• 2020-04-23 03:16:28
  • ចរាចរណ៍

សមត្ថកិច្ចក្រុងព្រះសីហនុ ដកហូតសម្ភារៈអ្នកលក់ដូរ បំពានផ្លូវថ្នល់

  • 2020-04-23 03:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមត្ថកិច្ចក្រុងព្រះសីហនុ បានចុះដកហូតយកទំនិញ និងសម្ភារៈមួយចំនួន ដែលពលរដ្ឋដាក់លក់ ឬទុកនៅតាមផ្លូវអូរ១ ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ដែលអជ្ញាធរអះអាងថា ប៉ះពាល់មកលើចំណីផ្លូវ និងបានអប់រំណែនាំច្រើនដងមកហើយ។

សកម្មភាពខាងលើនេះ បានកើតឡើង នាព្រឹកថ្ងៃទី២១ មេសា២០២០។ លោក លឹម ភត្រី មន្ត្រីផ្នែករៀបចំសណ្តាប់ធ្នាប់រដ្ឋបាលក្រុងព្រះសីហនុ បានឲ្យដឹងថា នេះជាវិធានការក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ ហើយថា សម្ភារៈដែលដកហូតនេះ យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទ៖ វិបុត្រ

មតិយោបល់
អត្ថបទថ្មី