• 2019-09-17 02:22:08
  • សេដ្ឋកិច្ច

មូលហេតុមួយ​នាំ​ឲ្យ​អាម៉េរិកជា​ប្រទេសមាន​ប្រេង​បម្រុងទុក​ប្រើ​ធំជាងគេលើ​លោក​

  • 2019-09-17 02:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរ​ដ្ឋ​អាម៉េរិក​សព្វ​ថ្ងៃនេះមាន​បម្រុង​​ប្រេងទុក​ប្រើ​​​៦៤០​លាន​ប៉ារ៉ែល ដែល​អាច​ឲ្យ​សហរដ្ឋ​អាម៉េរិក​ប្រើ​ក្នុង​ប្រ​ទេស​បានរយៈពេល​៣១​ថ្ងៃ​បើ​ទោះ​បីជា​គ្មាន​ការ​នាំ​ចូល​ប្រេង​ពី​ប្រ​ទេស​ដទៃ។

(ទីតាំង​ស្តុក​ប្រេង​ទាំងបួន​របស់អាម៉េរិក)

ចំនួន​ប្រេង​ដែល​អាម៉េរិក​ស្ដុក​ទុក​នេះត្រូវ​គេជឿងថា​មាន​ចំនួន​ច្រើនជាង​គេ​នៅ​លើ​ពិភព​លោក។ ហេតុ​អ្វី​បានជា​សហរដ្ឋ​អាម៉េរិក​ស្តុក​ទុក​ប្រេង​ក្នុង​ចំនួន​ដ៏​ច្រើន​បែបនេះ?

អ្នក​​នយោបា​យអាម៉េរិក​មាន​គំនិតនេះ​ឡើង​កាលពីពី​ទសវត្សរ៍​ឆ្នាំ១៩៧០ ជា​ពេល​ដែល​​​បណ្ដាប្រទេស​នៅ​តំបន់​អារ៉ាប់ដូចជា​អឺរ៉ង់ អឺរ៉ាក់ កូវ៉េត កាតា និង​អារ៉ាប់ប៊ីសាអូឌីត មិន​ព្រម​នាំប្រេង​ចូល​អាម៉េរិក ព្រោះខឹង​នឹង​អាម៉េរិក​ក្នុង​ឆ្នាំ​១៩៧៣​គាំទ្រអ៊ីស្រាអែល ក្នុង​សង្គ្រាម​អារ៉ាប់ អ៊ីស្រាអែល។

សង្រ្គាម​បាន​បញ្ចប់​ក្នុង​រយៈពេល​បី​សប្ដាហ៍ក្នុង​ខែ​តុលា ឆ្នាំ១៩៧៣​ ប៉ុន្តែ​ការ​មិន​នាំប្រេង​ទៅ​អាម៉េរិក​​បានបន្ត​រហូត​ដល់​ខែ​មីនា ឆ្នាំ១៩៧៤។ តម្លៃ​ប្រេង​នៅ​អាម៉េរិក​បាន​ឡើងពី​៣ដុល្លារ​ក្នុង​មួយ​បារ៉ែល​ទៅ​ដល់​១២​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ពេល​នោះ។​ ការណ៍នេះ​បាន​ធ្វើ​ឲ្យ​សហរដ្ឋអាម៉េរិក​ជួប​នឹង​បញ្ហា​ខ្វះ​ប្រេង​ប្រើ​ប្រាស់។​ នៅ​ឆ្នាំ​១៩៧៥ សភា​អាម៉េរិក​បាន​អនុម័ត​ច្បាប់​មួយ​ស្ដីពី​ការ​បម្រុងប្រេង​ទុក​ប្រើ​ប្រាស់​នាគ្រា​មាន​អាសន្ន។

បច្ចុប្បន្ន​នេះ​អាម៉េរិក​មាន​កន្លែង​ស្តុក​ទុក​ប្រេង​ចំនួន​បួន​កន្លែង​នៅ​ក្រោម​ដី​ជំរៅ​ប្រហែល​មួយ​គីឡូម៉ែត្រ​ដែល​គេ​សង់ជា​រូងក្រោម​ដី ដែល​គេជឿថា​វិធីនេះ​មាន​សុវត្ថិភាព​ខ្ពស់ និង​តម្លៃ​ថោក​ជាងស្តុក​ទុក​ក្នុង​ស៊ីតែន​ប្រេង​ធម្មតា។​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ភ្នាក់​ងារ​ព័ត៌មាន​ប្រេង​របស់អាម៉េរិក​នៅ​ឆ្នាំ​២០១៨ ប្រទេសនេះ​ប្រើ​ប្រេង​២២លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ហើយ​បើ​គណនាទៅ​ប្រេង​ដែល​អាម៉េរិក​បម្រុង​ទុក​នេះ​អាច​ប្រើ​បាន​រហូតដល់​៣១​ថ្ងៃ។

បុន្តែ​ថា​ប្រេង​ដែល​ស្តុកនេះជា​ប្រេង​ឆៅនៅ​ឡើយ​ដែល​ត្រូវ​ការ​ចម្រាញ់​មុន​នឹង​អាច​យកទៅ​ប្រើប្រាស់​សំរាប់​យានយន្ត​បាន។ មួយវិញ​ទៀត​ការ​យក​ប្រេង​នេះពី​កន្លែង​ស្តុកទុក​​ត្រូវ​ចំណាយ​ពេល​​យ៉ាង​ហោច​ណាស់​ពី​រសប្ដាហ៍​ទើប​បាន​ទៅ​ដល់​ទីផ្សារ​ និង​យក​ម្តងៗក៏មិនបាន​ច្រើន​ប៉ុន្មាន​ដែរ​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់