• 2019-12-12 08:24:20
  • សេដ្ឋកិច្ច

ម៉ូតូ​ប្រ​ភេទ​ថ្មី​មិន​បាច់​ប្រើ​សាំង​ចំណាយ​ប្រហែល១០០០​រៀល​អាច​ជិះ​ដ​ល់ទៅ​៧០​គីឡូម៉ែត្រ

  • 2019-12-12 08:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​អគ្គិសនី​ដំបូង​គេ​នៅ​កម្ពុជាអាច​ធ្វើ​ដំណើរ​បាន​រហូត​ដល់​៧០​គីឡូម៉ែត្រ​ដោយចំណាយ​ប្រហែល​១០០០​រៀល ហើយ​ថែមទាំង​ជួយ​ច្រើន​ដល់​បរិស្ថានដោយគ្មានឧស្ម័ន​ប្រេង គ្មាន​ការ​បំភាយ​កម្ដៅ ហើយ​ត្រូវ​ការ​ថែទាំ​តិច​តួច​បំផុត។​​

VOLTRA (វ៉ុលត្រា) ជា​ពាណិជ្ជសញ្ញា និង​ជា​ផ្លាក​យីហោ​ដំបូង​នៅ​កម្ពុជាឯកទេសខាង​គ្រឿង​យន្ត​អេឡិច​ត្រិចកង់​​ពីរ​នៅ​កម្ពុជា ដោយមាន​ស្នាក់ការ​កណ្ដាល​នៅ​រាជធានីភ្នំពេញ។​ VOLTRA ដំឡើង និង​ផលិត​ជាមួយ​នឹង​រចនា​តាម​ស្ដង់​ដា​របស់ប្រទេស​បារាំង មាន​គុណភាព​ខ្ពស់ និង​ការ​ធានាដ៏ល្អ។

ក្នុង​ពិធី​សម្ពោធ​​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃនេះ​ ក្រុម​ហ៊ុន​វ៉ុលត្រា​បញ្ជាក់ថា​ម៉ូដែល​ម៉ូតូ​អគ្គិសនី VOLTRA មាន​តម្លៃ​ថោកជាង​ម៉ូតូ​ធម្មតា​ដល់​ទៅ​ប្រាំ​មួយ​ដង ជាពិសេស​ជាងនេះ​ទៅ​ទៀត​គឺ​គ្មាន​ឧស្ម័នប្រេង គ្មាន​ការ​បំភាយ​កម្ដៅ កាត់​បន្ថយ​សំឡេង​រំខាន និង​ត្រូវ​ការ​ថែទាំតិច​តួច ជាដើម​។ លើស​ពិនេះ ទៅទៀត VOLTRA អាចធ្វើ​ដំណើរ​បាន​រហូត​ដល់​៧០គីឡូម៉ែត្រ​បើ​ទូទាត់ជាថវិកា​ចំណាយ​​ត្រឹម​១០០០​រៀល។ ការ​ប្រើ​ប្រាស់​ម៉ូតូ​អគ្គិសនី​ VOLTRA ក្នុង​រយៈពេល​មួយ​ឆ្នាំ​ស្មើ​នឹង​អ្នក​ប្រើ​ប្រាស់​ចូល​រួម​ដាំដើម​ឈើ​រហូត​ដល់​១០​ដើម​ដូច្នេះដែរ។​

គួរ​បញ្ជា់ថា​VOLTRA ​បង្កើត​ឡើង​ដោយ​វិស្វករជនជាតិ​បារាំងម្នាក់​តាំងពី​ឆ្នាំ​២០១៣ នៅពេល​ដែល​​លោក​បាន​មក​រស់​នៅ​ប្រ​ទេស​កម្ពុជា។ នៅ​ឆ្នាំ​២០១៤ លោកបាន​បង្កើត​ក្រុម​ហ៊ុន​ជួលកង់​អគ្គិសនី​មុន​ដំបូង​នៅ​សៀម​រាប។ អស់រយៈពេល​បី​ឆ្នាំ​ក្រោម​ការ​ស្រាវជ្រាវ​ដ៏​យក​ចិត្ត​ទុក​ដាក់​ លោក​បាន​បង្កើត​ម៉ាក​ដែល អាច​ប្រកួត​ប្រ​ជែងជាមួយ​ម៉ាក​លំដាប់​អន្តរជាតិ​ផ្សេងៗទៀត៕​

អត្ថបទ៖ ជំនោរ

មតិយោបល់