• 2019-12-13 04:02:22
  • ចរាចរណ៍

ងាយៗតិកនិចទៅញ៉ាំការគេ ចំណេញលើគោក និងសុវត្ថិភាពខ្ពស់

  • 2019-12-13 04:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ធ្លាប់​អត់​? ពេល​ទៅ​ចូល​រួម​មង្គលការ​គេ​ម្ដង​ៗ ​មាន​អារម្មណ៍​ធុញទ្រាន់​​ពេល​ធ្វើ​ដំណើរ​ ជា​ពិសេស​​ស្រី​ៗ ​​ចង់​ទៅ​តុប​តែង​ខ្លួន​ ទៅ​ញ៉ាំ​ការ​ដោយ​ខ្លួន​​ឯង​ ចង់​មាន​អ្នក​ជូន​ទៅ។ រី​ឯ​បុរស​ៗ​បារម្ភ​រឿង​សុវត្ថិភាព ​ពេល​ផឹក​ស្រវឹង​ម្ដង​ៗ ឬ​ពិបាក​​ដាច់​យប់​ជាមួយ​មិត្តភក្ដិ​​បន្ត​។

​ ប៉ុន្តែ​​សព្វ​ថ្ងៃ​នេះ មិន​ថា​នារី ឬ​បុរស​ជា​ច្រើន​លែង​មាន​បញ្ហា​សាំញ៉ាំ​អស់​នេះ​ហើយ​ ព្រោះ​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ជាមួយ​កង់​បី​ឥណ្ឌា​តាម​Pass App ហៅលឿនទាន់ចិត្ត និងកំពុង​តែពេញ​និយម​បំផុត​។ ​​ អ្វី​ដែល​សំខាន់​ អ្នក​ទាំង​អស់​គ្នា​កាន់​តែ​ងាយ​ស្រួល​ និង​ចំណេញ​ដូច​ជា​៖

  • ​ចំណេញ​ថ្លៃ​សាំង

  • ជិះ​បាន​ច្រើន​គ្នា​ ហើយ​រីករាយ​

  • ​សុវត្ថិភាព

  • មិន​ខ្លាច​មាន​បញ្ហា​បាត់​ម៉ូតូ​ ឬ​បាត់​សំបុត្រ​ម៉ូតូ ឬ​រថយន្ត​ខ្លួន​ឯង​​

  • ទៅ​ដល់ណា​ក៏​មាន​ PassApp ជិះ​ (ទាញយក​ PassApp លើ iOS|Android)

បន្ថែមពីលើការធ្វើដំណើរប្រកបដោយសុវត្ថុិភាព Sabay សូមចែករំលែកវិធីសាស្ត្រល្អៗ ទៅញ៉ាំការកុំឲ្យខាតចំណងដៃ ដែលអាចអនុវត្តបានដូចខាងក្រោម៖

១. កុំ​ចំណាយ​លុយ​ធ្វើ​ខ្លួន​ច្រើន​ពេក

បុរស​ៗ​ទៅ​ញ៉ាំ​ការ​គេ​មិន​សូវ​អស់​លុយ​រឿង​ធ្វើ​ខ្លួន​ច្រើន​ទេ មាន​តែ​ខោអាវ​សមរម្យ​មួយ​កំប្លេ​គឺ​បានហើយ​។ ប៉ុន្តែស្រីៗ​ទៅ​ញ៉ាំ​ការ​គេ​ម្ដងៗ​អស់​លុយ​ច្រើន​ណាស់ ដូចជា​ចំណាយ​ទៅ​លើ​ ការ​ស្លៀកពាក់ ទាល់​តែ​រ៉ូប​ស្អាតៗ​ថ្លៃ​ៗ ធ្វើ​សក់​ ផាត់​មុខ ជាដើម​។ ដូច្នេះ​ជាវិធីល្អ មិន​ចាំ​បាច់​ធ្វើ​ឱ្យ​លើសលប់​ខ្លាំង​ពេក​ទេ​ធម្មតា​ៗ​បាន​ហើយ ហើយរ៉ូប​មួយ​អាច​ពាក់​បាន​ ៣ ឬ ៤រោង​ក៏​បាន​ដែរ តែ​សំខាន់​កុំ​ថត​បង្ហោះ​ហ្វេស​បុក​ប្រយ័ត្ន​គេ​ថា​ស្លៀក​ដដែល។ ម្យ៉ាង​វិញ​ទៀត​ការ​ធ្វើ​ខ្លួន​អាស្រ័យ​លើ​ការ​ចេះ​កែ​ច្នៃ​ខ្លួន​ឯង​បន្ថែម​។

