• 2020-03-02 02:40:26
  • ស្នេហា

អាការៈ ៥យ៉ាងសបញ្ជាក់ស្នេហាអ្នកកំពុងតែស្រឡាញ់គ្នាយូរអង្វែង

  • 2020-03-02 02:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការណ៍ដែលមានទំនាក់ទំនងស្នេហានីមួយៗមិនមែនជារឿងងាយស្រួលឡើយ។ និយាយរួមទៅ អ្នកទាំងពីរហាក់បីដូចជាមិត្តភក្តិដ៏ល្អបំផុតមួយគូអញ្ជឹង ក្នុងពេលផ្តើមទំនាក់ទំនងជាលើកដំបូង ហើយទំនាក់ទំនងនេះនឹងក្លាយទៅជាស្នេហាបន្តិចម្តងៗបើសិនជាអ្នកថែរក្សាវាបានកាន់តែយូរ និងមានការចាប់ផ្តើមដោយការធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាទៅវិញទៅមក។ យ៉ាងណាមិញ បើសិនជាអ្នកអាចមានអាការៈ ៥យ៉ាងចំពោះទំនាក់ទំនងស្នេហា មានន័យថាអ្នកកំពុងតែស្រឡាញ់គ្នាយូរអង្វែងហើយ។

អាចជជែកគ្នាច្រើនម៉ោងគ្មានថ្ងៃចប់

អ្នកអាចចំណាយពេលវេលាច្រើនម៉ោងជាមួយមនុស្សសំខាន់របស់អ្នកដោយការធ្វើអ្វីមួយដែលគ្មានប្រយោជន៍ តែវាបែរជាមិនធ្វើឲ្យអ្នកធុញទ្រាន់។ និយាយរួមគឺអ្នកទាំងពីរបានឲ្យតម្លៃពេលវេលាដែលអ្នកចំណាយនៅជាមួយគ្នា និងព្យាយាមធ្វើវាបន្ត ព្រមទាំងស្វែរកអ្វីដែលថ្មីៗជាមួយគ្នារហូត។ អ្នកតែងតែពេញចិត្តស្តាប់នូវអ្វីដែលម្ខាងទៀតនិយាយទោះបីជាវាជាការសន្ទនាដ៏យូរក៏ដោយ។

ម៉្យាងវិញទៀតអ្នកបានផ្តល់ពលេលវេលាផ្ទាល់ខ្លួនដល់ដៃគូ

ខណៈពេលកំពុងតែចំណាយពេលវេលាជាមួយដៃគូរដើម្បីធ្វើឲ្យអ្នកសប្បាយចិត្ត និងខាងគេសប្បាយចិត្តដែរនោះ អ្នកទាំងពីរក៏ត្រូវការពេលវេលាផ្ទាល់ខ្លួនដែរ។ មានន័យថា អ្នកនឹងមិនមានភាពអាក់អនចិត្ត ឬខូចចិត្តនៅរយៈពេល ពីរបីថ្ងៃដែលដៃគូរត្រូវការពេលវេលាផ្ទាល់ខ្លួន និងមិនបានជួបអ្នក ទោះបីជាមិនបានទូរស័ព្ទសួរសុខទុក្ខក៏ដោយ។ វាគឺជាអ្វីដែលអ្នកគោរពទៅលើពេលវេលាផ្ទាល់ខ្លួនគ្នាទៅវិញទៅមក។

ទាំងពីរនាក់មិនអៀនខ្មាស់លើការនិយាយថាសុំទោស

ការឈ្លោះប្រកែកគ្នាគឺជារឿងមួយដែលមិនងាយចៀសផុតឡើងចំពោះទំនាក់ទំនងស្នេហាគ្រប់ប្រភេទ ជាពិសេសពេលមានការយល់ច្រឡំអ្វីមួយតែម្តង។ នៅពេលមនុស្សម្នាក់សាងកំហុសទៅលើម្ខាងទៀត អ្នកមិនបានភ័យខ្លាច ក្នុងការសារភាពកំហុសរបស់ខ្លួននោះពិតជាអំណោយផលដ៏ល្អណាស់ ព្រោះអ្នកបានប្រើប្រាស់ភាពស្មោះត្រង់របស់ខ្លួនបញ្ជាក់ប្រាប់គ្នារួចហើយ។ ដូច្នេះអ្នកប្រាកដជាគ្មានអ្វីអាចរារាំងទំនាក់ទំនងស្នេហារយៈពេលយូរអង្វែងបានឡើយ។

គាំទ្រគ្នាទៅវិញទៅមក

ទោះបីវាគឺជាការងារថ្មី ឬសម្រេចចិត្តចូលរៀនវិញ និងការជ្រើសរើសមុខរបរថ្មីក៏ដោយ ក៏ដៃគូរតែងតែនៅខាងអ្នកដើម្បីជំរុញលើកទឹកចិត្តអ្នកដែរ។ តាមពិត អ្នកបានជួយគ្នាទៅវិញទៅមករួចហើយចាប់ពីការផ្តល់ដំបូន្មានល្អៗដើម្បីដោះស្រាយបញ្ហាលំបាកផ្សេងៗ។ អ្វីដែលសំខាន់នោះគឺថា អ្នកទាំងពីរធ្វើរឿងនេះទាំងនគឺមិនមានបំណងចង់បានអ្វីតបស្នងវិញឡើយ ក្រៅពីចង់បានសុភមង្គល និងភាពរីករាយក្នុងជីវិតប៉ុណ្ណោះ។

មានការជឿជាក់ និងគោរពគ្នា

មិនខ្វល់ថាអ្នកឬ ដៃគូត្រូវការពិនិត្យ ឬមើលសារក្នុងទូរសព័្ទគ្នាទៅវិញទៅមកឡើយ សំខាន់អ្នកទាំងពីរមានទំនុកចិត្តលើខ្លួនឯង ១០០ភាគរយថាអ្នកនឹងមិនកុហកគ្នាលើរឿងបែកឆ្វេងរកថ្មីឡើយ។ មានន័យថា អ្នកទាំងពីរតែងតែមានភាពអត់ធ្មត់ឲ្យគ្នាទៅវិញទៅមក និងព្យាយាមយល់ដឹងពីគ្នាទៅវិញទៅមកទោះបីជាមានទស្សនៈផ្ទុយគ្នាក៏ដោយ៕

ប្រភព៖ Health.com.kh កែសម្រួលដោយ ៖ ម៉េង សុខសៀន

មតិយោបល់