• 2019-12-12 02:28:27
  • ព័ត៌មាន

ដឹងឲ្យហើយ! កោះមួយនៅជប៉ុន ចាប់ផ្ដើមយកពន្ធពីអ្នកទេសចរ

  • 2019-12-12 02:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​កាន់​កន្លែង​ដែល​គ្រប់គ្នា​ប្រាថ្នា កំពុង​ចាប់​ផ្ដើម​ឡើង​ថ្លៃ​បន្ដិច​ម្ដងៗ ក្រោយ​ពេល​ដែល​កោះ Miyajima បោះ​ឆ្នោត​សម្រេច​គិត​លុយ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត​សម្រាប់​ការ​ទៅ​ទស្សនា​នៅ​ទី​នោះ។

កោះ​ដែល​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា Itsukushima ស្ថិត​នៅ​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ Hiroshima តាម​រយៈ​ការ​ឆ្លង​សាឡាង ហើយ​ជា​តំបន់​ធ្វើ​ដំណើរ​កម្សាន្ដ​ពេល​ថ្ងៃ​ដ៏​ពេញ​និយម​សម្រាប់​ទេសចរ។ នៅ​ទី​នោះ​ក៏​មាន​ទី​សក្ការ​បូជា​អាយុ​កាល​តាំង​ពី​ទសវត្ស​ទី ១២ ដែល​ភ្ញៀវ​ទេសចរ​ចូលចិត្ត​ថត​ថ្ងៃ​លិច​ពណ៌​ទឹក​ក្រូច​យ៉ាង​ស្រស់ស្អាត។ ច្បាប់​ថ្មី​ដែល​នឹង​ត្រូវ​យក​ពន្ធ​បន្ថែម​ពី​ភ្ញៀវ​ទេសចរ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក Taro Matsumoto ជាប់​ឆ្នោត​ជា​អភិបាល​ក្រុង​ថ្មី​នៃ​ទីក្រុង Hatsukaichi នៃ​អាណាខេត្ត Hiroshima។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ លោក Matsumoto ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា "នេះ​ជា​ការ​ចាំ​បាច់​ដើម្បី​ធានា​នូវ​ប្រភព​ចំណូល​ថ្មី​ដើម្បី​បន្ដ​ធ្វើ​ការ​ថែរក្សា​គុណភាព​នៃ​កោះ​នេះ​ជា​កន្លែង​ពេញ​និយម​សម្រាប់​ទេសចរ។” ហើយ​លោក​សង្ឃឹម​ថា​ពន្ធ​ថ្មី នឹង​ត្រូវ​បាន​ប្រមូល​ចាប់​ពី​រដូវ​ផ្ការីក​ឆ្នាំ ២០២១​ទៅ។

គួរ​ឲ្យ​ដឹង​ថា ជាមួយ​ការ​ប្រមូល​ពន្ធ​ថ្មី​នេះ​ភ្ញៀវ​ទេសចរ នឹង​ត្រូវ​បង់​ថ្លៃ ១០០​យ៉េន (១ដុល្លារ) សម្រាប់​ការ​ចូល​ទៅ​កាន់​លើ​កោះ ហើយ​ពន្ធ​ផ្សេង​ៗ​ទៀត​នឹង​ត្រូវ​បាន​ប្រមូល​តាម​រយៈ​ការ​ដំឡើង​ថ្លៃ​សាឡាង, ថ្លៃ​ចូល​ទស្សនា និង​ការ​ប្រើប្រាស់​កន្លែង​សាធារណ​ផ្សេងៗ​នៅ​លើ​កោះ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់