• 2019-12-24 06:46:50
  • ស្នេហា

១១​ជំហាន ជួយ​ឱ្យអ្នក​​​រក​សង្សារ​បាន ​ទោះ​គ្មាន​លុយ​​វាល់​លាន!

  • 2019-12-24 06:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ឥលូវ​វ័យ​ពាក់កណ្ដាល​២០ ឬ​ជិត​៣០​ឆ្នាំ​ហើយ រក​សង្សារម្នាក់​​មិនបាន​សោះ! មើល៍​អា​ពួកម៉ាក...ជួយ​រក​​ឱ្យ​គ្នា​មួយ​មើល៍​​វី! គ្នា​ខំរក​ដែរ តែ​រក​អត់​បាន​​សោះ! ប្រាប់​វិធី​សាស្ត្រ​ដល់​គ្នា​ខ្លះ​ផង​អ្ហា៎?”

 អ្វី​ទាំងនេះ​អ្នក​អាច​នឹង​ធ្លាប់​ឮ ហើយ​ក៏​អាច​ធ្លាប់​និយាយ​លេង​សើច​ជាមួយ​មិត្តភ័ក្ដិ​ដែរ មែន​អត់? មិន​អី​ទេ! បើ​អ្នក​កំពុង​ជួប​​​បញ្ហា​នេះ ហើយ​ចង់​ដោះស្រាយ​នោះ ​អាច​សាកល្បង​តាម​​វិធីសាស្រ្ដ​​ទាំង១១ ដូច​ខាងក្រោម៖ ​​

DSC_0054

  ជំហាន​ទី១៖ ស្រលាញ់​ខ្លួន​អ្នក​ជា​មុន​សិន

ត្រូវ​ថែរក្សា​ខ្លួន​អ្នក​ជាមុន​សិន មុន​ធ្វើ​ឱ្យ​នារី​ណា​ម្នាក់​ស្រលាញ់​អ្នក។ អ្នក​ត្រូវ​​សំអាត​ខ្លួនប្រាណ​ឱ្យ​ស្អាត ស្លៀកពាក់​ឱ្យ​បាន​ស្អាត ធ្វើ​លំហាត់​ប្រាណ ញ៉ាំ​ឱ្យ​គ្រប់គ្រាន់ ដើម្បី​ឱ្យ​ខ្លួន​អ្នក​រឹងមាំ ​និង​សុខភាព​ល្អ។

ជំហាន​ទី២៖ កែ​ប្រែ​ខ្លួន​អ្នក​ជាមុន​សិន

បើ​អ្នក​​នៅ​ធ្វើ​ទម្លាប់​ដដែលៗ ឧទាហរណ៍​ដូចជា លេង​ហ្គេម Angry Birds ពេញ​មួយ​ថ្ងៃ នោះ​អ្នក​មិន​អាច​ទាក់ទាញ​ស្រីៗ​មក​ស្រលាញ់​អ្នក​​ទេ។ មនុស្ស​ដែល​អភិវឌ្ឍខ្លួន​តាម​ផ្លូវ​ផ្សេងៗ និង​រៀន​អ្វី​ថ្មីៗ តែង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​មនុស្ស​ស្រី ដូច្នេះ​ចូរ​ស្វែង​យល់​ពី​អ្វី​ដែល​ថ្មី ធ្វើ​អ្វី​ប្លែកៗសម្រាប់​ខ្លួន​ នោះអ្នក​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​មិន​ខាន។