២. កុំ​ញ៉ាំ​បាយ​ពី​ផ្ទះ​

នៅ​ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា បើ​ដឹង​ខ្លួន​ថា​ញ៉ាំ​ការ​ពេល​ល្ងាច​ចឹង​ពេល​ថ្ងៃ​ត្រង់​មិន​បាច់​ញាំ​បាយ​ទេ ទុក​ពោះ​ញ៉ាំ​ឱ្យ​បាន​ច្រើន​។

៣. កុំ​ស្លៀក​រឹប​ៗ​ពេក

រូបតំណាង

បើ​អ្នក​មិន​ល្មោភ​ញ៉ាំ​មិន​អី​ទេ គេ​អាច​ស្លៀក​រឹប​ៗ​បាន ប៉ុន្តែ​សម្រាប់​អ្នក​ត្រៀម​មាត់​ពី​ផ្ទះ​ដើម្បី​ញ៉ាំ​ហើយ យក​ល្អ​គួរ​ស្លៀក​ធូរ​ៗ​ ដើម្បី​ញ៉ាំ​បាន​ច្រើន​មិន​ងាយ​តឹង​ពោះ​។ បើ​ប្រុសៗ​អាច​បន្ធូរ​ខ្សែ​ក្រវាត់​បាន​។

៤. ញ៉ាំ​តាម​សម្រួល

មួយ​តុ​មាន​គ្នា​ ១០​នាក់​ដូចនេះ​មាន​ន័យ​ថា ចុងភៅ​លៃលក​ធ្វើ​យ៉ាង​ណា​ឱ្យ​គ្រប់គ្រាន់​ហើយ។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ខ្លាច​ញ៉ាំ​មិន​ទាន់​គេ ធ្វើ​ប្រញាប់ប្រញាល់​ញ៉ាំ​ឆាប់​ឆ្អែត​មុន។ ការ​ញ៉ាំ​បែប​នេះ​ធ្វើ​ឱ្យ​ខាត​ទៅ​វិញ​ទេ ព្រោះ​ម្ហូប​ឆ្ងាញ់​ៗ​ជា​ធម្មតា​គេ​ទុក​ក្រោយ​គេ ដូច្នេះ​យក​ល្អ​គួរ​ញ៉ាំ​សន្សឹម​ៗ​កុំ​បំបោល​។

៥. ពេល​ញ៉ាំ​កុំ​ផឹក​ទឹក និង​ភេសជ្ជៈ​ច្រើន​ពេក

អ្នក​ខ្លះ​ទម្លាប់​ញ៉ាំ​បណ្ដើរ​ផឹក​ទឹក ឬ​ទឹក​ក្រូច​បណ្ដើរ​នាំ​ឱ្យ​ឆាប់​តឹង​ពោះ ញ៉ាំ​បាន​តិច​ខាត​ចំណង​ដៃ​ ដូចនេះ​ប្រសិន​បើ​ពេល​ញ៉ាំ​មិន​អួល​ទេ កុំ​ទាន់​ញ៉ាំ​ទឹក​ទុក​សរុប​ចុងក្រោយ​។

៦. កុំ​ទាន់​ចង​ដៃ​មុន​ញ៉ាំ

នេះ​ជា​ចំណុច​ដ៏​សំខាន់​បំផុត​មិន​អាច​ធ្វេស​ប្រហែស​​បាន​។ ជាទូទៅ​អ្នក​ទៅ​ញ៉ាំ​ការ​គេ​ភាគ​ច្រើន ចង​ដៃ​ហើយ​បាន​ទៅ​ញ៉ាំ​តាម​ក្រោយ ដូច្នេះ​អាច​នាំ​ឱ្យ​ខាត ប្រសិន​បើ​ចង​ច្រើន​តែ​ម្ហូប​ញ៉ាំ​អត់​កើត។

ចំណុចខាងលើនេះ គ្រាន់ជាការមតិរបស់ប្រិយមិត្តតែសូមមិនបង្ហាញឈ្មោះ ហើយលោកអ្នកអាចស្រង់យកចំណុចណាមួយគិតថាអាចអនុវត្តបាន៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់
អត្ថបទពេញនិយម