• 2020-02-07 08:12:47
  • ស្នេហា

ចង់ឲ្យសង្សារចងចាំមិនភ្លេចថ្ងៃ១​៤​​​​​​​​​​កុម្ភៈ​​​​​​​ ​​​​​អាចសាកតិកនិចថ្មីនេះបាន

  • 2020-02-07 08:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​នៅ​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់ មាន​គូស្នេហ៍​មួយ​ចំនួន​មាន​ទម្លាប់​បង្ហាញ​ក្ដី​ស្រឡាញ់​រវាង​គ្នា​នឹង​គ្នា តាម​រយៈ​ការ​​ធ្វើ​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល (Surprise) ដើម្បី​ជា​ការ​ចង​ចាំ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ស្នេហ៍​របស់​ពួក​គេ។ នា​ថ្ងៃ​នេះ Sabay សុំ​ណែនាំ​ពី​តិចនិក​ថ្មី​មួយ ​អាច​​ធ្វើ​ឲ្យ​គូ​ស្នេហ៍ រំ​ភើប​ក្នុង​ថ្ងៃ​បុណ្យ​សង្សារ រហូតចង​ចាំ​បំភ្លេច​មិន​បាន​។

​តិចនិក​ Surprise ថ្មី ​ឈ្មោះ​ថា "ក្លែង​បន្លំ​ធ្វើ​ជា​អ្នក​រត់​ម៉ូតូ​កង់​បី ដឹក​កាដូ​ឲ្យ​សង្សារ" ដែល​អ្នក​អាច​អនុវត្ត​ជា​ជំហាន​ដូច​ត​ទៅ​​៖ ​

ទី១៖ ​ណាត់​សង្សារ​​ជា​មុន​ដើម្បី​ជួប​ញ៉ាំ​អាហារ​ពេល​ល្ងាច​ សម្រាប់​​ថ្ងៃ​ទី ១៤ កុម្ភៈ ខាងមុខ​។

ទី២៖ ​ទិញ​តុក្កតា​ ឬ​កក់​បាច់​ផ្កា​ទុក​មុន​ (ការពារ​កុំ​ឲ្យ​ដល់​ថ្ងៃ​ទិញ​នោះ​អាច​នឹង​ឡើង​ថ្លៃ)​។

ទី៣៖ ​ត្រៀម​ចម្រៀង​រ៉ូមែន​ទិច​ និង​គួរ​មាន​​កូន​ Speaker មួយ​សម្រាប់​ចាក់​ចម្រៀង។

ទិ​៤៖ ថ្ងៃ​១៤​ កុម្ភៈ អ្នក​អាច​ហៅ PassApp ដើម្បី​ទៅ ​Surprise សង្សារ​ ដោយ​អ្នក​អាច​សុំ​ម្ចាស់​ម៉ូតូ​​កង់​បី ​បន្លំ​ធ្វើ​អ្នក​បើកបរ​វិញ។​ ពេល​នោះ​អ្នក​​រៀប​ចំ​តុក្កតា​ ឬ​បាច់​ផ្កា​លើ​កៅអី​ខាង​ក្រោយ​​ជាមួយ​សំបុត្រ​តូច​ជាមួយ​ពាក្យ​ពេចន៍​ផ្អែម​ល្ហែម។

ទី៥៖ ពេល​ជិត​ដល់​ម៉ោង​អ្នក​តេ​ទូរសព្ទ​ទៅ​ប្រាប់​សង្សារ​ថា​មិន​បាន​ទៅ​យក​ទេ ដោយ​បាន​ប្រាប់​ឲ្យ​ម៉ូតូ​កង់​បី​ទៅ​យក​ជំនួស ហើយ​អ្នក​ប្រាប់​សង្សារ​ចេញ​មក​ក្រៅ​ឲ្យ​ហើយ ដោយ​សារ​កង់​បី​កំពុង​ចាំ​នៅ​ក្រៅ​ផ្ទះ។​​

​ទី៦៖ ពេល​ទៅ​ជិត​ដល់​ផ្ទះ​សង្សារ ចាក់​ចម្រៀង​រ៉ូមែន​ទិច​អម​ៗ​ក្នុង​កង់​បី ហើយ​ចាប់​ផ្ដើម​យក​កាដូ ឬ​បាច់​ផ្កា​ចេញ​ ដើម្បី​ចាប់​ផ្ដើម​ការ​ Surprise តែ​ម្ដង។ កុំភ្លេច! ពេល​ជិត​ដល់​ផ្ទះ​សង្សារ​ត្រូវ​ឲ្យ​ពូ​ម្ចាស់​កង់​បី ឈប់​ចុះ​នៅ​ក្បែរៗ​នោះ ដើម្បី​ឲ្យ​គាត់​ជូន​ដំណើរ​ទៅ​កាន់​គោលដៅ​របស់​អ្នក។ ​ ​​​​​​​​គ្រាន់​តែ​ស្រមើស្រមៃ​​ថា​បង​ Sabay ជា​ភាគី​ម្ខាង​ទៀត​​ក៏​​មាន​អារម្មណ៍​ថា​​ Surprise ខ្លាំង​ដែរ។ ពេល Surprise បាន​សម្រេច​រួច​រាល់​​ អាច​ធ្វើ​ដំណើរ​តាម​រយៈ​ម៉ូតូ​កង់​បី PassApp ដើម្បី​ទៅ​កាន់​គោលដៅ​ដែល​អ្នក​បាន​ណាត់​សង្សារ​ដោយ​សុវត្ថិភាព​។ ជា​ចុង​ក្រោយ​ សូម​ជូន​ពរ​ឲ្យ​មាន​ការ​ចង​ចាំ​ដ៏​ល្អ​នា​ថ្ងៃ​បុណ្យ​សង្សារ។

ដើម្បី​ដំឡើង​កម្មវិធី PassApp អាច​ចុច​ទី​នេះ​សម្រាប់ iOS និង​ចុច​ទី​នេះ​សម្រាប់ Android៕

មតិយោបល់
អត្ថបទពេញនិយម