 ជំហាន​ទី៣៖ ជ្រើស​រើស​នារី​ដែល​ត្រូវ​នឹង​អ្នក

ទំនាក់ទំនង​ស្នេហា​រវាង​បុរស​នឹង​ស្ត្រី ត្រូវ​ធ្វើឡើង​ដោយ​ចិត្ត​ និង​ចិត្ត មិនមែនបង្ខំ​​ទេ។ អ្នក​ត្រូវ​គិត​ឱ្យ​​ច្បាស់​ពី​គោលដៅ​អ្នក​ចង់​បាន​ថា នារី​បែប​ណា​សម​នឹង​អ្នក។ ចំណែក​​នាង​អាច​ទទួល​យក​អ្នកអត់? បុរស​មួយ​ចំនួន​ច្រើន​ខូច​ចិត្ត ព្រោះ​តែ​ពួកគេ​យល់​ថា៖ "នាង​ចូល​ចិត្ត​ខ្ញុំ នាង​ស្អាត មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ខ្ញុំ។ ខ្ញុំ​គិត​ថា នាង​ស្រលាញ់​ខ្ញុំ"។ ទី​បញ្ចប់​ពួកគេ​ត្រូវ​ក្អួត​ឈាម ព្រោះ​គេ​អត់​ស្រលាញ់ ហើយ​​ត្រូវ​​អង្គុយ​ខូច​ចិត្ត​តែ​ម្នាក់​ឯង។

 ​ជំហាន​ទី៤៖ បង្ហាញ​គុណ​តម្លៃ​គួរ​ឱ្យ​ស្រលាញ់​របស់​អ្នក

ត្រង់​ចំណុច​នេះ គឺ​ចង់​ឱ្យ​អ្នក​ធ្វើ​ជា​មនុស្ស​ចិត្ត​ល្អ និង​ចេះ​យក​អសារ។ ពេល​ខ្លះ​ក្ដី​ស្រលាញ់ កើត​ចេញ​ពី​គុណ​តម្លៃ​ច្រើន​ជាង​អ្វីៗ​ទាំងអស់ ថែម​ទាំង​​លុយ និង​សម្ភារៈនិយម​។

ជំហាន​ទី​៥៖ ចេះ​​កំប្លែង

នារី​ចូល​ចិត្ត​អ្វី​ Funny Funny ហើយ​បើ​អ្នក​ចេះ​​កំប្លែងទៀតនោះ ភាគរយ​ដែល​នាង​មាន​ចិត្ត​​លើ​​អ្នក អាច​​មាន​ច្រើន។ ចូរ​ហាត់​និយាយ​រឿង​កំប្លែង ឱ្យ​​មិត្តភ័ក្ដិ​​ស្ដាប់​ឱ្យ​បាន​ញឹកញាប់។

ជំហាន​ទី៦៖ បង្កើន​ការ​ប្រលែង​លេង​ឱ្យ​បាន​​ច្រើន

ចំណុច​នេះ​ស្រដៀង​ចំណុច​ខាងលើ​ដែរ។ ការ​លេងសើច​​ច្រើន ​អាច​ជាចំណុច​​ទាក់ទាញ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ប៉ុន្តែ​កុំ​ជ្រុល​ហួសហេតុ ដែល​បង្ក​ឱ្យ​មាន​រឿង​​មិន​ល្អ​ផ្សេងៗកើតឡើង។

 

HappyAsianCoupleWalkingOnBeach-850x400

  ជំហាន​ទី៧៖ បង្កើត​បរិយាកាស​សង្គម ឱ្យ​មាន​ភាព​ទាក់ទាញ

អ្នក​ត្រូវ​គិត​ពី​ប្រភេទ​នារី​ដែល​អ្នកស្រលាញ់ ហើយ​សម្រប​ខ្លួន​អ្នក​ឱ្យ​ត្រូវ​តាម​ស្ថានភាព​របស់​នាង។ បើ​សិន​នាង​ចូល​ចិត្ត​ហាត់ប្រាណ អ្នកត្រូវ​បបួល​នាង​ទៅ​ហាត់ប្រាណ បើ​នាង​ចូលចិត្ត​ស្ដាប់​តន្ត្រី​ជាដើម ចូរ​រក​បទ​ណា​ពីរោះៗ​ដែល​នាង​ពេញ​ចិត្ត​។ ម្យ៉ាង​សេពគប់​មិត្តភ័ក្ដិ ​ក៏​ជា​ប្រការ​សំខាន់​ដែរ បើ​រាប់អាន​មនុស្ស​មនុស្ស​ត្រូវ អ្នក​នឹង​ត្រូវ​គេ​ណែនាំ​នារី ដែល​ត្រូវ​នឹង​អ្នក។

