ធ្វើការត្រួតពិនិត្យយ៉ាងលម្អិតបំផុតដើម្បីធានាថា គោរពស្តង់ដារទាំងអស់»៕