• 2019-10-13 08:38:56
  • ព័ត៌មាន

គួរឲ្យសង្វេក! មកមើល ទិដ្ឋភាពពីលើអាកាស ខ្យល់ព្យុះអាក្រក់បំផុតវាយប្រហារជប៉ុន

  • 2019-10-13 08:38:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រូប​ពី​អាកាស​បង្ហាញ​រថយន្ត​ល្បឿន​លឿន​ទាំង​ជួរ លិច​ទឹក​ត្រឹម​ពាក់កណ្តាល​នៅក្នុង​ទឹក​ពណ៌​ភក់​នៅ​ស្ថានីយ​មួយ​នៅ​ក្រុង​ណាហ្កា​ណូ ក្រោយ​ព្យុះ Hagibis ដែល​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ វាយ​ប្រហារ​ប្រទេស​ជប៉ុន។ យ៉ាងហោច​ណាស់​មនុស្ស​១១​នាក់​ត្រូវបាន​សម្លាប់ និង​១៥​នាក់​កំពុង​បាត់​ខ្លួន​ក្រោយ​ការវាយប្រហារ​ដោយ​ព្យុះ​ដ៏​ខ្លាំង​បំផុត​នៅ​ជប៉ុន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​ដែល​បាន​​ធ្វើអោយ​គាំង​ក្រុង​តូ​ក្យូ នេះ​បើ​តាម​ការអះអាង​របស់​ពួក​មន្ត្រី​កាលពី​ថ្ងៃអាទិត្យ​ទី​១៣​តុលា​។ មនុស្ស​ជាង​១០០​នាក់​ត្រូវបាន​រាយការណ៍​ថា​រងរបួស នៅពេល​តំបន់​ជាច្រើន​ជួប​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បំផុត​មិន​ដែល​ធ្លាប់​មាន​និង​ខ្យល់​ខ្លាំង​។​ក្នុងពេល​ជាមួយគ្នា ពួក​មន្ត្រី​បាន​​ប្រាប់​អ្នកស្រុក​អោយ​ប្រុងប្រយ័ត្ន ជាមួយនឹង​បទបញ្ជា​ជម្លៀស​មនុស្ស​នៅតែ​មាន​បន្ត​សំរាប់​មនុស្ស​ប្រមាណ​៥,៩​លាន​នាក់​នៅ​ទូទាំង​១៧​តំបន់​៕

ខាងក្រោមនេះ គឺជាទិដ្ឋភាពពីលើអាកាស ខ្យល់ព្យុះអាក្រក់បំផុតវាយប្រហារជប៉ុន ៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់