• 2019-10-31 06:52:07
  • សេដ្ឋកិច្ច

គួរឲ្យសោកស្ដាយ! ហុងកុងធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច មិនធ្លាប់​មានក្នុង​រយៈពេល ១ទសវត្ស

  • 2019-10-31 06:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហុងកុង​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិសេដ្ឋកិច្ច​ក្រោយ​ពេល​ដែល​ផ្ទុះ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អស់​រយៈ​ពេល ៥​ខែ។

យោង​តាម​អ្នក​តែង​ច្បាប់​ហុងកុង​លោក Paul Chan ឲ្យ​ដឹងនៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ផល​ប៉ះពាល់​ពី​បាតុកម្ម​មកលើ​សេដ្ឋកិច្ច​ មាន​ភាព​ទូលំទូលាយ។ ជាមួយគ្នា​ដែរ ចំនួនភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ​ជិត ៥០ភាគរយក្នុងខែតុលា​ដែលអ្នកជំនាញ​ចាត់​ទុក​ថា ស្ថិត​ក្នុង​ដំណាក់​កាល​ប្រកាស​អាសន្ន។ ក្រៅ​ពីនេះ អាជីវកម្មផ្សេងៗរាប់​ចាប់​ពី​ផ្សារ​ទំនើប​ដល់​អាជីវកម្ម​គ្រួសារ ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ ខណៈពេលដែលអាជ្ញាធរបានប្រកាសពីវិធានការណ៍នានាដើម្បីគាំទ្រសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក លោក Changនិយាយថាវិធានការណ៍នេះអាចត្រឹមតែកាត់បន្ថយសម្ពាធបន្តិចប៉ុណ្ណោះ។ នេះជា​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​លើក​ដំបូង​បង្អស់ ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ១០ឆ្នាំ​ចុង​ក្រោយ។

គួរ​ឲ្យ​ដឹង​ថា ការ​តវ៉ា​នៅ​ហុង​កុង ត្រូវ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ៥​ខែ​មក​ហើយ បើ​ទោះ​បី​ជា​មក​ទល់​ពេល​នេះ ច្បាប់​បត្យាប័ន​ថ្មី​ត្រូវ​បាន​លុប​ចោល​ក៏​ដោយ ហើយឈានដល់​់​អំពើ​ហិង្សា​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​ទៀតផង៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់