ជំហាន​ទី៨៖ ស្គាល់​នាង​ឱ្យ​ច្បាស់

អ្នក​​ត្រូវ​ស្គាល់​នាង​ឱ្យ​ច្បាស់! ត្រូវ​ស្វែង​យល់​ពី​អ្វី​ដែល​​​នារី​ក្នុង​ចិត្ត​អ្នក​ចូលចិត្ត និង​មិន​ចូល​ចិត្ត។ បើ​នាង​ចូល​ចិត្ត​ទៅ​មើល​កុន ឬ​​ដើរលេង អ្នក​ត្រូវ​មាន​ពេល​វេលា​សម្រាប់​នាង។ បើ​នាង​មិន​ចូលចិត្ត​និយាយ​ទូរសព្ទ​ពេលយប់​ច្រើន OK អ្នក​ត្រូវ​យល់​ពី​ចំណុច​នេះ​ដែរ ឬ អាច​និយាយឱ្យស្រួលស្ដាប់​​​ថា​ ត្រូវ​ដឹង​ពី​ចំណុច​ខ្លាំង​ និងចំណុច​​ខ្សោយ​របស់​នាង។

ជំហាន​ទី៩៖ ត្រូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

អ្នក​ត្រូវ​​ជឿជាក់​ថា អ្នក​មាន​តម្លៃ តែ​មិន​ត្រូវ​ក្រអឺតក្រទម។ ស្ត្រី​ភាគច្រើន​មិន​ចូលចិត្ត បុរស​ណា​បន្ទាបបន្ថោក​ខ្លួន​ឯង​ឡើយ។ មើល​ពី​ភាព​ខ្សោយ​របស់​អ្នក ហើយ​បំពេញ​វា​ឱ្យ​បាន​ល្អ តែ​មិន​ត្រូវ​បង្ហាញ​វា​ចេញ​មក​ក្រៅ​ទេ។ ​

ជំហានទី១០៖ ត្រូវ​ចេះ​គោរព​​គំនិត អារម្មណ៍ និង​ចេះ​លើក​សរសើរ​នាង

បើ​គំនិត​របស់​នាង​​បង្ហាញ​លើ​អ្វី​មួយ​សម​ហេតុផល ឬ​ធ្វើ​អ្វី​មួយ​បាន​ល្អ អ្នក​ត្រូវ​ចេះ​លើក​ទឹកចិត្ត និង​សរសើរ​។ មនុស្ស​មិន​ចូល​ចិត្ត​ពាក្យ​​បន្ទោស​បង្អាប់​ទេ តែ​ត្រូវ​សរសើរ​ឱ្យ​ត្រូវ​រឿង។

​​ជំហានទី១១៖ ស្មោះត្រង់​ចំពោះ​ខ្លួន​ឯង និង​នារី​ខ្លួន​ស្រលាញ់

អ្នក​ត្រូវ​តែ​កសាង​ភាព​ទុកចិត្ត តែ​ការ​សុខ​ចិត្ត​បែកបាក់ វា​មិន​វិល​មក​វិញ​ទេ ព្រោះ​នាង​នឹង​តាម​សង្ស័យ​អ្នក​គ្រប់​ពេល។ ចូរ​បង្ហាញ​បេះដូង​​ពិត​របស់​អ្នក​ទៅកាន់​នាង មិន​ត្រូវ​បិទបាំង​ឡើយ៕

ក្រៅពី​ចំណុច​ទាំង​ប៉ុន្មាន​ខាងលើ តើ​មិត្ត​អ្នកអាន​មាន​អ្វី​ចង់​បន្ថែម​អត់?

ប្រភព៖ Purseblog | Wiki How ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់